ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​សាលា​ភាសា​កូរ៉េ​ម្នាក់​​ដេក​ស្លា.ប់​​សង្ស័យ​គាំង​បេះដូង​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​ជា​សិស្ស​សាលា​ភាសា​កូរ៉េ​​នៃ​អង្គ​ការ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច និង​លទ្ធិ​ប្រជាធិប​តេយ្យ​ត្រូវបាន​​គេ​ប្រទះ​ឃើញ​ដេក​ស្លា.ប់​​នៅជាន់​ទី​២ ក្នុង​សាលា​ខាងលើ​​ដែល​តាម​សមត្ថ​កិច្ច​សន្និ​ដ្ឋាន​ជំហាន​ដំបូង គឺ​ស្លា.ប់​ដោយ​សារ​ជំងឺគាំង​បេះដូង ប៉ុន្តែទោះ​បីជា​បែប​ណា​សមត្ថ​កិច្ច​បាន​ចុះទៅធ្វើការ​ពិនិត្យ​កោសល្យ​​វិច័យ​យ៉ាង​យកចិត្តទុកដាក់​ផងដែរ ។ ​ហេតុការណ៍​​ភ្ញាក់​ផ្អើល​នេះ​បាន​កើតឡើង​​កាល​ពី​

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​ជា​សិស្ស​សាលា​ភាសា​កូរ៉េ​​នៃ​អង្គ​ការ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច និង​លទ្ធិ​ប្រជាធិប​តេយ្យ​ត្រូវបាន​​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​​នៅជាន់​ទី​២ ក្នុង​សាលា​ខាងលើ​​ដែល​តាម​សមត្ថ​កិច្ច​សន្និ​ដ្ឋាន​ជំហាន​ដំបូង គឺ​ស្លាប់​ដោយ​សារ​ជំងឺគាំង​បេះដូង ប៉ុន្តែទោះ​បីជា​បែប​ណា​សមត្ថ​កិច្ច​បាន​ចុះទៅធ្វើការ​ពិនិត្យ​កោសល្យ​​វិច័យ​យ៉ាង​យកចិត្តទុកដាក់​ផងដែរ ។ ​ហេតុការណ៍​​ភ្ញាក់​ផ្អើល​នេះ​បាន​កើតឡើង​​កាល​ពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​២ កញ្ញា ២០១២ ​នៅជាន់ទី​២ ក្នុង​សាលា​ភាសា​កូរ៉េ​នៃអង្គ​ការ​អភិ​វឌ្ឍ​ន៍សេដ្ឋ​កិច្ច​ និង​លទ្ធិ​ប្រជាធិប​តេយ្យ​​ដែល​មានទីតាំង​ស្ថិត​ក្នុងភូមិ​កន្ទោក​ខា​ង​ជើង​សង្កាត់​កន្ទោក ខណ្ឌពោធិ៍​សែនជ័យ ​។

បុរស​ដែល​ដេក​ស្លាប់​​​ឈ្មោះ​​សំ វ៉ាអា អាយុ​៣៣​ឆ្នាំ ​ជា​កម្ម​ករ​រោងចក្រ​ធ្វើ​ការ​ពេល​យប់​ និងរៀន​ភាសា​​កូរ៉េ​​​ពេល​ថ្ងៃ​​​មានស្រុក​កំណើត​ភូមិ​កោះ​​ចិន ឃុំ​កំពង់​រាប ស្រុក​កោះ​សូទិន ខេត្ត​កំពង់ចាម​ សព្វ​ថ្ងៃ​ស្នាក់​នៅ​ក្នុង​សាលា​នោះ ។ តាម​ប្រភពព័ត៌​មាន​​បាន​ឱ្យ​ដឹង​ថា នៅ​យប់​ថ្ងៃទី​១ កញ្ញា  បុរស​រងគ្រោះ​​បាន​ឡើង​ទៅ​ដេក​នៅ​លើ​ជាន់​ទី​២ នៃ​សាលា​នោះ​តែ​ម្នាក់​ឯង​ ហើយ​សព្វថ្ងៃនេះ​គាត់​បាន​ធ្វើ​ការ​រោងចក្រ​​នៅ​ពេល​យប់ និង​បាន​ឆ្លៀត​ពេល​រៀន​ភាសា​កូរ៉េ​នៅពេលថ្ងៃ​ដោយ​គាត់​មាន​បំណង​​ចង់​ទៅធ្វើ​ការនៅ​​ឯ​ប្រទេស​កូរ៉េ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕