ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទៃដី​មជ្ឈ​មណ្ឌល​​វប្ប​ធម៌​ជន​ជាតិ​​ភាគ​តិច​ភ្នំ​ដោះ​ក្រមុំ​កំពុង​រង​ការ​បាត់​បង់​

12 ឆ្នាំ មុន

ខេត្ត​មណ្ឌលគិរី ៖ បច្ចុ​ប្បន្ន​​ផ្ទៃដី​​ដ៏ធំ​ធេង​របស់​មជ្ឈ​មណ្ឌល​​វប្ប​ធម៌​​ជន​ជាតិ​ភាគ​តិច​​ភ្នំ​ដោះ​ក្រមុំ​​កំពុង​រង​ការ​បាត់​បង់​​ដោយ​សារ​មាន​​​សំណង់​តូច​ធំ​ជា​ច្រើន​​បាន​សាង​សង់​យ៉ាង​អនាធិបតេយ្យ​​ព័ទ្ធ​ជុំវិញ​​ចង្កេះភ្នំ​​យក​ជា​កម្ម​សិទ្ធិ​​ផ្ទាល់​ខ្លួន ហើយ​​ត្រូវបាន​គេ​សង្ស័យថា សំណង់​តូច​ធំ​ជា​ច្រើន​ដែល​ខ្លះ​​សាង​សង់​រួច និង​ខ្លះ​ទៀត​កំពុង​សាង​សង់​​រំលោ.ភ​​លើ​ផ្ទៃ​ដី​​របស់​រដ្ឋ​ដែល​បាន​ចុះ​បញ្ជី​សារ​ពើ​ព​ន្ធ​​រួច​ហើយ​នោះ ។

ខេត្ត​មណ្ឌលគិរី ៖ បច្ចុ​ប្បន្ន​​ផ្ទៃដី​​ដ៏ធំ​ធេង​របស់​មជ្ឈ​មណ្ឌល​​វប្ប​ធម៌​​ជន​ជាតិ​ភាគ​តិច​​ភ្នំ​ដោះ​ក្រមុំ​​កំពុង​រង​ការ​បាត់​បង់​​ដោយ​សារ​មាន​​​សំណង់​តូច​ធំ​ជា​ច្រើន​​បាន​សាង​សង់​យ៉ាង​អនាធិបតេយ្យ​​ព័ទ្ធ​ជុំវិញ​​ចង្កេះភ្នំ​​យក​ជា​កម្ម​សិទ្ធិ​​ផ្ទាល់​ខ្លួន ហើយ​​ត្រូវបាន​គេ​សង្ស័យថា សំណង់​តូច​ធំ​ជា​ច្រើន​ដែល​ខ្លះ​​សាង​សង់​រួច និង​ខ្លះ​ទៀត​កំពុង​សាង​សង់​​រំលោភ​​លើ​ផ្ទៃ​ដី​​របស់​រដ្ឋ​ដែល​បាន​ចុះ​បញ្ជី​សារ​ពើ​ព​ន្ធ​​រួច​ហើយ​នោះ ។

តែ​បញ្ហា​ខាង​លើ​គេ​មិន​ដឹង​ថា ​អាជ្ញា​ធរ​​ខេត្ត​-ក្រុង​ និង​មន្ទីរ​​ពាក់​ព័ន្ធ​​បាន​និង​កំពុង​មាន​ចំណាត់​ការ​យ៉ាង​ណា​នោះ​ទេ? ​ព្រោះ​សំណង់​​ផ្ទះ​ជា​ច្រើន​បាន​កំពុង​​សាង​សង់​បន្ត​ទៀត​​ជា​ហូរ​ហែ ឬ​​ប្រហែល​​ជា​ត្រូវ​រ៉ូវ​គ្នា​​អស់​ហើយ​​ក៏​មិន​ដឹង​? បាន​ជា​ម្ចាស់​​សំណង់​​ទាំង​នោះ​អាច​បន្ត​សង់​សំណង់​ផ្សេងៗ​​បាន​ទៀត​យ៉ាង​រលូន​បែប​នេះ ។ ​ដី​មជ្ឈ​មណ្ឌល​​វប្ប​ធម៌​​ជន​ជាតិ​ភាគ​តិច​ភ្នំដោះ​ក្រមុំ​ដែល​​កំពុង​បាត់​បង់​បន្តិច​ម្តងៗ​​ ស្ថិត​នៅភូមិ​ដោះ​ក្រមុំ ​សង្កាត់​សុខដុម ​​ក្រុង​សែន​មនោរម្យ ។

​​ប្រភព​ឱ្យ​ដឹងថា ផ្ទៃដី​​របស់​មជ្ឈ​មណ្ឌល​​វប្ប​ធម៌​​ជនជាតិ​ភាគ​តិច​ភ្នំ​ដោះ​ក្រមុំ​​មាន​ទំហំ​១០១,៧៣​ហិកតា តែ​ក្នុង​ពេល​ឥឡូវ​នេះ​មាន​សំណង់​តូច​ធំជា​ច្រើន​​បាន​សង់​បង្អួត​គ្នា​​ព្រោង​ព្រាត​លើ​ដី​របស់​​រដ្ឋ​ទាំង​អត់​អៀន​ខ្មាស់ ។ ​ប្រភព​បន្ត​ថា មិន​តែ​ប៉ុណ្ណោះ​​ ក៏​នៅ​​មាន​ការ​ចាប់​ដី​យក​ជា​កម្ម​សិទ្ធិ​​ ដោយ​ពុំ​ទាន់​មាន​​សាង​​សង់​ផ្ទះ​​ជា​ច្រើន​ប្លង់​ទៀត​ផង ប៉ុន្តែពុំ​ត្រូវ​​បាន​គេ​ដឹងថា ម្ចាស់​ដី​ទាំង​នោះ​​ជា​ប្រជា​ពល​រដ្ឋ​ធម្មតា​ ឬ​ជា​មន្ត្រីអ្នក​មាន​អំណាច​ថ្នាក់​ណា​ខ្លះ​ឡើយ ហើយ​មាន​ការ​អនុ​ញ្ញាត​ពី​ជំនាញណា​​នោះ​ទេ ក្នុង​​ការ​គ្រប់​គ្រង​ដី​នៅតំបន់​ខាងលើ ។ ចំនួន​​ផ្ទៃ​ដី​របស់​មជ្ឈ​មណ្ឌល​​វប្ប​ធម៌​​ជនជាតិ​ភាគ​តិច​ភ្នំ​ដោះ​ក្រមុំ​ខាង​លើ​បច្ចុ​ប្បន្ន​​ត្រូវ​ប្រភព​​​អះ​អាង​ថា បាន​រួម​តូច​នៅ​សល់​​មិន​បាន​​៨០​ហិកតា​ផង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕