ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​បើក​រថយន្ត​ទំនើប​​បុក​ម៉ូតូ​របួស​ធ្ងន់​ម្នាក់ រួច​ជ្រុល​​ទៅ​បុក​ដើម​អាកា​ស្យា​​បាក់​អស់​១ដើម

12 ឆ្នាំ មុន

ខេត្តតាកែវ ៖ បុរស​ម្នាក់​​បាន​រង​របួស​ធ្ងន់​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​បង្អែក​​ខេត្ត​ភ្លាម​ៗ បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​​ចរា​ចរណ៍​​ដែល​បង្ក​ឡើង​ដោយ​រថយន្ត​​១​គ្រឿង​បាន​បើក​​ស្រប​ទិសគ្នា​​ រួច​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​១​គ្រឿង​​ជិះ​​ម្នាក់​ឯង​ រួច​រថយន្ត​​បង្ក​បាន​ជ្រុល​ទៅ​បុក​ដើម​អាកាស្យា​​១​ដើម​លាន់​ដូច​រន្ទះ​បាក់​ដួល​​រាប​ដល់​​ដីធ្វើ​ឱ្យ​រថយន្ត​​ក្រឡាប់​បាស់​ជើង​ឡើង​លើ​​ តែ​សំណាងល្អ​អ្នក​ជិះ​នៅក្នុង​

ខេត្តតាកែវ ៖ បុរស​ម្នាក់​​បាន​រង​របួស​ធ្ងន់​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​បង្អែក​​ខេត្ត​ភ្លាម​ៗ បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​​ចរា​ចរណ៍​​ដែល​បង្ក​ឡើង​ដោយ​រថយន្ត​​១​គ្រឿង​បាន​បើក​​ស្រប​ទិសគ្នា​​ រួច​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​១​គ្រឿង​​ជិះ​​ម្នាក់​ឯង​ រួច​រថយន្ត​​បង្ក​បាន​ជ្រុល​ទៅ​បុក​ដើម​អាកាស្យា​​១​ដើម​លាន់​ដូច​រន្ទះ​បាក់​ដួល​​រាប​ដល់​​ដីធ្វើ​ឱ្យ​រថយន្ត​​ក្រឡាប់​បាស់​ជើង​ឡើង​លើ​​ តែ​សំណាងល្អ​អ្នក​ជិះ​នៅក្នុង​រថយន្ត​ទាំង​ប៉ុន្មាន​​​មិន​មាន​រង​របួស​អ្វីទេ ។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​​នៅតាម​បណ្តោយ​ផ្លូវ​ជាតិលេខ​២ ចន្លោះ​បង្គោល​​គីឡូ​ម៉ែត្រ​​លេខ​៧២-៧៣ ​ស្ថិត​ក្នុង​ភូមិ​អូរ​ស្វាយ​ចេក សង្កាត់​​រកា​ក្នុង ក្រុង​ដូន​​កែវ កាល​ពី​ថ្ងៃទី​១ កញ្ញា ​២០១២ វេលា​ម៉ោង​​៥​និង​៤០​នាទី​ល្ងាច ។

លោក​អនុ​សេនីយ៍​ឯក ​ឥន មណ្ឌល អធិការ​រងនគរបាល​ក្រុង​ដូន​កែវ ​បាន​ឱ្យ​ដឹង​ថា ជន​រងគ្រោះ​​​ជិះ​ម៉ូតូដែល​​រថយន្ត​បើក​​បុក​នោះ មាន​ឈ្មោះ​​ទេព ​នី ភេទប្រុស អាយុ​២៥​ឆ្នាំ ​រស់​នៅភូមិ​ខាងលើ​រង​របួស​បែក​ក្បាល​​ខាង​ស្តាំ​ និង​រយះ​ជើង​​ត្រូវ​បាន​បង​ប្អូន​សាច់​​​ញាតិ​​ដឹក​យក​ទៅ​សង្គ្រោះ​​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕