ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉ូឡា​​​ស្រវឹង​ធ្លាក់​ភ្នែក​​​បើក​បុក​របាំង​​​ដែក​​​ និង​បង្គោល​ក្បាល​របាំងបាក់​ខ្ទេច

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ​រថយន្ត​កូរ៉ូ​ឡា​​​ពណ៌​សម្រក​ឪឡឹក​​​មួយ​គ្រឿង​​​បើក​បរ​ដោយ​​បុរស​​​ស្រវឹង​ជោក​ម្នាក់​​​បានបើក​​​រថយន្ត​របស់​ខ្លួន​​​យ៉ាង​លឿន​​ជ្រុល​ចង្កូត​​ទៅបុក​របាំង​​​​ដែក​ពុះ​ចែក​​ទ្រូង​ផ្លូវ​​​​បាក់​មួយ​ផ្ទាំង​​​ និង​បង្គោល​ក្បាល​ព្រួញ​​​បាក់​មួយ​ដើម​​​ទៀត​ហើយ​ព្យាយាម​​បើក​រត់​គេច​តែ​​​ត្រូវ​ប៉ូលិស​​​ចរាចរ​ដែល​​​ឈរ​ជើង​​ប្រចាំការ​​​​នៅ​ទីនោះ​​​ស្ទាក់​​ចាប់​បាន​​ទាំង​​រថយន្ត​ និង​អ្នក​បើក​បរ​ កាល​ពីវេលាម៉ោង​៣និង​១៥​

រាជធានី​ភ្នំពេញ​ ៖ ​រថយន្ត​កូរ៉ូ​ឡា​​​ពណ៌​សម្រក​ឪឡឹក​​​មួយ​គ្រឿង​​​បើក​បរ​ដោយ​​បុរស​​​ស្រវឹង​ជោក​ម្នាក់​​​បានបើក​​​រថយន្ត​របស់​ខ្លួន​​​យ៉ាង​លឿន​​ជ្រុល​ចង្កូត​​ទៅបុក​របាំង​​​​ដែក​ពុះ​ចែក​​ទ្រូង​ផ្លូវ​​​​បាក់​មួយ​ផ្ទាំង​​​ និង​បង្គោល​ក្បាល​ព្រួញ​​​បាក់​មួយ​ដើម​​​ទៀត​ហើយ​ព្យាយាម​​បើក​រត់​គេច​តែ​​​ត្រូវ​ប៉ូលិស​​​ចរាចរ​ដែល​​​ឈរ​ជើង​​ប្រចាំការ​​​​នៅ​ទីនោះ​​​ស្ទាក់​​ចាប់​បាន​​ទាំង​​រថយន្ត​ និង​អ្នក​បើក​បរ​ កាល​ពីវេលាម៉ោង​៣និង​១៥​នាទី​​រំលង​អធ្រាត្រ​ឈាន​ចូល​​​​ថ្ងៃទី​​​១ កញ្ញា​ តាម​បណ្តោយ​​មហា​វិថី​​សហព័ន្ធ​រុស្ស៊ី​​​ សង្កាត់​ទឹក​​ថ្លា​ ខណ្ឌ​សែន​សុខ​ មុខ​ផ្សារ​ទំនើប​រតនា​ផ្លា​ហ្សា ។

យោង​តាម​​​ប្រភព​ព័ត៌​មាន​​​​​ពី​ប៉ូលិស​​ចរាចរ​​ដែល​​ឃើញ​ហេតុ​ការណ៍​​នេះ​​​បាន​ឱ្យ​ដឹងថា​ មុន​ពេល​កើត​ហេតុ​​​រថយន្ត​កូរ៉ូឡា​​​ពណ៌​សម្បក​ឪឡឹក​​​បើក​បរ​ដោយ​​បុរស​​ម្នាក់​ស្រវឹង​ជោក​បាន​​​បើក​រថយន្ត​​​យ៉ាង​លឿន​​​តាម​មហា​វិថី​​​សហព័ន្ធ​រុស្ស៊ី ​​ក្នុង​ទិស​ដៅពីលិច​ទៅ​កើត​​​ ស្រាប់​តែ​​​មក​ដល់​មុខ​ផ្សារ​ទំនើប​រតនា​ផ្លា​ហ្សា​​ក៏​ជ្រុល​ចង្កូត​​​ទៅបុក​របាំង​​​​ដែក​ពុះ​​ចែក​ទ្រូង​​ផ្លូវ​បាក់​​មួយ​ផ្ទាំង​​​ និង​ទៅ​​​បុក​ក្បាល​​​ព្រួញ​បាក់​មួួ​យ​ដើម​ទៀត​ ហើយ​រថយន្ត​​កូរ៉ូឡា​​នោះ​ក៏​ព្យាយាម​​​បើក​រត់​គេ​ច​រហូត​ដល់​មុខ​ក្រសួង​​​ការ​ងារ​ និង​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ​ទើប​​ប៉ូលិស​​ចរាចរ​​ដែរ​ឈរជើង​​​ប្រចាំ​ការ​នៅ​ទី​នោះ​​​ឃាត់​បាន​ទាំង​រថយន្ត​​​បង្ក​ហេតុ​​​​ និង​អ្នក​បើក​​បរ​ដែល​ស្រវឹង​ជោក​ម្នាក់​នោះ ។ ក្រោយ​ពេលកើត​​​ហេតុ​ប៉ូលិស​​​បាន​ចុះ​ទៅ​វាស់​​​វែង​ នាំយក​រថយន្ត​ និង​អ្នកបើក​​បរ​ទៅ​សាលា​រាជ​ធានីភ្នំពេញ​រង់​ចាំការ​ដោះ​ស្រាយ​ ៕