ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​​បះ​បោរ​​វាយ​ប្រហារ​​អគ្គសេនា​ធិការ​​​​​ដ្ឋាន​​កងទ័ព​​​នៅ​​​ដាម៉ាស់​​​

12 ឆ្នាំ មុន

ទូរទស្សន៍​​រដ្ឋនិ​ង​ក្រុម​​​​មួយ​​នៃ​កង​​ទ័ព​​​ស៊ីរី​សេរី​ (​​កង​កម្លាំង​បះ​បោរ)​ រាយ​ការណ៍​ថា​​​ ពួក​ឧទ្ទាម​​​​១​ក្រុម​​​បាន​វាយ​ប្រហារ​​​ដោយ​​គ្រាប់​បែក​​កាលពី​​ថ្ងៃទី​​​២ កញ្ញា​ លើ​​​អគ្គ​​​​សេនាធិការ​​​ដ្ឋាន​​កងទ័ព​​​ស៊ីរី​​​នៅ​​កណ្តាល​​​​​ក្រុង​​ដាម៉ាស់​​​រដ្ឋធានី​​ស៊ីរី ។​​​​វីដេអូ​​ចាក់​​​​​ផ្សាយ​តាម​ទូរទស្សន៍​​ផ្កាយ​រណប​​​​​អារ៉ាប់​​​រៀ​ប​រាប់ពី​ប្រតិបត្តិការ​​​នេះ​របស់​​ពួក​ឧទ្ទាម​​​គឺ​​សំដៅ​​​លើ​​បណ្តា​​​​នាយ​ទាហាន​​​​កង​ទ័ព​​​​របស់​​​​លោក​​​​អាសាដ​​​ដែល​​​រៀបចំ​​​

ទូរទស្សន៍​​រដ្ឋនិ​ង​ក្រុម​​​​មួយ​​នៃ​កង​​ទ័ព​​​ស៊ីរី​សេរី​ (​​កង​កម្លាំង​បះ​បោរ)​ រាយ​ការណ៍​ថា​​​ ពួក​ឧទ្ទាម​​​​១​ក្រុម​​​បាន​វាយ​ប្រហារ​​​ដោយ​​គ្រាប់​បែក​​កាលពី​​ថ្ងៃទី​​​២ កញ្ញា​ លើ​​​អគ្គ​​​​សេនាធិការ​​​ដ្ឋាន​​កងទ័ព​​​ស៊ីរី​​​នៅ​​កណ្តាល​​​​​ក្រុង​​ដាម៉ាស់​​​រដ្ឋធានី​​ស៊ីរី ។​​​​វីដេអូ​​ចាក់​​​​​ផ្សាយ​តាម​ទូរទស្សន៍​​ផ្កាយ​រណប​​​​​អារ៉ាប់​​​រៀ​ប​រាប់ពី​ប្រតិបត្តិការ​​​នេះ​របស់​​ពួក​ឧទ្ទាម​​​គឺ​​សំដៅ​​​លើ​​បណ្តា​​​​នាយ​ទាហាន​​​​កង​ទ័ព​​​​របស់​​​​លោក​​​​អាសាដ​​​ដែល​​​រៀបចំ​​​ផែន​ការ​និង​ចេញ​​​បញ្ជា​​​ឱ្យ​​​ធ្វើ​​ការ​សម្លាប់​​​រង្គាល​​ប្រជាជន​​ស៊ីរី​។ ​វីដេអូ​​​​នេះ​​​​ថត​ដោយ​ពួក​ឧទ្ទាម​​​បញ្ជាក់​ថា​ គ្រាប់​បែក​​​​ទាំងឡាយ​​ត្រូវ​បាន​លាក់​នៅ​ខាងក្នុង​អគ្គ​សេនាធិការ​​​ដ្ឋានកង​ទ័ព​​តែម្តង ។

​ទូរទស្សន៍​រដ្ឋដែល​​​លើក​​ឡើង​​ពី​​សកម្ម​ភាព​​​​​ភេរវកម្ម​​​​មួយ​នោះ​​​រាយ​ការណ៍​​​ថា​ មនុស្ស​​​៤​នាក់​​បានត្រូវ​​​​​​របួស​ក្នុងការ​​ផ្ទុះដែល​​​​​កើត​មា​ន​នៅ​​​សង្កាត់​​​​​អាប៊ូ  រូម៉ាណេហ៍​   ដែល​​​​​នៅ​​ទីនោះ​​​មនុស្ស​សំខាន់​៤​នាក់​​​​​ស្និទ្ធ​​លោក​​បាចាអាល់​អាសាដ​​ត្រូវ​​​​ស្លាប់​ក្នុង​​​ការ​វាយ​ប្រហារ​​​ដោយ​​គ្រាប់​បែក​​មួយ​​កាលពី​​ថ្ងៃទី​​​១៨ កក្កដា​កន្លងមក​​នេះ ។​

​យោងតាម​​​​ប្រជាជនថា​ការ​ផ្ទុះ​​​កើត​មាន​​នៅ​​ម៉ាហ៍ឌីប៊ីន​​បារ៉ាកេហ៍​  ក្បែរ​ទី​​​ស្នាក់​ការ​​របស់​​កងទ័ព​​ជើង​គោក​​និង​​កងទ័ព​​​ជើង​អាកាស​ស្ថិត​ក្នុង​សង្កាត់អាប៊ូរូម៉ា​​​ណេហ៍​​​ ខណៈដែល​​ពួក​បះបោរ​​ស៊ីរី​​បង្ហាញ​​​ថា ​ពួកគេ​​​អាច​ចូល​​​ដល់​​​​​​បេះដូង​​​នៃក្បាល​​​ម៉ាស៊ីន​​​សន្តិសុខ ​។ ​ចំណែក​កងទ័ព​​ស៊ីរី​​បាន​​​ធ្វើ​ការវាយ​​លុក​​នានា​​ក្នុង​បណ្តា​​​សង្កាត់​​​ដែល​ពួក​ឧទ្ទាម​​​​បោះទីតាំង  ។​

បណ្តា​​ប៊ុល​​​ដូហ្ស័រ របស់​កងទ័ព​​​រដ្ឋាភិបាល​​​ត្រូវ​បាន​​​គេប្រទះ​ឃើញ​​នៅ​ក្បែរ​​​សង្កាត់​​អាល់​​ហ្សា​យ៉ាត និង​ហ្វារុក​  ហើយ​បើក​​​​ឆ្ពោះ​មក​ទិសខាង​​លិច​កម្ទេចអគារ​អស់​ប្រមាណ​​ជា២០​ក្នុង​សង្កាត់​​ទាំងឡាយ​​របស់​ពួក​​​​ស៊ុន​នីត​​ ដែល​មាន​​​ពួក​​បះបោរ​​ជ្រក​កោន​ ។  ប្រភព​​​ពួក​ប្រឆាំង​​​និយាយ​ថា កងទ័ព​​បាន​វាយ​​លុក​ចូល​​ពេល​​មុន​​នេះ​​​​​ហើយ​​សម្លាប់​​យុវជន​​​អស់​​២៧នាក់​ ៕