ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លាម​ចេញ​ពី​​​ខា​រ៉ា​​អូ​ខេ​​​បុករបាំង​​​ថ្ម​បាក់​​​2កង់​​​​ រថយន្ត​​​​​​​ខ្ទេច​មុខ​

12 ឆ្នាំ មុន

រាជ​ធានី​​ភ្នំពេញ​ ៖ ​​រថយន្ត​​​កាម​រី​​​ឆ្លាម​​​​ ពណ៌​ប្រផេះ​​មួយ​​គ្រឿង​​​​បើក​​​​​​ចេញ​​​​ពី​ខា​រ៉ា​អូ​ខេ​​ បួង​ចង្កូត​​​​មិន​ទាន់​​​ជ្រុល​​ទៅ​​បុក​របាំង​​ថ្ម​​​ពុះ​ចែក​​​ផ្លូវ​បាក់​​​អស់​​២​កង់​​​​ ទាំង​​មេឃ​​​កំពុង​ភ្លៀង​​​​​​​ កាល​ពី​​វេលា​ម៉ោង​​​​១២​និង​​​២០​នាទី​​​​​​​រំលង​អធ្រា​ត្រ​​ឈាន​ចូ​ល​ថ្ងៃ​​ទី​​​​៣ ​កញ្ញា​ ​នៅ​ចំណុច​​​​ស្តុ​ប​​​​ម៉ុង​​​​ឌី​យ៉ាល់​​​​​​ តាម​មហា​​​វិថី​​​​​ម៉ៅ​សេ​ទុង​​​​​ កែង​​​​​ផ្លូវ​​លេខ​​២៣០​ ក្នុង​សង្កាត់​​​ផ្សារ​​ដើម​គ​ ខណ្ឌ​​ទួល​គោក​ ។​ ហេតុ​ការណ៍​នេះ​​មិន​បង្ក​​ឱ្យ​​​មនុស្ស​​

រាជ​ធានី​​ភ្នំពេញ​ ៖ ​​រថយន្ត​​​កាម​រី​​​ឆ្លាម​​​​ ពណ៌​ប្រផេះ​​មួយ​​គ្រឿង​​​​បើក​​​​​​ចេញ​​​​ពី​ខា​រ៉ា​អូ​ខេ​​ បួង​ចង្កូត​​​​មិន​ទាន់​​​ជ្រុល​​ទៅ​​បុក​របាំង​​ថ្ម​​​ពុះ​ចែក​​​ផ្លូវ​បាក់​​​អស់​​២​កង់​​​​ ទាំង​​មេឃ​​​កំពុង​ភ្លៀង​​​​​​​ កាល​ពី​​វេលា​ម៉ោង​​​​១២​និង​​​២០​នាទី​​​​​​​រំលង​អធ្រា​ត្រ​​ឈាន​ចូ​ល​ថ្ងៃ​​ទី​​​​៣ ​កញ្ញា​ ​នៅ​ចំណុច​​​​ស្តុ​ប​​​​ម៉ុង​​​​ឌី​យ៉ាល់​​​​​​ តាម​មហា​​​វិថី​​​​​ម៉ៅ​សេ​ទុង​​​​​ កែង​​​​​ផ្លូវ​​លេខ​​២៣០​ ក្នុង​សង្កាត់​​​ផ្សារ​​ដើម​គ​ ខណ្ឌ​​ទួល​គោក​ ។​ ហេតុ​ការណ៍​នេះ​​មិន​បង្ក​​ឱ្យ​​​មនុស្ស​​រង​​របួស​ទេ ​។​

​សាក្សី​ឃើញ​​ហេតុ​ការណ៍​​​បាន​ឱ្យ​ដឹង​ថា ​​រថយន្ត​​​​​កាម​រី​​ឆ្លាម​​ ពណ៌​ប្រផេះ​​​ ​ជិះ​គ្នា​​​​២នាក់​​ ​ប្រុស​ម្នាក់​​​ ស្រី​​ម្នាក់​​ បើក​​​​តាម​ផ្លូវ​​​​​​​​​លេខ​​​២៣០​​ ពី​កើត​​​​​​ទៅ​លិច​​​​​​​ ខណៈ​​​មក​ដល់​​​ចំណុច​​ខាង​​លើ​រថយន្ត​​​​​បត់​ស្តា​ំ​​ទាំង​​​​ល្បឿន​​​​លឿន​​​ ហើយ​បួង​ចង្កូត​​​​​មិន​ទាន់​​​ជ្រុល​ទៅ​បុក​របាំង​​​​ថ្ម​ពុះ​​ចែ​ក​​ផ្លូវ​បាក់​​​អស់​​២​កង់​​ ។​ ​ប្រភព​​បន្ត​​ទៀត​​ថា រថយន្ត​​​​ខាង​លើ​​​ទើប​នឹង​​​បើក​ចេញ​ពី​​ខា​រ៉ា​អូ​ខេ​​​​​ឡឺ​វីស ​ក្នុង​​​ស្ថាន​ភាព​​​​ស្រវឹង​​​​ធ្លាក់​​​ភ្នែក​​​​​​ ស្រប​​​​ពេល​មេឃ​​​កំពុង​​ភ្លៀង​​​ផង​​ ទើប​បណ្តាល​ឱ្យ​​​​បុក​របាំង​​​ថ្ម​ចែក​​​​ផ្លូវ​​​បែប​នេះ​​។

ក្រោយ​ពេល​​​​កើត​ហេតុ​​​ អ្នក​​បើក​​បរ​ និង​​​អ្នក​រួម​ដំណើរ​​​ក្នុង​រថយន្ត​​នាំ​គ្នា​​​រត់​គេ​​ច​បាត់​​​អស់​នៅ​សល់​តែ​​​​រថយន្ត​ដែល​​​​រ​ង​​ការ​ខូច​​ខាត​​​​​​ផ្នែក​ខាង​មុខ​​​​ទាំ​ង​ស្រុង​​​ និង​បែក​កញ្ចក់​​​​​ផ្ទាំង​ខាង​​​​​ក្រោយ​​​​ ដែល​​​អ្នក​​​ឃើញ​​ហេតុ​ការណ៍​​ប្រាប់​ថា ​​​​ម្ចាស់​រថយន្ត​​​​វាយ​បំបែក​​​​កញ្ចក់​​​​​​ដើម្បីចេញ​​ពី​ក្នុង​​រថយន្ត​​​ ព្រោះ​​​​​រថយន្ត​បើក​​​​ទ្វា​​រ​មិន​​រួច​ ។​​​​រថយន្ត​​​​បង្ក​​ត្រូវ​សមត្ថ​កិច្ច​​​​ស្ទូច​យក​​​​ទៅ​រក្សា​ទុក​​នៅ​សាលា​​​​រាជ​ធានី​ភ្នំពេញ​​​ ដើម្បី​​​សង​​​ការ​​ខូច​​​​ខាត​​​​​​ទ្រ​ព្យ​សម្បត្តិ​សាធារ​ណៈ ៕