ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជុំ​ផ្សព្វ​ផ្សាយផែន​ការ​​​ការ​ពារ​សន្តិ​សុខ​​ សណ្តាប់​ធ្នាប់​​ការ​ពិនិត្យ​​បញ្ជី​ឈ្មោះ​​ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត

12 ឆ្នាំ មុន

ខេត្ត​កំពង់​ធំ ៖​​ ​នៅ​សាល​ប្រជុំ​គណៈ​​​ស្នង​​ការ​នគរ​បាល​ខេត្ត​​នា​ព្រឹក​ថ្ងៃ​ទី​២៧ សីហា កន្លង​​មក​នេះ មាន​រៀប​ចំ​​ការ​ប្រជុំ​​ផ្សព្វ​ផ្សាយ​ពី​ផែន​ការ​​ការ​ពារ​សន្តិ​សុខ សណ្តាប់​ធ្នាប់​​ និង​សុវត្ថិ​ភាព​​សម្រាប់​​ការ​ពិនិត្យ​​បញ្ជី​ឈ្មោះ​ និង​ចុះ​ឈ្មោះ​​បោះ​ឆ្នោត​​ឆ្នាំ​២០១២ ក្រោម​អធិ​បតី​ភាព​​លោក​​ឧត្តម​សេនីយ៍​​ត្រី ផាន់ សុផេង ស្នង​​ការ​នគរ​​បាល​ខេត្ត ដោយ​មាន​ការ​​ចូល​​រួម​ពី​​លោក​ស្នង​ការ​​រង​​ នាយ​ការិយាល័យ​​

ខេត្ត​កំពង់​ធំ ៖​​ ​នៅ​សាល​ប្រជុំ​គណៈ​​​ស្នង​​ការ​នគរ​បាល​ខេត្ត​​នា​ព្រឹក​ថ្ងៃ​ទី​២៧ សីហា កន្លង​​មក​នេះ មាន​រៀប​ចំ​​ការ​ប្រជុំ​​ផ្សព្វ​ផ្សាយ​ពី​ផែន​ការ​​ការ​ពារ​សន្តិ​សុខ សណ្តាប់​ធ្នាប់​​ និង​សុវត្ថិ​ភាព​​សម្រាប់​​ការ​ពិនិត្យ​​បញ្ជី​ឈ្មោះ​ និង​ចុះ​ឈ្មោះ​​បោះ​ឆ្នោត​​ឆ្នាំ​២០១២ ក្រោម​អធិ​បតី​ភាព​​លោក​​ឧត្តម​សេនីយ៍​​ត្រី ផាន់ សុផេង ស្នង​​ការ​នគរ​​បាល​ខេត្ត ដោយ​មាន​ការ​​ចូល​​រួម​ពី​​លោក​ស្នង​ការ​​រង​​ នាយ​ការិយាល័យ​​ និង​​លោក​អធិ​ការ​​​ អធិ​ការ​​រង​ ក្រុង និង​ស្រុក​​ជា​ច្រើន​រូប​​ទៀត​ ។

ជា​ការ​ចាប់​ផ្តើម​​ លោក​វរសេនីយ៍​ឯក លឹម ហេន ស្នង​​ការ​​រង​បាន​​ធ្វើ​​របា​យការណ៍​​​ផ្សព្វ​ផ្សាយ​​លិខិត​មួយ​ចំនួន​​ដែល​ពាក់​ព័ន្ធ​​នឹង​ការ​ពិនិត្យ​​បញ្ជី​ឈ្មោះ​​ ចុះ​ឈ្មោះ​​បោះ​ឆ្នោត​​របស់​គណៈ​​កម្មា​ធិ​ការ​ជាតិ​រៀប​ចំ​​ការ​​បោះ​ឆ្នោត​គិត​​ចាប់​តាំង​ពី​​​ថ្ងៃទី​​១ កញ្ញា រហូត​ដល់​​ថ្ងៃទី​១២ តុលា ។ ដើម្បី​ធានា​​ឱ្យ​បាន​នូវ​សន្តិ​សុខ​​ សណ្តាប់​ធ្នាប់​ និង​សុវត្ថិ​ភាព​​នៅ​គ្រប់​ឃុំ​-សង្កាត់​​ទូ​ទាំង​ខេត្ត​កំពង់​ធំ​នោះ ត្រូវ​​ប្រើ​ប្រាស់​​កម្លាំង​នគរ​​បាល​​ប៉ុស្តិ៍​​ក្នុង​១​ឃុំ​២​នាក់ ក្នុង​ខេត្ត​ទាំង​​មូល​​មាន​​៨១​ឃុំ​-សង្កាត់ ដូច្នេះ​​មាន​​១៦២​​នាក់ ។ កម្លាំង​អន្តរាគមន៍​​ប្រចាំ​ការ​នៅ​​តាម​អធិ​​ការដ្ឋាន​២៤​ម៉ោង​១​កន្លែង​៥​​នាក់ ។

លោក​ស្នង​​ការ​ ផាន់ សុផេង បាន​លើក​​យក​បទ​បញ្ជា​​របស់​​អគ្គ​​ស្នង​​ការ​នគរ​បាល​ជាតិ​​ លេខ​០០១​​បបជ មក​បញ្ជាក់​​ថា វិស័យ​​ឯក​ជន​​មាន​ប្រតិ​កម្ម​យ៉ាង​ខ្លាំង​​ចំពោះ​សកម្ម​ភាព​​នគរ​បាល​ប្រឆាំ​ង​បទ​​ល្មើ​ស​សេដ្ឋ​កិច្ច​​ចុះ​ត្រួត​ពិនិត្យ​​បញ្ជី​គណ​នេយ្យ​​ និង​ឯក​សារ​ផ្សេងៗ ​​ដែល​ទង្វើ​​ទាំង​នេះ​ផ្ទុយ​​ពី​គោល​នយោ​បាយ​រ​បស់​រាជ​រដ្ឋា​ភិបាល​​កម្ពុជា​ និង​ពុំ​មាន​​គោ​លការណ៍​​ពី​អគ្គ​ស្នង​​ការ​នគរ​បា​ល​ជាតិ​ទេ​ ។ ដើម្បី​​លុប​បំ​​បាត់​ភាព​​អនា​ធិ​ប​តេយ្យ​ អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​​បាន​ចេញ​​បទ​បញ្ជា​​ឱ្យ​នាយកដ្ឋាន​​នគរ​បាល​ប្រឆាំង​បទ​ល្មើស​​សេដ្ឋ​កិច្ច ​​ស្នង​​ការ​​នគរ​បាល​​រាជធានី-ខេត្ត​​ ត្រូវ​គ្រប់​​គ្រង​មន្ត្រី​​នគរ​បាល​ដែល​បំពេញ​​ការ​ងារ​​ប្រឆាំង​បទ​ល្មើស​​សេដ្ឋ​កិច្ច​​ឱ្យ​បាន​ម៉ឺង​ម៉ាត់ ​​មិន​អនុញ្ញា​ត​​ឱ្យ​មន្ត្រី​ក្រោម​​ឱ​វាទ​​ចុះ​ត្រួត​ពិនិត្យ​​វិស័យ​ឯក​ជន ដោយ​​គ្មាន​គោល​ការណ៍​ជា​ដាច់​ខាត ។ ហាម​ជា​ដាច់​ខាត​​នូវ​រាល់​សកម្ម​ភាព​ចុះ​សហ​​ការ​ជា​មួយ​ស្ថា​ប័ន​ពាក់​ព័ន្ធ​​ធ្វើ​ការ​​ឆែក​ឆេរ​​ត្រួត​​ពិនិត្យ​ឃាត់​ទុក​​មធ្យោ​បាយ​​ សម្ភារ​​ផ្សេង​ៗ​​ទើប​លើក​​សំណើ​សុំ​​គោល​ការណ៍​​ពី​អគ្គ​ស្នង​ការ​​ដ្ឋាន​​នគរ​បាល​ជាតិ​​ពិនិត្យ​​សម្រេច​លើ​នីតិវិធី​​ដើម្បី​អនុវត្ត​​បន្ត ។

ជុំ​វិញ​​ការ​កើត​មាន​ចំណុច​អសកម្ម​​មាន​មតិ​​និយាយ​​រិះ​គន់​ថា សូម្បី​​តែ​អង្គ​ការ​​ក្រៅ​រដ្ឋា​ភិ​បាល​​មួយ​ចំនួន​​ក៏​​មាន​ដាក់​ទី​តាំង​ឃ្លាំមើល​​រង់​ចាំ​យក​​លុយ​​តាម​រទេះ​​ គោយន្ត សូម្បី​​តែ​ដឹក​​អុស​ក៏​ត្រូវ​បង់​លុយ​ដែរនៅ​តាម​ដង​ផ្លូវ​កន្លែង​ខ្លះ ​កុំ​ថា​​ឡើយ​ដឹក​ឈើ​បន្តិច​បន្តួច​នោះ ៕