ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូស្មាស់​​បើក​បុក​ម៉ូតូ​សង់​កូរ៉េ​​របួស​ធ្ងន់​​២​នាក់​ ស្រាល​ម្នាក់​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរស​២​នាក់​បាន​រង​របួស​ធ្ងន់​ត្រូវ​រថយន្ត​​សាមុយ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​​នៅ​មន្ទីរ​ពេទ្យ​​ និង​ម្នាក់​ទៀត​រង​របួស​ស្រាល​ដោយ​​សារ​ម៉ូតូ​ស្មាស់​ពណ៌​​​ខ្មៅ​លាយ​ស មួយ​គ្រឿង​ ​ជិះ​ដោយ​បុរស​២​នាក់​ក្នុង​ល្បឿន​លឿន​​ទៅ​បុក​ម៉ូតូ​សង់​កូរ៉េ ពណ៌​ក្រហម​ មួយ​គ្រឿង​ ជិះ​ដោយ​​បុរស​ម្នាក់​​​​​បញ្ច្រាស​ទិស​គ្នា​ចំពី​​មុខ​ពេញទំហឹង​កាល​ពីវេលា​ម៉ោង​​៩​និង​៤៥​នាទី​យប់​ថ្ងៃទី​​៣ កញ្ញា ​២០១២ ​​នៅ​មុខ​

រាជធានីភ្នំពេញ ៖ បុរស​២​នាក់​បាន​រង​របួស​ធ្ងន់​ត្រូវ​រថយន្ត​​សាមុយ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​​នៅ​មន្ទីរ​ពេទ្យ​​ និង​ម្នាក់​ទៀត​រង​របួស​ស្រាល​ដោយ​​សារ​ម៉ូតូ​ស្មាស់​ពណ៌​​​ខ្មៅ​លាយ​ស មួយ​គ្រឿង​ ​ជិះ​ដោយ​បុរស​២​នាក់​ក្នុង​ល្បឿន​លឿន​​ទៅ​បុក​ម៉ូតូ​សង់​កូរ៉េ ពណ៌​ក្រហម​ មួយ​គ្រឿង​ ជិះ​ដោយ​​បុរស​ម្នាក់​​​​​បញ្ច្រាស​ទិស​គ្នា​ចំពី​​មុខ​ពេញទំហឹង​កាល​ពីវេលា​ម៉ោង​​៩​និង​៤៥​នាទី​យប់​ថ្ងៃទី​​៣ កញ្ញា ​២០១២ ​​នៅ​មុខ​ភោជនីយ​​ដ្ឋាន​​គីម​ម៉ាន់ ​តាម​បណ្តោយ​ផ្លូវ​​ឌួង​ងៀប ​សង្កាត់​ស្ទឹង​មានជ័យ ​ខណ្ឌ​មាន​ជ័យ ​។

យោងតាម​ប្រភពព័ត៌​មាន​​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​​គេ​ឃើញ​ម៉ូតូ​ស្មាស់​​ពណ៌ស​លាយ​ខ្មៅ​មួយ​គ្រឿង ជិះ​ដោយ​​បុរស​២​នាក់​មិន​ស្គាល់​អត្ត​សញ្ញាណ​បានបើក​​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវ​ឌួង​ងៀប ​ពីត្បូង​ទៅជើង ស្រាប់តែ​​មក​ដល់​កន្លែង​កើត​ហេតុ​ព្យាយាម​​បើក​វ៉ា​​ម៉ូតូ​មួយ​គ្រឿង​នៅពី​មុខ​​ក៏ជ្រុល​​ទៅ​បុក​ម៉ូតូ​សង់​កូរ៉េ ពណ៌ក្រហម មួយ​គ្រឿង​ទៀត​ជិះ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​បញ្ច្រាស​ទិស​គ្នា​ចំពី​មុខ​ពេញទំហឹង​​បណ្តាល​ឱ្យ​​រង​របួស​តែម្តង។ ​ក្រោយ​ពេល​កើតហេតុ​ប៉ូលិស​ចរាចរ​បាន​ចុះ​ទៅវាស់​វែង​ និង​យក​ម៉ូតូទាំង​​២​គ្រឿង​ទៅរក្សាទុក​​នៅអធិការ​ដ្ឋាន​ខណ្ឌមានជ័យ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕