ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​​ពូទីន ៖ រុស្ស៊ី​​​ត្រៀម​ទទួល​បច្ចេក​វិទ្យា​​យោធា​​បរទេស​

12 ឆ្នាំ មុន

ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​​ឌី​មៀរពូទីន ​​ថ្លែង​កាលពី​ថ្ងៃទី​៣១​ សីហា ​កន្លង​មក​នេះថា ​ប្រទេស​របស់លោក​រៀបចំ​​អនុម័ត​​​យក​បច្ចេក​វិទ្យា​យោធា​​​បរទេស​​ហើយ ។ក្នុងកិច្ច​ប្រជុំ​មួយ​​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​លោក​ពូទីន​​ថ្លែងថា ​បណ្តា​រោងចក្រ​រុស្ស៊ី​​នឹងអាច​​ស្វែង​រក​ដៃគូ​បរទេស​ហើយ​នោះ​ពុំ​​មែន​​​ជា​ការ​អាម៉ាស់​មួយ​សម្រាប់​​​ប្រទេសឡើយ​​ក្នុង​​ការ​​ទទួល​យក​បទពិសោធន៍​បរទេស ។ ​ក៏​ប៉ុន្តែ​​ការ

ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​​ឌី​មៀរពូទីន ​​ថ្លែង​កាលពី​ថ្ងៃទី​៣១​ សីហា ​កន្លង​មក​នេះថា ​ប្រទេស​របស់លោក​រៀបចំ​​អនុម័ត​​​យក​បច្ចេក​វិទ្យា​យោធា​​​បរទេស​​ហើយ ។ក្នុងកិច្ច​ប្រជុំ​មួយ​​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​លោក​ពូទីន​​ថ្លែងថា ​បណ្តា​រោងចក្រ​រុស្ស៊ី​​នឹងអាច​​ស្វែង​រក​ដៃគូ​បរទេស​ហើយ​នោះ​ពុំ​​មែន​​​ជា​ការ​អាម៉ាស់​មួយ​សម្រាប់​​​ប្រទេសឡើយ​​ក្នុង​​ការ​​ទទួល​យក​បទពិសោធន៍​បរទេស ។ ​ក៏​ប៉ុន្តែ​​ការ​បង្កើត​​រោងចក្រ​​​សម្រាប់​​ដំឡើង​ ឬ​ផលិត​​​ឧបករណ៍​​ដែល​​មាន​លក្ខណៈ​ជាអាវុធ​ និងសម្ភារ​​បរទេស​ជាមួយនឹង​បណ្តា​សមាសភាព​​នាំ​ចូល​មិនអាច​ទទួល​យក​បាន​​ឡើយ​ ។

​ម្យ៉ាង​ទៀត​​ប្រធានាធិបតី​រុស្ស៊ី​​បា​ន​​ណែនាំ​ឱ្យ​សម្រួល​​ដល់​​​ការ​បើក​​ចំហ​ថែ​ម​ទៀត​សម្រាប់​បណ្តា​សហគ្រាស​​​ឯក​ជន​​​ក្នុង​ផ្នែក​ការពារ​ ។ ​លោក​​មាន​ប្រសាសន៍ថា ​ខ្ញុំ​យល់​​ថា​បណ្តា​នីតី​វិធី​សម្រាប់​បង្កើត​សហគ្រាស​និងផលិត​កម្ម​យោធា​​ថ្មី​ៗ​ជាមួយ​​ការ​ចូលរួម​របស់​បណ្តា​សហគ្រាស​​ឯក​ជន​​​ត្រូវ​តែសម្រួល ។ ​លោកបន្ត​ថា​ រុស្ស៊ី​ក៏​ត្រូវ​ជំរុញ​​ផង​ដែរ​នូវ​​ជំហរថ្មី​មួយ​ចំពោះ​ឧស្សហ​កម្ម​​​ការពារ​សម្រាប់​ទាក់ទាញ​ថែម​ទៀត​នូវ​បណ្តា​សហគ្រាស​ស៊ីវិល​​ ​បណ្តា​ស្ថាប័ន​អប់​រំ​ជាន់ខ្ពស់​និងបណ្តាមជ្ឈ​មណ្ឌល​ស្រាវជ្រាវ​​សម្រាប់​បំពេញ​សេចក្តីត្រូវការ​នៃ​ផ្នែកការពារ ៕