ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តកូរ៉ូឡា​ស្រវឹងធ្លាក់​ភ្នែក​បើក​បុក​របាំង​ដែក​​ពុះចែកទ្រូង​ផ្លូវ​ និងក្បាល​ព្រួញ​បាក់​ ហើយ​បើក​រត់​ត្រូវ​សមត្ថ​កិច្ច​​ឃាត់​បាន​វិញ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រថយន្ត​កូរ៉ូឡា ពណ៌សំបក​ឪឡឹក ​មួយគ្រឿង​​បើក​ដោយ​​បុរស​​ស្រវឹង​​ជោក​ម្នាក់​​ក្នុង​ល្បឿន​លឿន​​ទៅ​បុក​របាំង​ដែក​ចែក​ទ្រូង​ផ្លូវ​បាក់​អស់​មួយ​ផ្ទាំង និង​​ក្បាល​ព្រួញ​​​បាក់​មួយ​ដើម​​ទៀត​រួច ​ព្យាយាម​​​បើក​រត់​គេច​ តែ​ត្រូវ​ប៉ូលិស​ចរាចរ​ដែល​ឈរ​ជើង​​ប្រចាំ​ការ​​នៅទីនោះ​ឃើញ​ក៏ដេញ​​តាម​ចាប់ និង​ឃាត់​ខ្លួន​បាន កាល​ពីវេលា​ម៉ោង​៣​និង​១៥​នាទី​រំលង​អធ្រាត្រ​​ឈាន​​​ចូល​ថ្ងៃទី​១ កញ្ញា ២០១២ នៅ​

រាជធានីភ្នំពេញ ៖ រថយន្ត​កូរ៉ូឡា ពណ៌សំបក​ឪឡឹក ​មួយគ្រឿង​​បើក​ដោយ​​បុរស​​ស្រវឹង​​ជោក​ម្នាក់​​ក្នុង​ល្បឿន​លឿន​​ទៅ​បុក​របាំង​ដែក​ចែក​ទ្រូង​ផ្លូវ​បាក់​អស់​មួយ​ផ្ទាំង និង​​ក្បាល​ព្រួញ​​​បាក់​មួយ​ដើម​​ទៀត​រួច ​ព្យាយាម​​​បើក​រត់​គេច​ តែ​ត្រូវ​ប៉ូលិស​ចរាចរ​ដែល​ឈរ​ជើង​​ប្រចាំ​ការ​​នៅទីនោះ​ឃើញ​ក៏ដេញ​​តាម​ចាប់ និង​ឃាត់​ខ្លួន​បាន កាល​ពីវេលា​ម៉ោង​៣​និង​១៥​នាទី​រំលង​អធ្រាត្រ​​ឈាន​​​ចូល​ថ្ងៃទី​១ កញ្ញា ២០១២ នៅ​ចំណុច​​មុខ​ផ្សារ​ទំនើប​រតនា​ផ្លាហ្សា​ តាម​បណ្តោយ​មហា​វិថី​​សហ​ព័ន្ធ​​រុស្ស៊ី សង្កាត់​ទឹកថ្លា ​ខណ្ឌ​​សែនសុខ  ។

យោងតាម​​ប្រភពព័ត៌​មាន​​​ពីប៉ូលិស​​ចរាចរ​ឱ្យដឹង​ថា មុនពេល​កើតហេតុ​​រថយន្ត​កូរ៉ូឡា​​ពណ៌សំបក​ឪឡឹក ​មួយ​គ្រឿង បើក​​ដោយ​បុរស​ម្នាក់​ស្រវឹង​ជោក​​យ៉ាង​លឿន​តាម​បណ្តោយ​​​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី​​ក្នុងទិស​ដៅ​​ពី​លិច​​ទៅ​កើត​​ ស្រាប់តែ​​មក​ដល់​មុខផ្សារទំនើប​រតនា​ផ្លាហ្សា​ក៏​​ទៅ​បុក​របាំង​ដែក​ចែកទ្រូង​ផ្លូវ​​បាក់​អស់​មួ​យ​ផ្ទាំង និង​​ជ្រុល​​ទៅ​បុក​ក្បាល​​ព្រួញ​បាក់​មួយ​ដើម​ទៀត រួច​ព្យាយាម​បើក​​រត់​គេច​រហូត​មក​ដល់​មុខ​ក្រសួង​​ការ​ងារ​ត្រូវ​​ប៉ូលិស​ចរាចរ​​ដែរ ឈរ​ជើង​ប្រចាំ​​ការ​នៅទី​នោះ​ឃាត់​បាន​​ទាំង​រថយន្ត​បង្ក​ហេតុ​ និងអ្នក​បើក​បរ​យក​ទៅ​សាលា​រាជធានីភ្នំពេញ រង់ចាំ​​ដោះស្រាយ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕