ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​យោធា​ជិះ​រថយន្ត​ទៅ​លាង​​ចោរ​លួចយ​ក​ម៉ាស៊ីន​ថត​ក្នុង​រថយន្ត​បាត់​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ និស្សិត​សាកល​វិទ្យា​ល័យ​​ការពារ​ជាតិ​ម្នាក់​​ត្រូវចោរ​​ដែល​គេ​សង្ស័យ​​ថា ជា​កម្ម​ករ​លាង​រថយន្ត​បាន​ធ្វើ​​សកម្ម​ភាព​​លួច​យក​កាមេរ៉ា​ថត​រូប​មួយ​គ្រឿង​ពី​ក្នុង​រថយន្ត​​ទៅបាត់​ ខណៈពេល​​ជិះ​រថយន្តទៅលាង​​​នៅ​យាន​ដ្ឋាន​​ហេង​ហេង រង្វង់​មូល​ទួលគោក ​សង្កាត់​បឹង​​​កក់​ទី​​២ ខណ្ឌ​ទួល​គោក។

ការ​បាត់​ម៉ាស៊ីន​ថត​នេះបង្ក​​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពីវេលា​​ម៉ោង​១២​ថ្ងៃ​ត្រង់​ថ្ងៃទី​២ កញ្ញា ២០១២ ហើយ​​ម្ចាស់​បាន​ប្តឹង​ប៉ូលិស​ចុះទៅ​សួរ​​នាំ​ក​ម្ម​ករ​នៅយាន​ដ្ឋាន ​តែពុំ​មាន​កម្ម​ករ​​ណា​ម្នាក់​ហ៊ាន​ឆ្លើយ​​ឡើយ ។ មន្ត្រី​​យោធា​​​ដែល​ត្រូវ​ចោរ​លួច​ម៉ាស៊ីន​ថត​នោះ​ឈ្មោះ​ថន ​ម៉េងស៊ា ​ឋានន្តរ​ស័ក្តិ​វរ​សេនីយ៍​ត្រី ជានិស្សិត​​សាកល​វិទ្យា​ល័យ​​ការពារ​ជាតិ ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គាត់​បាន​ជិះ​រថយន្ត​ម៉ាក​ឡិចស៊ីស ពណ៌ស្ករ មួយ​គ្រឿង​ ធ្វើដំណើរ​​ទៅ​លាង​រថយន្ត​នៅ​យាន​ដ្ឋាន​​ហេង​ ហេង ​ស្ថិត​នៅ​​រង្វង់​មូល​​ទួលគោក ក្នុង​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក ​ដោយ​​ទុក​ម៉ាស៊ីន​ថត​នៅ​ក្នុង​កាបូប​ទុក​ក្នុង​រថយន្ត ។ បន្ទាប់​ពី​លាង​រថយន្ត​ហើយ​ក៏​​បាន​ធ្វើ​ដំណើរ​​ទៅ​ផ្តិត​រូប ​ស្រាប់តែ​​បាត់​ម៉ាស៊ីន​ថត រួច​ត្រឡប់​មក​យាន​ដ្ឋាន​វិញ​សួរនាំ និង​ប្តឹង​ប៉ូលិសតែម្តង ។

លោកវរសេនីយ៍​​ត្រី​ឱ្យ​ដឹងទៀត​ថា ​បាត់​ម៉ាស៊ីន​ថត​គាត់​ពុំ​ស្តាយ​នោះ​ទេ តែ​សំខាន់​គឺ​ឯក​សារ​នៅ​ក្នុង​នោះ ។ នៅវេលា​នោះ​ប៉ូលិស​បាន​សួរនាំ​ដល់​ក្រុម​​កម្ម​ករ​តែ​រក​ពុំ​ឃើញ​ម៉ាស៊ីន​ថត​ឡើយ ​៕