ខេត្តកំពង់ធំ ៖ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី២ កញ្ញា ២០១២ នៅចំណុចផ្លូវជាតិលេខ៦ ក្នុងភូមិរមាំងងាប់ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ។
ពាក់ព័ន្ធករណីខាងលើនេះលោកវរសេនីយ៍ត្រី ព្រំ ចាន់ថុល អនុប្រធានការិយាល័យចរាចរណ៍បានឱ្យដឹងថា កាលពីវេលាម៉ោងខាងលើមានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើដងផ្លូវជាតិលេខ៦ចំណុចចន្លោះគីឡូម៉ែត្រលេខ១៧៦-១៧៧ ស្ថិតក្នុងភូមិរមាំងងាប់ ឃុំត្រពាំងឫស្សី ដែលបង្កឡើងដោយរថយន្តម៉ាកតូយូតាហ៊ីលុច ពណ៌ស្លែ បើកដោយឈ្មោះតាន់ ព្រឿនគីរីវុឌ្ឍ អាយុ៥២ឆ្នាំ ជាអនុប្រធានមន្ទីរសូរិយោដីខេត្តសៀមរាប ទីលំនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បានបុកគ្នាជាមួយរ៉ឺម៉កម៉ូតូដឹកលូបើកដោយឈ្មោះស៊ឹង សៀប អាយុ៣៨ឆ្នាំ ទីលំនៅភូមិ-ឃុំកើតហេតុ និងអ្នករួមដំណើរម្នាក់ទៀត។
ក្រោយពេលកើតហេតុសពបុរសរងគ្រោះត្រូវបានក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យ ចំណែករថយន្ត និងរ៉ឺម៉កម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកដើម្បីដោះស្រាយ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ