អាជ្ញាធរឧតុនិយមចិនរាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំង និងខ្យល់ព្យុះកើតមានកាលពីថ្ងៃទី១ កញ្ញា ក្នុងតំបន់ភាគច្រើននៃក្រុងប៉េកាំង ព្រមទាំងក្នុងខេត្តហ៊ឺបី និងសាន់ស៊ីភាគខាងជើងប្រទេស ។តំបន់មួយចំនួននៃក្រុងប៉េកាំងចាប់ផ្តើមរងភ្លៀងធ្លាក់ខ្លាំងនារសៀលថ្ងៃទី១ កញ្ញា ។
ម្យ៉ាងវិញទៀត ផ្នែកខាងត្បូងនៃទីក្រុងចុងគិញនិងផ្នែកកណ្តាលនៃខេត្តហ៊ឺបី នាថ្ងៃទី១ កញ្ញានោះ រងខ្យល់បោកបក់ខ្លាំង ។ កម្ពស់ទឹកភ្លៀងក្នុងតំបន់ទាំងនេះ អាចដល់១៤០មីល្លីម៉ែត្រ ។ អាជ្ញាធរឧតុនិយមក្រុងប៉េកាំង ក៏ចេញផងដែរ នូវការប្រកាសអាសន្នពីព្យុះ និងរន្ទះ ហើយស្នើឱ្យការពារសន្តិសុខរបស់ប្រជាជន ។
ភ្លៀងបានធ្លាក់ខ្លាំងបំផុត ពុំធ្លាប់មានរយៈពេល៦ទសវត្សចុងក្រោយនេះ នៅក្រុងប៉េកាំងកាលពីថ្ងៃទី២១ កក្កដា កន្លងទៅ ដោយសម្លាប់មនុស្ស៧០នាក់ ហើយបំផ្លាញផ្លូវថ្នល់នានាផ្ទះសម្បែង និងទីតាំងផ្គត់ផ្គង់អគ្គិសនីទាំង
ឡាយ ៕
ចែករំលែកព័តមាននេះ