ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​​3ជ្រុង​​នៃ​ផ្សារ​​សិរី​សោភ័ណ​ក្លាយ​ទៅ​ជាកន្លែង​​លក់​ទំនិញ​ និងផ្ញើកង់​ម៉ូតូ

12 ឆ្នាំ មុន

ខេត្តបន្ទាយ​មានជ័យ​​​ ៖ ផ្សារ​សិរី​សោ​ភ័ណ​​គឺ​ជា​បេះដូង​នៃ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ប៉ុន្តែ​ការ​​​រៀ​បចំ​សណ្តាប់​ធ្នាប់​​​ហាក់​នៅមាន​កម្រិត​​នៅឡើយ​ ។ គេ​សង្កេត​ឃើញ​ផ្លូវ​ជាតិ​​ជុំ​វិញ​ផ្សារ​​​ចំនួន​​២​ជ្រុង​​ គឺ​ជ្រុង​ខាង​ត្បូង​​​និង​ខាង​​​លិច​ បាន​​ក្លាយ​ទៅជា​​កន្លែង​លក់​ត្រី​ និង​បន្លែ​ រួម​ទាំង​​ទំនិញ​ផ្សេង​​ៗ​ជាច្រើន​ សូម្បី​តែ​​ម៉ូតូឬ​អ្នក​ថ្មើរ​ជើង​សឹង​តែ​​មិនអាច​ធ្វើ​ចរាចរ​បា​ន​ផង​ គឺ​ណែន​​ណាន់​តាន់​តាប់​​តែម្តង​ ចំណែក​ឯ

ខេត្តបន្ទាយ​មានជ័យ​​​ ៖ ផ្សារ​សិរី​សោ​ភ័ណ​​គឺ​ជា​បេះដូង​នៃ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ប៉ុន្តែ​ការ​​​រៀ​បចំ​សណ្តាប់​ធ្នាប់​​​ហាក់​នៅមាន​កម្រិត​​នៅឡើយ​ ។ គេ​សង្កេត​ឃើញ​ផ្លូវ​ជាតិ​​ជុំ​វិញ​ផ្សារ​​​ចំនួន​​២​ជ្រុង​​ គឺ​ជ្រុង​ខាង​ត្បូង​​​និង​ខាង​​​លិច​ បាន​​ក្លាយ​ទៅជា​​កន្លែង​លក់​ត្រី​ និង​បន្លែ​ រួម​ទាំង​​ទំនិញ​ផ្សេង​​ៗ​ជាច្រើន​ សូម្បី​តែ​​ម៉ូតូឬ​អ្នក​ថ្មើរ​ជើង​សឹង​តែ​​មិនអាច​ធ្វើ​ចរាចរ​បា​ន​ផង​ គឺ​ណែន​​ណាន់​តាន់​តាប់​​តែម្តង​ ចំណែក​ឯ​ជ្រុង​​​​ខាង​ជើង​វិញ​ ក៏​ក្លាយ​ជា​កន្លែង​លក់​ផ្លែ​ឈើ​​​ លក់​ត្រី​ និង​ផ្ញើកង់​ម៉ូតូទៅហើយ​ដែរ​ ។

អ្នក​​បើក​បរ​ម៉ូតូ​​និង​រថយន្ត​ខ្លះ​​បាន​ត្អូញ​ត្អែរ​ផងដែរ​ថា ប្រសិន​បើ​មាន​​រថយន្ត​ណាមួយ​​ឈប់​ចត​នោះ​​នឹង​មាន​​ការ​កក​ស្ទះ​​ចរាចរណ៍​​មិន​ខាន​ ហើយ​គេ​​ក៏​មិន​​ឃើញ​មាន​​​សមត្ថកិច្ច​​​ណាមួយ​​ចេញ​មករៀប​ចំ​​សណ្តាប់​ធ្នាប់​​​ចរាចរណ៍​​ឱ្យ​មាន​របៀប​រៀប​រយ​​​នោះ​ឡើយ​ ។ មាន​មតិ​​​មួយ​ចំនួន​បាន​និយាយ​ថា ផ្លូវ​ទាំង​៣ជ្រុង​​​​​ជុំ​វិញ​​ផ្សារ​នោះ​មិន​ដឹង​ជា​អាជ្ញា​ធរ​​​ក្រុង​ឬ​​ខេត្ត​​មានគោល​ការណ៍​បែប​ណា​នោះ​ទេ​? ឬក៏​ទុក​ឱ្យ​​នៅ​បែប​នេះ​រហូត?

ផ្សារ​សេរី​សោភ័ណ​​ជា​ផ្សារ​​ដ៏​ធំ​​ និង​ជា​​​មុខ​មាត់​​​សម្រាប់​​​ខេត្ត​បន្ទាយ​មានជ័យ​​​ទាំង​មូល​​​ ហើយ​ខេត្ត​នេះ​​​មាន​អ្នក​​ទេសចរ​ជាតិ​​​ និង​អន្ត​រ​ជាតិ​​​ចេញ​ចូល​ច្រើន​​​ បើ​អា​ជ្ញាធរ​​​នៅ​តែ​​​បណ្តែត​​បណ្តោយ​​ឱ្យ​នៅតែ​​បែប​នេះ​​​អាចនឹង​ប៉ះពាល់​​​ធ្ងន់​ធ្ងរ​​​ណាស់​​​ដល់​​សោភ័ណ​​ភា​ព​របស់​​​ខេត្ត​ពិសេស​​វិស័យ​ទេសចរណ៍​​តែម្ត​ង​ ៕