ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកពូទីន​​អំពាវនាវ​ឱ្យ​មាន​ឯក​ភាព​របស់រុស្ស៊ី​​

12 ឆ្នាំ មុន

ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ាឌី​មៀរពូទីន ​កាលពី​ថ្ងៃទី​២ កញ្ញា​​ ​បាន​ធ្វើ​ការអំពាវនាវ​យ៉ាង​ទទូច​មួយ​ឱ្យ​មាន​​ឯក​ភាព​រវាង​សញ្ញាតិ​និង​សាសនា​​​ផ្សេងៗ​របស់​រុស្ស៊ី​ ដែល​ការ​អំពាវ​នាវ​​នេះ​ធ្វើ​ឡើង​ខណៈ​​លោក​​ដឹក​នាំ​ធ្វើ​ពិធី​ខួប​២០០​ឆ្នាំ​នៃ​ការ​វាយ​ប្រហារ​របស់​ម៉ូ​ស្គូ​វ៉ា​ដែល​កំណត់​ពី​ជ័យ​ជម្នះ​លើកង​ទ័ព​ណា​​​ប៉ូ​ឡេសអុង​ បូណាប៉ាត​ក្នុងពេល​ធ្វើ​យុទ្ធ​នាការ​របស់​រុស្ស៊ី​ ។

​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ាឌី​មៀរពូទីន ​កាលពី​ថ្ងៃទី​២ កញ្ញា​​ ​បាន​ធ្វើ​ការអំពាវនាវ​យ៉ាង​ទទូច​មួយ​ឱ្យ​មាន​​ឯក​ភាព​រវាង​សញ្ញាតិ​និង​សាសនា​​​ផ្សេងៗ​របស់​រុស្ស៊ី​ ដែល​ការ​អំពាវ​នាវ​​នេះ​ធ្វើ​ឡើង​ខណៈ​​លោក​​ដឹក​នាំ​ធ្វើ​ពិធី​ខួប​២០០​ឆ្នាំ​នៃ​ការ​វាយ​ប្រហារ​របស់​ម៉ូ​ស្គូ​វ៉ា​ដែល​កំណត់​ពី​ជ័យ​ជម្នះ​លើកង​ទ័ព​ណា​​​ប៉ូ​ឡេសអុង​ បូណាប៉ាត​ក្នុងពេល​ធ្វើ​យុទ្ធ​នាការ​របស់​រុស្ស៊ី​ ។

​ជាប់​ឆ្នោត​​ប្រធានាធិបតី​​ជាថ្មី​កាលពី​ខែ​ឧសភា​​លោកពូទីន​ប្រឈម​មុខក្នុង​ទីក្រុង​ធំ​ៗ​ចំពោះ​ការប្រឆាំងមួយ​ពុំ​ធ្លាប់​មាន​ពីមុន​មក​ចាប់​តាំង​ពី​លោក​ជាប់​ឆ្នោត​ជាប្រមុខ​រដ្ឋ​ដំបូង​កាលព​ី​ឆ្នាំ​២០០០ ។ ​លោកក៏​ត្រូវ​​ប្រឈម​មុខ​ផង​ដែរ​នឹង​ការ​បះ​បោរ​​​របស់​ពួក​អ៊ិស្លាម​​និយម​​ក្នុងតំបន់​កូកាល់​ ។

នេះ​​ជាលើក​​ទី​២​ហើយ​រយៈពេល​តែ​៥ថ្ងៃ​​ដែល​លោកពូ​ទីន​អំពាវ​នាវ​ឱ្យ​មាន​ឯក​ភាព​បែប​នេះ ​ដែល​​ជាការ​ប​ង្ហាញ​ជាពិសេស​នូវការ​ព្រួយ​បារម្ភ​របស់​លោក​លើ​ការ​រីក​រាល​ដាល​និងការ​គំរាម​កំហែង​ដល់​​បូរ​ណ​ភាព​របស់​ប្រទេស​រុស្ស៊ី​ ដែល​​ប្រជា​ជនមាន​សញ្ញាតិ​និង​សាសនា​​ផ្សេងៗ​ច្រើន ។

​នៅ​មុខ​ឥស្ស​រជន​រុស្ស៊ី​និងបរទេស​សជាច្រើន​រូបក្នុង​​នោះ​មាន​អតីត​ប្រធានាធិបតី​បារំាង​លោក​​វ៉ា​ឡឺរី​​​ដេស្គាំង​​ លោក​ពូទីន​មាន​ប្រសាសន៍​​ថា ​មាន​​តែការ​រួប​រួម​គ្នា​របស់​​បណ្តា​ប្រជាជន​​រុស្ស៊ី​ទេ ​ដែល​យើង​អាចទទួល​បាន​លទ្ធ​ផល​ល្អ​ប្រសើរ​ក្នុងការអភិវឌ្ឍន៍​​ប្រទេស​របស់​យើង​ ។ ​និយាយ​រួម​​មក​លទ្ធិ​ជាតិ​​និយម​ជាមូលដ្ឋាន​ទៅ​កាន់​ជ័យ​ជម្នះ​របស់​យើង​គឺ​ពឹងផ្អែក​លើ​​ឯក​ភាព​របស់​ប្រជា​ជាតិ​រុស្ស៊ី ៕