ទីភ្នាក់ងារព័ត៌មានផ្លូវការស៊ីរីSANA រាយការណ៍ថា រដ្ឋាភិបាលស៊ីរីបានដោះលែងកាលពីថ្ងៃទី១ កញ្ញា នូវមនុស្ស២២៥នាក់ ដែលចាប់ឃុំឃាំងក្នុងពេលមានការបះបោររយៈពេល១៨ខែចុងក្រោយនេះ តែពួកអ្នកទាំងនេះ ពុំបានប្រព្រឹត្តការសម្លាប់មនុស្ស ។
មនុស្សដែលត្រូវដោះលែងទាំងនោះគឺពួកអ្នករស់នៅក្រុងដាម៉ាស់ និងតំបន់ជុំវិញ។ អាជ្ញាធរស៊ីរីបានដោះលែងរួចហើយនូវមនុស្សជាច្រើនក្រុមដែលត្រូវចាប់ខ្លួនក្នុងប្រតិបត្តិការនានារបស់កងទ័ពរដ្ឋាភិបាលប្រឆាំងបណ្តាទីតាំងបង្អែករបស់ពួកប្រឆាំង ក្រោយពីក្រុមទាំងនោះពិនិត្យឃើញថាពុំបានប្រព្រឹត្តអំពើសម្លាប់មនុស្ស ។
ការដោះលែងមនុស្សលើកនេះធ្វើឡើងក្នុងពេលសភាពការណ៍មានការតានតឹងរួចខណៈដែលការប៉ះទង្គិចគ្នាកើតមានខ្លាំងក្លានៅជុំវិញក្រុងដាម៉ាស់ និងនៅកន្លែងដទៃៗទៀតរបស់ប្រទេស ។ពួកប្រឆាំងនិយាយថា មនុស្ស៣២នាក់ត្រូវស្លាប់កាលពីថ្ងៃទី១ កញ្ញា ។ ម្យ៉ាងទៀតការវាយប្រហារដោយរថយន្តបង្កប់គ្រឿងផ្ទុះមួយកើតមានកាលពីថ្ងៃទី១ កញ្ញា ក្នុងខេត្តឌៀរអាល់ហ្សួរបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ហើយកុមារ២នាក់ត្រូវរបួស ៕
ចែករំលែកព័តមាននេះ