ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​បើក​​រថយន្ត​ប៊ិះ​បុក​ម៉ូតូ​​ហុង​ដា​ និង​ហាង​លក់​កាហ្វេ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរស​​ម្នាក់​បាន​បើក​រថយន្ត​​ក្នុងស្ថាន​ភាព​ស្រវឹង​ជោក​បោះ​ពួយ​​យ៉ាង​លឿន​ស្លេវ​ដូច​ហោះ ​រេចង្កូត​ចុះ​ឡើង​ក៏​ជ្រុល​​ទៅ​រក​បុក​ម៉ូតូ​​ឌ្រីម​សេ​១២៥ ​ដោយ​ជាន់​ហ្វ្រាំង​​បួង​ស្តាំ​ប៊ិះ​បុក​ចូល​ហាង​គុយ​ទាវ​ និង​កាហ្វេ​មួយ​កន្លែង​​គ្មាន​យីហោ​ តែជាន់​ហ្វ្រាំង​​​ជាប់​រួច​​ហើយ​ថយ​ក្រោយ​ក៏​ទៅ​បុក​ម៉ូតូ​​វីវ៉ា​មួយ​គ្រឿង​ទៀត ដែល​កំពុង​ធ្វើ​ចរាចរណ៍​តាម​ដង​ផ្លូវ​​គេច​​មិន​ទាន់​ បណ្តាល​ឱ្យ​​ម៉ូតូ​​ដួល​វៀច​ឈ្នាន់​​ក្រោយ

រាជធានីភ្នំពេញ ៖ បុរស​​ម្នាក់​បាន​បើក​រថយន្ត​​ក្នុងស្ថាន​ភាព​ស្រវឹង​ជោក​បោះ​ពួយ​​យ៉ាង​លឿន​ស្លេវ​ដូច​ហោះ ​រេចង្កូត​ចុះ​ឡើង​ក៏​ជ្រុល​​ទៅ​រក​បុក​ម៉ូតូ​​ឌ្រីម​សេ​១២៥ ​ដោយ​ជាន់​ហ្វ្រាំង​​បួង​ស្តាំ​ប៊ិះ​បុក​ចូល​ហាង​គុយ​ទាវ​ និង​កាហ្វេ​មួយ​កន្លែង​​គ្មាន​យីហោ​ តែជាន់​ហ្វ្រាំង​​​ជាប់​រួច​​ហើយ​ថយ​ក្រោយ​ក៏​ទៅ​បុក​ម៉ូតូ​​វីវ៉ា​មួយ​គ្រឿង​ទៀត ដែល​កំពុង​ធ្វើ​ចរាចរណ៍​តាម​ដង​ផ្លូវ​​គេច​​មិន​ទាន់​ បណ្តាល​ឱ្យ​​ម៉ូតូ​​ដួល​វៀច​ឈ្នាន់​​ក្រោយ និង​បាក់​ក្បាំង​ ជា​សំណាង​ល្អ​​អ្នក​បើក​ម៉ូតូ​​គ្រាន់​តែ​រលាត់​​ដៃ​ជើង​​ កាល​ពី​វេលា​ម៉ោ​ង​៤​និង​៥០​នាទី​រសៀល​ថ្ងៃទី​៣១ សីហា ២០១២ ​នៅ​មុខ​វត្តសំរោង​អណ្តែត ​តាម​បណ្តោយ​​ផ្លូវ​ភ្នំពេញ​-ហាណូយ​ ក្នុង​សង្កាត់​​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ  ។

​ក្រោយ​ពេល​កើតហេតុ​​ភាគី​អ្នក​​បើក​បរ​រថយន្ត​​មាន​ភាព​ទទួល​ខុសត្រូវ​​ក៏​សុំ​ដោះ​ស្រាយ​សង​ថ្លៃ​ខូចខាត និង​ព្យាបាល​​ចំនួន​១២០​ដុល្លារ ដល់​​ភាគី​ខាង​ម៉ូតូ​វីវ៉ា​ ដោយ​មិន​រំខាន​​ដល់​ប៉ូលិស​ដែន​ដី ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕