ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​សំពីង​សំពោង​​​នៅតែ​អាចចរាចរតាមថ្នល់​​ជាតិដដែល​

12 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ​៖ បើទុកណា​មាន​ការ​​ទប់​ស្កាត់​​​ពីប៉ូលិស​ចរាចរយ៉ាង​ណា​ក្តី​​ ក៏​ការ​ទប់​ស្កាត់​​​ និង​ផាក​ពិន័យ​រយៈ​​កាល​កន្លង​​មក​គឺ​បាន​ធ្វើ​តែ​មួយ​​​​​ចម្អិន​កំពឹស​ប៉ុណ្ណោះ ដែល​មើល​ទៅ​ហាក់​ដូចជា​​​ធ្វើគ្រាន់​តែ​ឱ្យល្អ​មើល​ ចំណែក​ឯការ​​ផាក​ពិន័យ​​នោះ​ទៀត​សោត​គឺ​គ្រាន់​តែ​​​បង់​លុយ​ហើយ​រថយន្ត​គឺ​អាច​​​បន្ត​ដំណើរ​​ទៅ​មុខ​​​ទាំង​​សំពីង​សំពោង​​ដដែល​ដោយ​មិន​បាន​ទម្លាក់​​​អីវ៉ាន់​ចេញ​ទេ ម្លោះ​ហើយ​​ម្ចាស់​

ខេត្ត​កំពង់​ឆ្នាំង​ ​៖ បើទុកណា​មាន​ការ​​ទប់​ស្កាត់​​​ពីប៉ូលិស​ចរាចរយ៉ាង​ណា​ក្តី​​ ក៏​ការ​ទប់​ស្កាត់​​​ និង​ផាក​ពិន័យ​រយៈ​​កាល​កន្លង​​មក​គឺ​បាន​ធ្វើ​តែ​មួយ​​​​​ចម្អិន​កំពឹស​ប៉ុណ្ណោះ ដែល​មើល​ទៅ​ហាក់​ដូចជា​​​ធ្វើគ្រាន់​តែ​ឱ្យល្អ​មើល​ ចំណែក​ឯការ​​ផាក​ពិន័យ​​នោះ​ទៀត​សោត​គឺ​គ្រាន់​តែ​​​បង់​លុយ​ហើយ​រថយន្ត​គឺ​អាច​​​បន្ត​ដំណើរ​​ទៅ​មុខ​​​ទាំង​​សំពីង​សំពោង​​ដដែល​ដោយ​មិន​បាន​ទម្លាក់​​​អីវ៉ាន់​ចេញ​ទេ ម្លោះ​ហើយ​​ម្ចាស់​រថយន្ត​នៅ តែ​​ផ្គើន​​​ និង​ល្មើស​​​ច្បាប់​​​ចរាចរណ៍​​ផ្លូវ​គោក​​ដដែល​ជា​ដដែល​។

មន្ត្រី​ប៉ូលិស​​​ចរាចរ​តាម​បណ្តា​ខេត្ត​​​នៃ​ដង​​ផ្លូវ​ជាតិ​​​លេខ​៥​ធ្លាប់​​​បាន​និយាយ​​ថា ​​ការ​ដឹក​សំពីង​សំពោង​​​នេះ​មិន​អាច​​​បន្ទោស​ប៉ូលិ​ស​​តាម​ខេត្ត​​​ឡើយ​​ព្រោះ​គឺគ្រាន់​តែ​ចំណុច​ឆ្លងកាត់​​​ប៉ុណ្ណោះ ប៉ុន្តែ​ការ​​ដែល​ត្រូវ​ស្តី​បន្ទោស​នោះ​គឺ​ប៉ូលិស​​​ដើ​ម​ទី​ និង​ចុង​ទី​ឯណោះទេ​​ ព្រោះ​ជា​កន្លែង​​លើក​ដាក់​ផ្ទុក​ទំនិញ​​​ ហើយ​តាម​ការ​​ណែនាំ​​គឺ​ខេត្ត​​​ដែល​រថយន្ត​ឆ្លង​កាត់​មិនអនុញ្ញាត​ឱ្យ​ហៅ​​ឬត្រួត​​ពិនិត្យ​​ឡើយ​ ខ្លាច​គេ​​​ចោទ​ថា​​ជា​កុង​ត្រូល​​ជជុះ ។

​យ៉ាង​​ណាក៏​ដោយ​​ការ​ដឹក​​​សំពីង​សំពោង​​មិនខ្លាច​​មាន​គ្រោះ​ថ្នាក់​​ដល់​អ្នកដទៃ​ដូច​រូប​ដែល​​​​បាន​ឃើញ​​​បែបនេះ​​គួរ​មាន​វិធានការ​ហើយ​​ ពុំ​គួរ​បណ្តែត​​បណ្តោយ​នោះ​ឡើយ ។ រថយន្ត​​សំពីង​​សំពោង​​នេះ​បាន​​ធ្វើ​ចរាចរណ៍​នៅលើ​ផ្លូវ​ជាតិលេខ​​​៥ កាល​ពី​​ព្រលប់​​​ថ្ងៃទី​​១ កញ្ញា​​​ ២០១២ ៕