រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿនហើយបានវ៉ារ៉ឺម៉កម៉ូតូវាក់ជាមួយរថយន្ត មួយគ្រឿងទៀត ដែលបើកបរបញ្ច្រាសទិសគ្នាទាញចង្កូតទៅស្តាំកៀបជាប់កង់មុខជាមួយរ៉ឺម៉កម៉ូតូដែលកំពុងធ្វើចរាចរណ៍ពីមុខស្របទិសគ្នាកាលពីវេលាម៉ោង៤និង៥០នាទីល្ងាច ថ្ងៃទី៣១ សីហានៅខាងជើងស្តុបផ្សារដីហុយ ប្រមាណ១០០ម៉ែត្រតាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តកាមរីគូទស្វិតបើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនតាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ ពីត្បូងទៅជើង ស្រាប់តែមកដល់ចំណុចកើតហេតុ រថយន្តក៏បានវ៉ារ៉ឺុម៉កម៉ូតូដែលជិះម្នាក់ឯង ក្នុងទិសដៅស្របគ្នាតែវ៉ាមិនទាន់ផងក៏វាក់នឹងរថយន្តមួយគ្រឿងទៀត ដែលកំពុងធ្វើចរាចរណ៍បញ្ច្រាសទិសក៏ទាញចង្កូតមកខាងស្តាំទៅកៀបជាប់កង់ខាងមុខជាមួយរ៉ឺម៉កម៉ូតូតែម្តង តែពុំ បណ្តាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ គ្រាន់តែខូចខាតរថយន្តខាងមុខ រីឯរ៉ឺម៉កម៉ូតូខូចខាតតិចតួច ។
ប្រភពបន្តទៀតថា ដោយសារអ្នកបើកបររថយន្តខាងលើ បានបើកវ៉ារ៉ឺម៉ក មិនមើលរថយន្តមកពីមុខទើបគេច ហើយងាកមកជាប់រ៉ឺម៉កបែបនេះ ។ក្រោយពេលកើតហេតុ ដោយខាងភាគីម្ចាស់រថយន្តកាមរីគូទស្វិត បានសុំទោស ព្រោះគ្មានចេតនានោះភាគីទាំងពីរក៏ធ្វើការសម្រួលគ្នានៅនឹងកន្លែងកើតហេតុដោយពុំមាននរណាសងនរណា រួចបើករថយន្ត និងរឺុម៉កទៅមុខរៀងៗខ្លួន ៕
ចែករំលែកព័តមាននេះ