ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ស៊ើប​អង្កេត​វែក​មុខ​ជន​ដាក់​គ្រាប់​បែក​ប៉ង​ផ្តាច់​ស្ពាន​អូរ​គគីរ​ស្ថិត​ក្នុង​កា​រ​ស្រាវ​ជ្រាវ​

12 ឆ្នាំ មុន

ខេត្ត​​​កំពង់​ស្ពឺ ៖ ស្ពាន​ថ្ម​​អូរ​គគីរ​​ ស្ថិតនៅ​ចន្លោះ​​គីឡូ​ម៉ែត្រ​​លេខ​១០៦ និង​១០៧ លើ​ដង​ផ្លូវ​​ជាតិ​លេខ​៤ ចំណុច​ព្រំ​ប្រទល់រវាង​​ខេត្ត​កំពង់​ស្ពឺ និង​ខេត្ត​​ព្រះសីហនុ ដែល​ត្រូវ​​ជន​ពុំ​ស្គាល់​មុខ​​លួច​ដាក់​​គ្រាប់​ច្នៃ​​​ឱ្យ​ផ្ទុះ​​ប៉ុន​ប៉ង​ផ្តាច់​កាល​ពី​ថ្ងៃទី​​២៩ សីហា វេលា​ម៉ោង​​៩ និង​៣០​​នាទី​​យប់​នោះ​​​​សមត្ថ​កិច្ច​​ពាក់​ព័ន្ធ​​គ្រប់​ស្ថា​ប័ន​កំពុង​ស្រាវ​ជ្រាវ​ និងស្វែង​​រក​ជន​សង្ស័យ​​យ៉ាង​សកម្ម​​បំផុត​​ ប៉ុន្តែ​រហូតមក​​ដល់​ថ្ងៃ​​ទី​២ កញ្ញា ការ​

ខេត្ត​​​កំពង់​ស្ពឺ ៖ ស្ពាន​ថ្ម​​អូរ​គគីរ​​ ស្ថិតនៅ​ចន្លោះ​​គីឡូ​ម៉ែត្រ​​លេខ​១០៦ និង​១០៧ លើ​ដង​ផ្លូវ​​ជាតិ​លេខ​៤ ចំណុច​ព្រំ​ប្រទល់រវាង​​ខេត្ត​កំពង់​ស្ពឺ និង​ខេត្ត​​ព្រះសីហនុ ដែល​ត្រូវ​​ជន​ពុំ​ស្គាល់​មុខ​​លួច​ដាក់​​គ្រាប់​ច្នៃ​​​ឱ្យ​ផ្ទុះ​​ប៉ុន​ប៉ង​ផ្តាច់​កាល​ពី​ថ្ងៃទី​​២៩ សីហា វេលា​ម៉ោង​​៩ និង​៣០​​នាទី​​យប់​នោះ​​​​សមត្ថ​កិច្ច​​ពាក់​ព័ន្ធ​​គ្រប់​ស្ថា​ប័ន​កំពុង​ស្រាវ​ជ្រាវ​ និងស្វែង​​រក​ជន​សង្ស័យ​​យ៉ាង​សកម្ម​​បំផុត​​ ប៉ុន្តែ​រហូតមក​​ដល់​ថ្ងៃ​​ទី​២ កញ្ញា ការ​សាក​សួរ​ជន​សង្ស័យ​​​ចំនួន​៣​នាក់​​ដែលបាន​ឃាត់​ខ្លួន​​ មិន​ទាន់​​​ទទួ​​ល​​​លទ្ធ​ផល​​បែប​​ណា​នៅ​ឡើយ​ទេ ។

លោក​អនុសេនីយ៍​​ឯក សម​ សាក់ នាយ​រង​​ការិយា​ល័យ​​កណ្តាល​​នគរ​បាល​ព្រហ្ម​ទណ្ឌ​​កម្រិត​​ធ្ងន់​​ខេត្ត​ ​​​ឱ្យ​ដឹង​​ថា ​ការ​ស្វែង​រក​​មុខ​សញ្ញា​​បំ​ផ្ទុះ​​គ្រាប់​កម្ទេច​ស្ពាន​នោះ​​នៅ​​តែ​ស្ថិត​​ក្នុង​ភាព​ងងឹត​នៅ​ឡើយ​ ។ ​វត្ថុ​តាង​​ដែល​បន្សល់​​ទុក​នៅ​កន្លែង​​កើត​ហេតុ​ មាន​ស្បែក​​ជើង​​ផ្ទាត់​​មួយ​គូ​ ពណ៌​ស នោះ​ដែល​​ម្ខាងៗ​​ឃ្លាត​ឆ្ងាយ​​ពី​​គ្នា​​ តែ​ជា​គូ​នឹង​គ្នា​។ តាម​​ពិត​​ទៅ​​ ភាព​ស្មុគ​​ស្មាញ​នេះ​​ពុំ​អាច​វែក​មុខ​​ក្នុង​ពេល​ឆាប់​ៗ​នោះ​ទេ ព្រោះ​​ការ​​ដាក់​​គ្រាប់​បែក​ច្នៃ​​បំ​ផ្ទុះ​​ទាក់​ទិន​នឹង​​ជំនាញ​​បច្ចេក​ទេស​គឺ​អ្នក​​ប្រពឹត្ត​​​​ពិត​ជា​​បាន​​សិក្សា​​ពី​បច្ចេកទេស​​​ផ្នែក​​យោធា​​យ៉ាង​​ច្បាស់​​លាស់ ។ រីឯ​​ការ​សាក​​សួរ​​ជន​សង្ស័យ​​៣​នាក់​ដែល​សមត្ថ​កិច្ច​ពុំ​​បញ្ចេញឈ្មោះ​​នោះ​ ក៏​​ជា​កង​កម្លាំង​​យោធា​ដែរ​ តែ​ពុំ​មាន​​​​ចម្លើយ​ ឬ​មាន​ការ​ពាក់​​ព័ន្ធ​អ្វី​នោះទេ ទើប​​ជន​សង្ស័យ​ទាំង​​៣​នាក់​ត្រូវបាន​​​ដោះ​​លែង​ពី​​ការ​​ឃាត់ខ្លួន​​ស៊ើប​​សួរ ។

ការ​​ស៊ើប​អង្កេត​​ និង​​​ស្រាវ​ជ្រាវ​​លើ​ការ​ប្រមាញ់​​ក្រុម​ឧក្រិដ្ឋ​ជន​​នេះ ​​មាន​កង​រាជ​អាវុធ​​ហត្ថ​ខេត្ត​​ យោធា​ខេត្ត ប៉ូលិស​​ និង​ស្ថា​ប័ន​​ពាក់​ព័ន្ធ​ឯទៀត ​​តែ​មិន​​ទាន់រក​ឃើញ​​ពន្លឺ​​នៅ​ឡើយ​ទេ។ ការ​ដាក់​គ្រាប់​​បំ​​ផ្ទុះ​​ប៉ុន​ប៉ង​​ផ្តាច់​ស្ពាន​​នេះ បាន​ធ្វើ​​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​​ជា​ទូ​ទៅ​​ ព្រោះថា​​រឿងរ៉ាវ​​​បែបនេះ​​បាន​ឃ្លាត​ឆ្ងាយ​​ទៅ​ហើយ​​ បន្ទាប់​ពី​សង្គ្រាម​​ក្នុង​ទស​វត្ស​​ឆ្នាំ​៨០​​បាន​ផុត​​រលត់​ទៅ​មិន​មាន​ពួក​​ឧទ្ទាម​​ណា​មួយ​ធ្វើ​សកម្ម​ភាព​​បំ​ផ្លិច​បំ​ផ្លាញ​​បែប​នេះ​ទៀត​​ទេ ។ ពេល​នេះ​​មាន​ការ​​ចោទ​សួរ​​ថា តើ​​ការ​ដាក់​គ្រាប់​​បំ​ផ្ទុះ​នោះ​មាន​​គោល​​បំណង​អ្វី​ ? គេ​ពុំ​​អាច​ដឹង​​ពី​គោល​​បំណង​​ប្រាកដ​​នៅ​ឡើយ​ទេ ដោយ​សារ​​តែ​​អ្នក​ប្រព្រឹត្ត​​ពុំ​ទាន់​​ចាប់ខ្លួន​បាន ៕