ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​គ្រាប់បែក​2គ្រាប់​​នៅ​ហ្វ៊ីលីពីន​ស្លា.ប់​ម្នាក់​​របួស​34​នាក់​​

12 ឆ្នាំ មុន

ប៉ូលិស​រាយការណ៍​កាលពី​ថ្ងៃ​ទី​២ កញ្ញា​ថា មនុស្ស​ម្នាក់​បាន​ត្រូវ​ស្លា.ប់​ ហើយ​មនុស្ស​៣៤នាក់​ទៀត​ត្រូវរបួស​​ក្នុងការផ្ទុះ​គ្រាប់​បែក​ដៃ​២គ្រាប់​​កាលពី​យប់​​ថ្ងៃទី​១​មកទី​២ កញ្ញា​ ​​នៅភាគ​ខាង​ត្បូង​ហ្វ៊ីលីពីន​​ ។​អ្នកនាំពាក្យ​របស់ប៉ូលិស​​ខេត្ត​​មីន​ដាណាវ​​ខាង​ត្បូង​​ ​និយា​យ​ថា ​មនុស្ស​៣២នាក់ ​ត្រូវរបួស​ពេល​ជន​មិន​ស្គាល់​មុខម្នាក់​​គប់​គ្រាប់​បែក​ដៃ​១គ្រាប់​​នា​វេលា​ម៉ោង ២​និង​២៥​នាទី​រំលង​អធ្រាត្រ​​ក្នុង​​

ប៉ូលិស​រាយការណ៍​កាលពី​ថ្ងៃ​ទី​២ កញ្ញា​ថា មនុស្ស​ម្នាក់​បាន​ត្រូវ​ស្លាប់​ ហើយ​មនុស្ស​៣៤នាក់​ទៀត​ត្រូវរបួស​​ក្នុងការផ្ទុះ​គ្រាប់​បែក​ដៃ​២គ្រាប់​​កាលពី​យប់​​ថ្ងៃទី​១​មកទី​២ កញ្ញា​ ​​នៅភាគ​ខាង​ត្បូង​ហ្វ៊ីលីពីន​​ ។​អ្នកនាំពាក្យ​របស់ប៉ូលិស​​ខេត្ត​​មីន​ដាណាវ​​ខាង​ត្បូង​​ ​និយា​យ​ថា ​មនុស្ស​៣២នាក់ ​ត្រូវរបួស​ពេល​ជន​មិន​ស្គាល់​មុខម្នាក់​​គប់​គ្រាប់​បែក​ដៃ​១គ្រាប់​​នា​វេលា​ម៉ោង ២​និង​២៥​នាទី​រំលង​អធ្រាត្រ​​ក្នុង​​កន្លែង​ហាត់​ប្រាណ​មួយ​នៃភូមិ​ហ្វា​រី​ម៉ា​ក្នុងស្រុក​ប៉ាគី​បា​តូ ​ជិតទីក្រុង​ដា​វ៉ាង ។ ​ការគប់​គ្រាប់បែក​នេះ​កើតមាន​ពេល​ពួក​​អ្នក​ភូមិ​​កំពុង​តែ​ទស្សនា​ការសម្តែង​សៀកក្នុង​ពេល​បុណ្យ​មួយ ។

អ្នកទទួល​ខុស​ត្រូវ​ភូមិ​ម្នាក់​និយាយ​ថា​ ជនសង្ស័យ​​មា​នបំណង​គប់​គ្រាប់​បែក​ចូល​ក្នុង​ប៉ុស្តិ៍​​យាម​មួយ​របស់​កងទ័ព​ដែល​ទើប​បង្កើត​​ក្នុង​សហគមន៍​ ក៏​ប៉ុន្តែ​គ្រាប់​បែក​ពេល​គប់​ត្រូវ​ចំ​នឹង​របស់​មួយ​ខ្ទាតទៅ​ផ្ទុះ​​នៅ​​កន្លែងហាត់​ប្រាណ ។ការផ្ទុះ​គ្រាប់​បែក​ទី​២ កើតមាន​នាវេលា​ម៉ោង​​២៣​និង​៤៥នាទី​​ម៉ោង​ក្នុងស្រុក​នៅភូមិ​បុង​បុ​ង ​ជិត​ក្រុង​សាន់​តូ​តូ​ម៉ាន់​ ខេត្ត​ដា​​វ៉ាវ ​ដែល​លាត​​​​​ជិត​ខាង ​។ ​ការ​ផ្ទុះ​​នេះ​បណ្តាល​មក​ពីអ្នក​ភូមិ​​ម្នាក់​ធ្វើ​ឱ្យ​ជ្រុះ​​​គ្រាប់​បែក​ដៃ​មួយ​គ្រាប់​សម្លាប់​អ្នក​ភូមិ​អាយុ​៣១​ឆ្នាំ​រូបនេះ  ។ ​​មនុស្ស​២នាក់​ទៀត​ត្រូវរបួស​ដោ​យសារ​ការ​ផ្ទុះ​នេះដែរ ៕