ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កី​ឡា​ករ​អេ​ស្ប៉ាញ Rodriguez​ឈ្នះ​ដំណាក់​ទី​១៤​ប្រណាំង​កង់ Tour of Spain

12 ឆ្នាំ មុន

Joaquim ​Rodriguez​បាន​​ធ្វើ​​ឱ្យ​​មិត្ត​​រួម​​ក្រុម​​ក៏​​ដូច​ជា​​អ្នក​​គាំ​ទ្រ​​ក្នុង​​ស្រុក​​​របស់​​ខ្លួន​​ទ​ទួល​​បាន​ក្តី​រីក​រាយ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​រូប​គេ​យក​ឈ្នះ​ដំ​ណាក់​ទី​១៤​និង​នាំ​មុខ​លើ​ថិរវេលា​សរុប​ប្រ​ណាំង​កង់​នៅ​លើ​ទឹក​ដី​កំណើត​កម្ម​វិធី Tour of Spain​​ឆ្នាំ​២០១២​។ ការ​ប្រ​ណាំង​នៃ​ដំ​ណាក់​ដែល​មាន​ចម្ងាយ​ផ្លូវ​ ១៤៩,២​គី​ឡូ​ម៉ែត្រ​នេះ​ត្រូវ​បាន​បញ្ចប់​នៅ​ទី​ក្រុង Puerto de Ancares ប្រ​ទេស​អេស្ប៉ាញ​​​​កាល​ពី

Joaquim ​Rodriguez​បាន​​ធ្វើ​​ឱ្យ​​មិត្ត​​រួម​​ក្រុម​​ក៏​​ដូច​ជា​​អ្នក​​គាំ​ទ្រ​​ក្នុង​​ស្រុក​​​របស់​​ខ្លួន​​ទ​ទួល​​បាន​ក្តី​រីក​រាយ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​រូប​គេ​យក​ឈ្នះ​ដំ​ណាក់​ទី​១៤​និង​នាំ​មុខ​លើ​ថិរវេលា​សរុប​ប្រ​ណាំង​កង់​នៅ​លើ​ទឹក​ដី​កំណើត​កម្ម​វិធី Tour of Spain​​ឆ្នាំ​២០១២​។ ការ​ប្រ​ណាំង​នៃ​ដំ​ណាក់​ដែល​មាន​ចម្ងាយ​ផ្លូវ​ ១៤៩,២​គី​ឡូ​ម៉ែត្រ​នេះ​ត្រូវ​បាន​បញ្ចប់​នៅ​ទី​ក្រុង Puerto de Ancares ប្រ​ទេស​អេស្ប៉ាញ​​​​កាល​ពី​ថ្ងៃសៅរ៍​​ទី​១​​ខែកញ្ញា​កន្លង​មក​នេះ​​​​ ។

Rodriguez ដែល​ជិះ​កង់​ឱ្យ​ក្រុម Katusha Teamបាន​យក​ឈ្នះ​ដំណាក់​​​​មាន​ចម្ងាយ​ផ្លូវ​១៤៩,២​​​​​គីឡូម៉ែត្រ​​​ចេញ​ដំណើរ​ពី​ទី​ក្រុង​ Palas deRei ​​​​ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង Puerto de Ancares ​​​​ដោយ​​​​​​បាន​​​ប្រើ​អស់​ថិរវេលា​តិច​ជាង​គេ​បំ​ផុត​គឺ​៤​ម៉ោង​១០​​​​​នាទី​និង២៨​​វិនាទី​យក​ឈ្នះ​កីឡាករ​ម​ិត្ត​រួម​ជាតិ​អាល់​បឺ​តូ​ កុង​តា​ឌ័រ​​​ជិះ​កង់​​ឱ្យ​​ក្រុម Saxo Bankដែល​បាន​ប្រើអស់​ថិរវេលា​ច្រើន​ជាង​ ៥​វិ​នា​ទី និង​ Alejandro Valverdeជិះ​​កង់​ឱ្យ​ក្រុម​ Movistar Team​ ​ដែលបាន​ប្រើ​ថិរ​វេលា​ច្រើន​ជាង ១៣​​វិ​នា​ទី ។​

បើ​ទោះ​ណា​បន្ត​នាំ​មុខ​នៅ​លើ​តារាង​ថិរវេលា​សរុប​និង​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុង​ដំ​ណាក់​ជា​លើក​ទី​៣​ហើយ​ក្តី  តែ​​Rodriguez នៅ​ចាត់​ទុក​ខ្លួន​ឯង​ថា​កំពុង​ដេញ​តាម​ពី​ក្រោយ​កុង​តា​ឌ័រ​​ ។​ ​គេ​បាន​ថ្លែង​​​ថា​​៖«ខ្ញុំមិន​មែន​ជា​អ្នក​ដែល​គេ​រំពឹង​ថា​ នឹង​ក្លាយ​ជា​ម្ចាស់​ពាន​ក្រប​ខណ្ឌ​នេះ​ទេ ។ ជ័យ​ជម្នះ​ក្នុង​ដំ​ណាក់​​គ្រប់​លើក​កន្លង​មក​បាន​មក​ដោយ​ចៃ​ដន្យ​ប៉ុណ្ណោះ ។ នៅ​មាន​ដំ​ណាក់​ជាច្រើន​ដែល​ត្រូវ​ឆ្លង​កាត់​មុន​នឹង​ទៅ​ដល់​ទី​ក្រុង​ម៉ា​ឌ្រីដ ។ ឯពាន​ជើង​ឯក​ក៏​ស្ថិត​នៅ​ឆ្ងា​យ​ផង​ដែរ ហើយ​ខ្ញុំ​មិន​គិត​ថា អាច​ដណ្តើម​បាន​​វា​នៅ​ឡើយ​ទេ»។

សម្រាប់​ ​Joaquim Rodriguez​ជ័យ​ជម្នះ​ក្នុង​​ដំណាក់​ទី​១៤​នេះមានន័យ​ជាង​ពេល​មុនៗ​​ដ្បិត​វា​បាន​ជួយ​ឱ្យ​រូប​គេ​នៅ​​តែ​សន្សំ​​ពេល​​វេលា​បាន​យ៉ាង​ល្អ​បំ​ផុត​​​បន្ត​គ្រង​អាវ​កាក់​ពណ៌​ក្រ​ហម​ក្នុង​នាម​ជា​អ្នក​​នាំ​មុខ​គេ​​​ដដែល​​​ ។ឆ្លង​កាត់​ការ​ប្រណាំង​ចំនួន​១៤​ដំណាក់​មក​នេះ​ Joaquim Rodriguez​បាន​ប្រើ​អស់​​ថិរវេលា​តិច​ជាង​គេ​បំផុត​គឺ​៥៣​​ម៉ោង​៦​​នា​ទី​និង៣៣​​​​វិនាទី​នាំ​មុខ​កីឡាករមិត្ត​រួម​ជាតិ​ខ្លួន​អា​ល់​បឺ​តូ កុង​តា​ឌ័រ​​​​ដែល​ប្រើ​ថិរវេលា​ច្រើន​ជាង​២២វិ​នា​ទី​។

ចំ​ណែក​កីឡាករ​អង់​គ្លេស​ Christopher Froome​​បាន​ធ្លាក់​មក​​លំ​ដាប់​ទី​៣វិញ​​បន្ទាប់​ពី​បាន​​ប្រើ​ថិរ​វេលា​ច្រើន​ជាង​កីឡាករ​ Rodriguez ១នា​ទី​និង​៤១​​នា​ទី ។​សូម​បញ្ជាក់​ថា​ ​ការ​ប្រណាំងកម្ម​វិធី​ Tour of Spain​​ឆ្នាំ​នេះ​ចែក​ចេញ​ជា​២១​​ដំណាក់​និង​មាន​ចម្ងាយ​ផ្លូវ​សរុប​៣.៣៦០គីឡូ​ម៉ែត្រ​។ ដោយ​ឡែក​ដំ​ណាក​​់​ទី​១៥ដែល​ជា​ដំ​ណាក់បន្ត​​មាន​ចម្ងាយ​ផ្លូវ១៨៦,៥​​​​​​​​​គីឡូ​ម៉ែត្រ​ដោយ​ការ​ប្រ​ណាំង​ចាប់​ចេញ​ដំណើរ​ពី​ទី​ក្រុង La Robla ​​ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង Lagos de Covadonga​​​​ប្រ​ទេ​ស​អេស្ប៉ាញ​​ ៕