ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីុរ៉ាក់​ពុំដែល​​នាំប្រេង​ចេញ​ច្រើន​ដូច​​ពេល​នេះ​ឡើយ​

12 ឆ្នាំ មុន

ប្រទេស​អីុរ៉ាក់​ក្នុងខែ​សីហា ​បាននាំប្រេង​កាត​ចេញ​ប្រមាណ​ជា​២,៥៦៥​លាន​ធុង​ក្នុង​១​ថ្ងៃ​ដែល​ទទួល​បាន​ទឹកប្រាក់​​ដល់​ទៅ​៨,៤៤២​ពាន់​លាន​ដុល្លារ ​។ ​អាជ្ញាធរ​អីុរ៉ាក់​​រាយ​ការណ៍​កាលពី​ថ្ងៃទី​១ កញ្ញា​ថា​ការ​នាំ​ប្រេង​ចេញ​​របស់​អីុរ៉ាក់ ​កាលពី​ខែ​សីហា ​កន្លងមក​នេះ​មានចំនួន​ច្រើន​បំផុត​ពុំ​ធ្លាប់​មាន​ចាប់​តាំងពី​ជាង​៣០​ឆ្នាំ​​មក​ហើយ​ ។

​អីុរ៉ាក់​នាំ​ប្រេង​ចេញក្នុង​ខែសីហា ​ប្រមាណ​ជា​២,៥៦៥​លាន​​ធុង​​ក្នុង១​ថ្ងៃ ​​ដែល​អាច​ប្រមូលប្រាក់​​បាន​ដល់​ទៅ​៨,៤៤២​ពាន់​លាន​ដុល្លារ ។ ​អ្នក​នាំពាក្យ​របស់ក្រសួង​ប្រេងកាត​អីុរ៉ាក់​លោក​អា​សេម ​ជី​បាដ​​គូស​បញ្ជាក់​ថា ​​តួលេខ​​នៃការ​​​នាំ​ប្រេង​ចេញ​នោះ​​មាន​ខ្ពស់​បំផុត​ដែល​យើង​ពុំ​ធ្លាប់​កត់​សម្គាល់​ឃើញ​ចាប់​តាំងពី​ជាង​៣០​ឆ្នាំ​មក​ហើយ ។​

កាលពី​ខែកក្កដា ​​​អីុរ៉ាក់​នាំ​ប្រេង​កាត​ចេញ​ក្នុង​អត្រា​២,៥១៥​​លាន​ធុង​ក្នុង​១​ថ្ងៃ ​។ ​ផលិត​​​កម្ម​ភាព​​ប្រេង​បច្ចុប្បន្ន​របស់ប្រទេស​នោះ​មាន​៣,២​លាន​ធុង​ក្នុង​១​ថ្ងៃ ​។ អីុរ៉ាក់​មាន​​កំណប់​ប្រេង​​ប្រ​មាណ​ជា​១៤៣,១​ពាន់​លាន​​ធុង​​និងកំណប់​ឧស្ម័ន​ធម្មជាតិ​ប្រមាណ​ជា​៣.២០០​ពាន់​លាន​ម៉ែត្រ​គូប ​ដែល​នោះ​ជាកំណប់​ដែល​​មាន​ខ្ពស់​​បំផុត​ក្នុង​ចំណោម​ប្រទេស​មាន​កំណប់​ប្រេង​​និង​ឧស្ម័ន​ខ្ពស់​បំផុត​​ទាំងឡាញ​​នៃពិភព​លោក ៕