ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បោះ​ឆ្នោត​សភា​អង់​​ហ្គោឡា​គណ​បក្ស​លោក​សាន់​តូស​នាំមុខ​ឆ្ងាយ

12 ឆ្នាំ មុន

យោង​តាមលទ្ធផល​​ដំបូង​មួយ​ផ្នែក​​ចេញ​ផ្សាយ​​​កាលពីថ្ងៃទី១ កញ្ញា ​ដោយ​គណៈ​​កម្មា​ធិ​ការ​​​បោះឆ្នោត​​ជាតិថា គណបក្ស​ MPLA ​របស់លោក​ប្រធានាធិបតី​​តូសេ​អេឌូ អាដូ ដូស​​​សាន់តូស ​​ជា​ប្រមុខ​​រដ្ឋ​អង់ហ្គោឡា​ចាប់​តាំង​ពី​៣០​ឆ្នាំ​មកហើយ ​ពិត​ណាស់​ទទួល​បានសំឡេង​​នាំមុខ​​ដាច់​ឆ្ងាយ​ក្នុងការ​បោះឆ្នោត​​សភា​នៅ​អង់ហ្គោ​ឡា ​កាល​ពី​ថ្ងៃទី​៣១ សីហា ។

​​គណបក្ស MPLA តាម​លទ្ធផល​មួយ​ផ្នែក​​នេះ ទាក់​ទិន​ដល់​ការ​រាប់​សន្លឹ​កឆ្នោត​​ហើយ​រួច​រាល់​​៦៨% ដណ្តើម​​សំឡេង​បាន​ដល់​ទៅ​៧៤% ​ទល់នឹង​ជិត​១៨% ​សម្រាប់​​គណបក្ស​​ UNITA គូប្រជែង​​ជាប្រវត្តិ​សាស្ត្រ​ និង​៤,៦% សម្រាប់​គណ​បក្ស​​ប្រឆាំងថ្មី CASA ។ នៅ​រដ្ឋធានី​លូអង់​ដា ​ដែលសន្លឹក​ឆ្នោត​​១ភាគ៣ ​ទើបរាប់ហើយ​ គណបក្ស​​អ៊ុយ​នីតា ទទួលបាន​សំឡេង​២៧% ​និង១២% ​សម្រាប់​គណបក្ស CASA ហើយ​គណបក្ស MPLA នៅ​តែ​មាន​សំឡេង​​នាំមុខ​ដល់​៥៧% ដែរ ។ ​ក៏​ប៉ុន្តែ​​គណៈ​កម្មាធិការ​​បោះ​ឆ្នោត​​ជាតិ​នៅ​តែពុំ​ទាន់​អាច​ផ្តល់​អត្រាអ្នក​​ចូល​រួម​​បោះឆ្នោត ។ ​​នេះជា​ការ​បោះឆ្នោត​លើកទី​២​ហើយ ​តាំងពីចប់​សង្គ្រាម​​ស៊ីវិល​​នៅអង់ហ្គោឡា ​​ពីឆ្នាំ​២០០២មក ។

​​យោ​ង​តាម​​រដ្ឋ​ធម្ម​នុញ្ញ​​កែប្រែ​ថ្មី កាលពី​ឆ្នាំ​២០១០  ប្រមុខ​គណបក្ស​​​ឈ្នះ​ឆ្នោត​​​សភា​ត្រូវ​​​ក្លាយ​ជា​​ប្រធានាធិបតី​​នៃ​សាធារណរដ្ឋ ហើយ​​លោក​ប្រធានាធិបតី​​​ដូស សាន់តូស ​នឹងនៅ​តែ​កាន់​អំណាច​បន្ត​ទៀត ​​ដោយគ្មាន​បញ្ហា​​ក្នុង​ប្រទេស​​ផលិត​ប្រេង​កាត​ធំជាងគេ​ទី២​​នៅ​អាហ្វ្រិកនោះ  ៕