ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ប្រពន្ធ​ប្តឹង​លែង​ ប្តី​ចិត្ត​ខ្មៅ​ចាក់​សាំង​ដុត​ប្រពន្ធ​

12 ឆ្នាំ មុន

ខេត្ត​ក្រចេះ ៖ ​បុរសជាប្តី​ដែល​អតីត​ជា​​សង្គ្រាជវត្ត​​បានបង្ក​ហិ.ង្សា​លើ​ប្រពន្ធ​យ៉ាងចាស់​ដៃ​​ក្នុងជម្លោះ​មួយ ​ខណៈ​ពេល​ដែល​ស្ត្រីជាប្រពន្ធ​​បាន​ដាក់ពាក្យ​បណ្តឹងលែងលះ​ព្រោះ​តែ​ប្តី​នេះ​ជា​ជន​​ប្រមឹក​ស្រា​ និងមាន​ស្រី ​។ ​​ស្រមោល​អព​មង្គល​នេះ​​បាន​ក្លាយ​ជា​ជម្លោះ​​​ឈាន​ទៅ​ដល់​​បុរស​ជាប្តី​​ចាក់សាំង​ដុត​​ប្រពន្ធ​ទាំង​​សរ​សៃ​ខ្ចី​ ព្រោះទើប​​​សម្រាល​កូនបាន​ជាង​មួយ​ខែ ​រួច​​បាន​ព្យាយាម​ផឹក​ទឹក​អាស៊ីត​សម្លា.ប់ខ្លួន​ តែ​

ខេត្ត​ក្រចេះ ៖ ​បុរសជាប្តី​ដែល​អតីត​ជា​​សង្គ្រាជវត្ត​​បានបង្ក​ហិង្សា​លើ​ប្រពន្ធ​យ៉ាងចាស់​ដៃ​​ក្នុងជម្លោះ​មួយ ​ខណៈ​ពេល​ដែល​ស្ត្រីជាប្រពន្ធ​​បាន​ដាក់ពាក្យ​បណ្តឹងលែងលះ​ព្រោះ​តែ​ប្តី​នេះ​ជា​ជន​​ប្រមឹក​ស្រា​ និងមាន​ស្រី ​។ ​​ស្រមោល​អព​មង្គល​នេះ​​បាន​ក្លាយ​ជា​ជម្លោះ​​​ឈាន​ទៅ​ដល់​​បុរស​ជាប្តី​​ចាក់សាំង​ដុត​​ប្រពន្ធ​ទាំង​​សរ​សៃ​ខ្ចី​ ព្រោះទើប​​​សម្រាល​កូនបាន​ជាង​មួយ​ខែ ​រួច​​បាន​ព្យាយាម​ផឹក​ទឹក​អាស៊ីត​សម្លាប់ខ្លួន​ តែ​មិន​ស្លាប់​ ​​​ធ្វើ​ឱ្យ​ប្តីប្រពន្ធ​នេះរងរបួស​ធ្ងន់​ទាំងពីរនាក់ ​។

​ការផ្ទុះ​ជម្លោះ​​ដែលបង្ក​ឡើង​​​ដោយ​បុរស​អតីត​​​ជាសង្គ្រាជ​វត្ត​រូប​នេះ ​បាន​កើតឡើង​កាល​ពីល្ងាច​ថ្ងៃទី​១ កញ្ញា​​ នៅ​ក្នុង​លំនៅ​ឋាន​របស់​​ខ្លួន​ ស្ថិត​ក្នុងភូមិ​ស្រែ​ត្រែង ​ឃុំ​ក្បាល​ដំរី​ ស្រុក​សំបូរ​។

​នៅ​ក្នុងបន្ទប់​សង្គ្រោះ​នៃមន្ទីរពេទ្យ​ខេត្ត ​ស្ត្រី​រងគ្រោះជាប្រពន្ធ​ឈ្មោះ​ធន់ ​ស៊ីណា ​អាយុ​៣២​ឆ្នាំ ​បាន​និយាយ​ថា ​ប្តីរបស់គាត់​មានចិត្ត​សាហាវ​​ឃោរ​ឃៅ​ខ្លាំង​ណាស់​ ​បានចាប់​ដុត​គាត់​ទាំង​រស់​​ ដែល​ប្តី​នោះ​ឈ្មោះ​សំរឹទ្ធ ​តូច ​អាយុ​៤៨​ឆ្នាំ​ ​អតីត​​ជា​សង្គ្រាជ​​​វត្ត​ទួល​ត្រាំង​ក្នុងឃុំ​អូរ​គ្រៀង ​ស្រុក​សំបូរ ​​បានសឹក​មក​យក​គាត់​ជាស្ត្រី​មេម៉ាយ​​កូន​មួយ​ធ្វើជាប្រពន្ធ​បាន​រយៈ​ពេល​ពីរឆ្នាំ​មក​ហើយ។

ស្ត្រីជា​ប្រពន្ធ​រូបនេះ ​បាន​និយាយ​ទៀតថា ​​គាត់​ទើប​តែសម្រាល​​កូន​ស្រី​បាន​រយៈ​ពេលជាង​១​ខែប៉ុណ្ណោះ ​​ហើយ​ប្តី​របស់គាត់​មិន​ដែល​​អើ​ពើ​មើល​កូន​ប្រពន្ធ​សរ​សៃ​ខ្ចី​នោះ​ទេ ​គឺ​មួយ​​ថ្ងៃ​ៗ​ដើរ​ផឹក​បាត់​ពីផ្ទះ​​ហើយលួច​មាន​ស្រី​ញី​ និង​តែង​តែ​មករក​រឿង​វាយ​ធ្វើ​បាប​គាត់ជា​ច្រើន​លើក​ច្រើន​សា​ ។ ​​នៅមុន​ថ្ងៃកើត​ហេតុ​​​ពីរ​ថ្ងៃ​ បុរសជា​ប្តីរូប​នេះ​បានរក​រឿង​វាយគាត់ម្តង​ដោយ​ទាញ​ពូថៅ​គប់​​​គាត់​តែគាត់​គេច​​ទាន់​ ហើយ​ក្រោយ​​ពី​បង្ក​ហេតុ​​​រួច​​​បានចេញ​​​ពី​ផ្ទះបាត់​រហូត ។

ស្ត្រីរូបនេះ​បាននិយាយ​រៀប​រាប់​ទៀតថា ​​នៅ​ថ្ងៃ​កើតហេតុ​ បុរសជាប្តី​រូប​នេះ ស្រវឹង​​ស្រា​និង​បាន​មករក​រឿង​គាត់នៅ​ផ្ទះម្តងទៀត ​ហើយ​ក៏​ជិះ​ម៉ូតូ​ចេញ​ទៅបាត់​មួយ​សន្ទុះ​ក្រោយ​មក​​ក៏​ត្រឡប់​មកវិញ​ដោយ​មានកាន់​​សំាង​ពីរដប​មក​ជា​មួយ​​ផង ។ ​ពេល​មកដល់​ផ្ទះ​​វិញ​ក៏បាន​រក​រឿង​ម​ដោយ​​ចោទគាត់​ថា​ដាក់​ពាក្យប្តឹង​លែងលះ​ ​ធ្វើ​ឱ្យ​មាន​ជម្លោះ​កើត​ឡើង​យ៉ាង​តឹង​សរ​សៃ​ក​ ។ ខណៈ​​​គាត់ជាប្រពន្ធ​​​កំពុង​​បំបៅ​ដោះ​កូនភ្លេច​ខ្លួន​ ស្រាប់​តែ​​ប្តី​នេះ​បានស្ទុះ​​​មក​​ចាប់​ទាញ​.ក​អាវគាត់​ពី​ក្រោយ ​និងបាន​យកសាំង​នៅ​ក្នុង​ដប​ចំនួន​១លីត្រ​​កន្លះ​ចាក់​ពីលើ​គាត់​ ។ ដោយ​ឃើញ​សភាព​​មិនស្រួល ​គាត់​ក៏​បោះ​កូន​តូច​ទៅ​កន្លៀត​ជញ្ជាំង​និងបាន​​​ស្ទុះ​ទៅ​ប្រវាយ​ប្រតប់​គ្នា រំពេច​នោះ​ប្តី​គាត់​បាន​គូស​ឈើ​គូស​ដុតគាត់​បណ្តាល​ឱ្យ​ឆាប​ឆេះឡើង​​​ ហើយ​គាត់បាន​ព្យាយាម​ស្រែក​ឱ្យ​អ្ន​កស្រុក​ជួយ​និង​បានលោត​ចុះ​ពី​លើ​ផ្ទះ​មក​​ននៀល​​ក្នុង​ភក់ ​ទើប​ភ្លើង​​រលត់​​ ​តែ​អណ្តាត​ភ្លើង​បាន​​​ឆេះ​​រោល​​​​ខ្នង​និង​ជើង​រង​របួស​​ជា​ទម្ងន់ ។ ​ឯ​ប្តីគាត់​ ​​ក្រោយ​ពី​​បង្ក​ហេតុ​រួច​ ​បាន​យក​​ដប​​​ទឹក​អាស៊ីត ​នៅសល់​ពី​ចាក់អាគុយ​នៅ​លើ​ផ្ទះ​​មក​ផឹកបណ្តាល​ឱ្យ​​ប្រកាច់​​បែក​ពពុះ​មាត់​ដែរ ។

​លោក​វរសេនីយ៍​ត្រី​ ប៊ុន ​ឈឿន ​​អធិការ​នគរ​បាល​​​ស្រុក​សំបូរ​ បានមានប្រសាសន៍​ថា​ ជន​រងគ្រោះ​ទាំងពីរនាក់ប្តីប្រពន្ធ​ត្រូវ​បាន​រថយន្ត​​សង្គ្រោះ​របស់​នគរបាល​នាំមក​​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​​ខេត្ត​ក្រោយ​ពី​កើតហេតុ​ ។ ​លោកអធិការ​បា​ន​ឱ្យ​ដឹងថា ​ចំពោះរឿង​នេះ ​នគរបាល​​មិន​ទាន់​ដឹងពីមូល​ហេតុ​ច្បាស់​លាស់​​នៅឡើយ​នោះ​ទេ ខណៈ​​ដែលប្តី​ប្រពន្ធ​​​ទាំងពីរ​​នាក់​បាន​រង​របួស​​ធ្ងន់​​ដូចគ្នា ​មិនទាន់​អាច​សួរ​នាំ​បាន​ឡើយ​​ ​។

​​ពិត​ជា​​គួរ​ឱ្យ​​ហួស​ចិត្ត​ពេក​ណាស់​ដែល​បុរស​​​ប្តី​​​អតី​ត​​ជា​​សង្គ្រាជ​​វត្ត​​​ធ្លាប់​​​បួស​រៀន​ធម៌​របស់ព្រះ​ពុទ្ធ​​បរម​គ្រូ​នៃ​យើង​ គួរ​ណាស់​​តែ​មាន​ក្តី​​មេត្តា​​ករុណា​​ចំពោះ​​មនុស្ស​​ផង​គ្នា ពិសេស​ប្រពន្ធ​របស់ខ្លួន ​មិនគួរ​ណា​ក្លាយ​ស​​​ជាម​នុស្សកោង​​កាច​សាហាវ​នឹក​ស្មាន​មិន​ដល់​បែប​នេះសោះ ៕