ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាមរី​បាឡែន​​បើក​បុក​បង្គោល​ភ្លើង​នៅ​ក្រោយ​វិទ្យា​ល័យ​បាក់​ទូក​បង្ក​ឱ្យ​ដាច់​ចរន្ត​​អគ្គិសនី​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រថយន្ត​កាមរី​បាឡែន ពណ៌ស មួយគ្រឿង​បាន​​បើក​ទៅ​បុក​បង្គោល​ភ្លើង​​វៀច​ទ្រេត​​ធ្វើ​ឱ្យ​ដាច់​ចរន្ត​អគ្គិ​សនី​តាម​ផ្ទះ​ប្រជា​ពលរដ្ឋ​ ​​រួច​បើក​​រត់​គេច​ខ្លួន​បាត់​ស្រមោល ។ ហេតុការណ៍​​នេះ​កើតឡើង​​កាល​ពី​វេលា​ម៉ោង​​២​និង​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​៣ កញ្ញា ២០១២ ត្រង់​​ចំណុច​ខាង​ក្រោយ​វិទ្យា​ល័យ​​បាក់​ទូក តាម​ផ្លូវ​លេខ​១៦៩​កែង​ផ្លូវ​លេខ​១៦៤ ​ក្នុង​សង្កាត់​​វាល​វង់ ខណ្ឌ​៧​មករា ។

បើ​តាម​សម្តីរបស់​​សន្តិ​សុខ​យាម​នៅ​ជិត​​កន្លែង​​កើត​ហេតុ​​​ឱ្យ​ដឹង​ថា រថយន្ត​បង្ក​ខាងលើ​នេះ​​បម្រុង​នឹង​បើក​បុក​រូប​គេ​ដែល​​កំពុង​អង្គុយ​​យាម​ម្នាក់​ឯង​ទៀត​ តែ​សំណាងល្អ​​បួង​ចង្កូត​​ទៅ​បុក​បង្គោល​ភ្លើង​ បណ្តាល​ឱ្យ​​វៀច​ទ្រេត​រួច​រថយន្ត​​បើក​រត់​គេចបាត់​ស្រមោល ។ ​ប្រភពដដែល​បន្ត​ទៀតថា ​រថយន្ត​កាមរី​បាឡែន ​ពណ៌ស ​បើក​តាម​ផ្លូវ​លេខ​១៦៩ ​ពីត្បូង​ទៅ​ជើង ខណៈ​​មក​ដល់​ចំណុច​ផ្លូវ​កែង​ក្រោយ​​របង​វិទ្យា​ល័យ​បាក់​ទូក ក៏បត់​ស្តាំ​​ឆ្ពោះ​​ទៅ​ផ្លូវ​​លេខ​១៦៤ ក្នុង​ល្បឿន​​​លឿន​​បួង​ចង្កូត​មិន​​ទាន់​ជ្រុល​ទៅ​​បុក​ង្គោល​​ភ្លើង​ធ្វើ​ឱ្យ​​ដាច់​ចរន្ត​អគ្គិ​សនី​​តាម​ផ្ទះ​ប្រជា​ពល​រដ្ឋ​នៅតាម​ដង​ផ្លូវ​​លេខ​១៦៤ រួចបើក​រត់​ឆ្ពោះ​ទៅ​​ទិស​ខាង​កើត​ដោយ​សុវត្ថិ​​ភាព ។

​ទោះ​បីជា​យ៉ាងណា​​សន្តិ​សុខ​រូប​នោះ​បាន​កត់​ស្លាក​លេខ​រថយន្ត​បង្ក​នោះ​ឱ្យ​សមត្ថ​កិច្ច​​ដើម្បី​ស្រាវជ្រាវ​ចាប់​យក​មក​ទាមទារ​សំណង​ការ​ខូច​ខាត​បង្គោល​​ភ្លើង​នោះ៕