ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ផ្ទៃពោះ2ខែអង្វរ​​ប្តី​សុំ​​យក​កូន​ចេញ​​​​មិន​ព្រម​នាង​​ចង​.ក​​សម្លា.ប់​ខ្លួន​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ស្ត្រី​មាន​ផ្ទៃ​ពោះ​​​២​ខែ​​​ម្នាក់​បាន​ចង.ក​សម្លា.ប់​ខ្លួន​​​​​​ ក្រោយ​ពេល​មាន​ទំនាស់​បន្តិច​​បន្តួច​​ជាមួយ​ប្តី​ពីរឿង​នាង​សុំ​យក​កូន​ចេញ​​តែ​ប្តី​មិន​ព្រម​​​​ ព្រោះ​ពួកគេ​​ទាំង​​​២នាក់​​​ទើប​រៀប​ការ​មិនទាន់​​​​បាន​កូនមួយ​​នៅឡើយ ហើយ​នៅក្នុង​ខណៈ​​ពេល​ដែល​ប្តី​​​រវល់​​​ទៅ​លេង​បាល់​ទាត់​​ នាង​ក៏​បាន​​ចង​.ក​សម្លា.ប់​​ខ្លួន​​នៅក្នុង​​​​​បន្ទប់​ទឹក​តែ​ម្តង​ ។ ហេតុ​ការណ៍​​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើ​ល​​​យ៉ាង​ខ្លាំង​​

រាជធានីភ្នំពេញ ៖ ស្ត្រី​មាន​ផ្ទៃ​ពោះ​​​២​ខែ​​​ម្នាក់​បាន​ចង.ក​សម្លាប់​ខ្លួន​​​​​​ ក្រោយ​ពេល​មាន​ទំនាស់​បន្តិច​​បន្តួច​​ជាមួយ​ប្តី​ពីរឿង​នាង​សុំ​យក​កូន​ចេញ​​តែ​ប្តី​មិន​ព្រម​​​​ ព្រោះ​ពួកគេ​​ទាំង​​​២នាក់​​​ទើប​រៀប​ការ​មិនទាន់​​​​បាន​កូនមួយ​​នៅឡើយ ហើយ​នៅក្នុង​ខណៈ​​ពេល​ដែល​ប្តី​​​រវល់​​​ទៅ​លេង​បាល់​ទាត់​​ នាង​ក៏​បាន​​ចង​.ក​សម្លាប់​​ខ្លួន​​នៅក្នុង​​​​​បន្ទប់​ទឹក​តែ​ម្តង​ ។ ហេតុ​ការណ៍​​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើ​ល​​​យ៉ាង​ខ្លាំង​​ កាល​ពីវេលាម៉ោង​​៦ល្ងាច​ ថ្ងៃទី​​១​​ កញ្ញា​ នៅបន្ទប់​​លេខ​​២០៨​ ជាន់​ទី​១ ​​ផ្ទះ​​ជួល​ស្ថិត​ក្នុង​ក្រុម​ទី​​៦ ភូមិ​​អង្គ សង្កាត់​​ចោម​ចៅ​​ ខណ្ឌ​​ពោធិ៍​សែន​ជ័យ​ ។

ស្ត្រី​រូប​នេះ​ឈ្មោះ ពៅ លីដា អាយុ​១៨​ឆ្នាំ ជា​​កម្មការិនីរោង​ចក្រ​កាត់​ដេរ​​ ស្នាក់​​​នៅក្នុង​ផ្ទះ​ជួល​ខាង​លើ​ និងមានស្រុក​កំណើត​​​នៅ​ភូមិ​សម្ល​ឆៅ ឃុំ​ចន្ត្រី​ ស្រុក​រមាស​ហែក​ ខេត្ត​ស្វាយ​រៀង​។ នាង​បាន​​យក​ខ្សែ​នីឡុង​​ដែល​ជា​​​ខ្សែ​​វាំង​នន​បង្អួច​​ ចង.ក​ជាប់​​​​ជាមួយ​​មាត់​ទ្វារ​​បន្ទប់​ទឹក​នៅ​​​ក្នុង​បន្ទប់​ផ្ទះ​ជួល​​នោះ​តែ​ម្ត​ង​ ។ ដោយ​ឡែក​ប្តី​របស់​នាង​​​ឈ្មោះ នេត ដារ៉ា អាយុ​​២៣​ឆ្នាំ ​ជា​កម្ម​ករ​​រោង​ចក្រ​​​កាត់​ដេរ​​​ដូចគ្នា​ មាន​ស្រុក​កំណើត​​​​នៅ​​ភូមិក្អែក​ពង​ ឃុំ​អំពិល​ទឹក​ ស្រុក​​កំពង់​ត្រឡាច​ ខេត្ត​កំពង់​ឆ្នាំង​ ។

សាច់​ញាតិ​​​ខាង​ប្តី​​បាន​រៀប​រាប់​​​ប្រាប់​សមត្ថ​កិច្ច​​​ថា នាង​ ពៅ​ លីដា ​និង​ប្តី​​របស់​នាង​​ឈ្មោះ នេត​ ដារ៉ា​ ​បាន​រៀប​ការ​ជាមួយ​​​គ្នា​រយៈ​​ពេល​​៥​ខែ​​មកហើយ​ ហើយ​ពេល​នេះ​នាង​មាន​ផ្ទៃ​ពោះ​​​២​ខែ​​ទៀត​ផង​ ។ បន្ទាប់​​ពីដឹង​​​ថា​ខ្លួ​ន​មាន​ផ្ទៃ​ពោះ​ នាង​តែង​តែ​និយាយ​សុំ​ប្តី​ដើម្បី​​យក​កូន​​នោះ​ចេញ​​ ព្រោះ​នាង​មិនចង់​ទុក​ដោយ​ប្រាប់​ថា មិនទាន់​ចង់​បាន​​​កូន ។ ចំណែក​ឯប្តី​​របស់​នាង​​ ទោះ​​បី​ជា​នាង​​​អង្វរ​​យ៉ាង​ណា​ក៏​​មិន​ព្រម​​​ឱ្យ​យក​កូន​នេះ​​​ចេញដែរ​ ព្រោះ​​​ពួកគេ​​ទើប​​រៀប​ការ​​ថ្មី​ៗ​​នៅមិនទាន់​​​មាន​កូន​ម្នាក់​​​ផង​ ហើយ​​បុរស​ជា​​​ប្តី​កំពុង​ចង់​បាន​​កូន​ទៀត​ទើប​​​មិនយល់​ព្រម​ ។ ទាំង​​អស់​នេះ​ជា​កំហុស​​​​របស់​អ្នក​ទាំង​​២​​នាក់​ដែល​​មិនមាន​ផែនការ​​​គ្រួសារ​​​ច្បាស់​លាស់​ ។

​​ប្រភព​ដដែល​បាន​បន្ត​ថា​​ នៅមុនពេល​កើត​ហេតុ​​​ ក្រោយ​ពេល​​ចេញ​ពីធ្វើការ​​​នៅ​រោង​ចក្រ​វិញ​​​​ត្រឡប់ដល់​ផ្ទះ​​​​ នាង​បាន​និយាយ​​លួង​លោម​​ប្តី​សុំ​យក​កូន​ចេញម្តង​ទៀត​ ប៉ុន្តែ​ប្តី​​របស់​នាង​នៅ​​តែ​មិន​​យល់​ព្រម​ដដែល​ហើយ​​​ក៏​មាន​ទំនាស់​គ្នា​បន្តិច​បន្តួច​​​កើតឡើង​ ។ ខណៈ​នោះ​នាង​​បាន​​​ចូល​ទៅ​បោក​គក់​​សម្លៀក​បំពាក់​​នៅក្នុង​បន្ទប់​ទឹក​ ឯប្តី​របស់​នាង​​​​ក៏​ចេញ​​ពី​ផ្ទះ​ទៅលេង​បាល​់​​​បាត់​ ហើយ​​​នាង​ក៏​បាន​ចង.ក​​​សម្លាប់​ខ្លួនតែម្តង​ ។ នៅក្នុង​បន្ទប់​​នោះ​មាន​អ្នក​​ស្នាក់​នៅ​ចំនួន​៥នាក់​គឺនាង​ពៅ​ លីដា ប្តី​របស់​នាង​​​​ ព្រម​ទាំង​​ក្រុម​គ្រួសារ​​​ខាង​ប្តី​ តែ​ខណៈ​​នោះ​គេ​​​ជាប់​រវល់​​ការងារ​នៅ​ខាង​ក្រៅ មាន​តែ​រូប​​នាង​នៅផ្ទះ​ម្នាក់​ឯង​ប៉ុណ្ណោះ ។

ប្រភព​​ដដែល​បាន​​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ​​ប្តី​មិន​បាន​​​ដឹង​ទេ​រហូត​ដល់​​ម៉ោង​​៦ល្ងាច​បង​ស្រី​ខាង​​ប្តី​ចេញ​ពីធ្វើការ​​​ចូល​ទៅ​ដល់​ផ្ទះ​មិន​ឃើញ​​​​នាង​ ម្យ៉ាង​​ទ្វារ​ជាប់​គន្លឹះ​​​ខាង​ក្នុង​​​ និង​ស្រែក​ហៅ​​មិនឮទៀត​នោះ​ធ្វើឱ្យ​​មានការ​​​សង្ស័យ​​​ក៏​វាយ​បំបែក​​​កញ្ចក់​​មើល​ឃើញ​​នាង​ចង.ក​សម្លាប់​​ខ្លួន​ស្លាប់​បាត់​ទៅ​ហើយ​ ទើប​មាន​ការ​ភ្ញាក់​ផ្អើល​​​ឆោ​ឡោ​ឡើង​ ។ ដោយសារ​ទ្វារ​​​មិនអាច​​បើក​បាន​ព្រោះ​ជា​ប់​គន្លឹះ​​ និង​សោនៅខាង​ក្នុង​​​ទើប​គេ​យក​ម៉ូទ័រ​​​​កាត់​ដែក​​ទៅកាត់​ចម្រឹង​បង្អួច​​ ហើយ​លូក​ដៃ​ទៅ​ទាញ​​គន្លឺះ​​ និង​ចាក់​​សោ​ចូល​​ទៅដាក់​សព​ចុះ​​បាន ។
​បុរស​ជា​ឪពុក​​​នាង​ពៅ លីដា ​​និយាយ​ថា ​ក្រោយ​ពេល​​រៀប​ការ​រួច​​កូន​ស្រី​គាត់​​​ និង​ប្តី​​​រស់​​នៅ​ជាមួយ​​គាត់​ក្នុង​ភូមិ​សាមគ្គី​ សង្កាត់​​​​ត្រពាំង​ក្រ​សាំង​ ​បាន​រយៈ​​ពេល​៤​ខែ​​ទើប​នាំគ្នា​​​​ចាក​ចេញ​ទៅ​រស់​នៅ​ឯ​ផ្ទះ​ជួល​​ខាង​លើ​។ ការ​ចាក​ចេញ​​​ពី​គាត់​​​នោះ​មិនមែន​​ដោយ​សារ​​​​រូបគាត់​ដេញ​​ទេ​គឺ​ដោយសារ​កូន​ប្រសា​គាត់​ឧស្សាហ៍​ដើរ​​លេង​យប់​​ជ្រៅ​ពេក​​​ទើប​ចូល​ផ្ទះ​​​ ហើយ​ពេល​គាត់​​​ និង​ប្រពន្ធ​​​ស្តី​ប្រដៅ​​​បន្តិច​បន្តួច​​​ធ្វើឱ្យ​​​គេ​អន់​ចិត្ត​​​​​ក៏​នាំគ្នា​ចាក​ចេញ​​ ឯគាត់​ និង​ប្រពន្ធ​​មិនដែល​មាន​គំនុំ​​ជាមួយ​កូន​​នោះ​ឡើយ​ ហើយ​នៅពេល​កូន​ចាក​ចេញ​ គាត់​ទិញ​ម៉ូតូ​​ឱ្យ​មួយ​គ្រឿង​​​ទៀត​ផង​ ។

បុរស​​ជា​ឪពុក​រូបនេះ​បន្ត​ទៀត​ថា នៅក្នុង​ពេល​កូន​​​​ចេញទៅ​រស់​​នៅក្នុង​ផ្ទះជួល​​ខាង​លើ​​ គាត់​បាន​​ទាក់​ទង​នាង​តាម​ទូរស័ព្ទ​​​សួរ​សុខ​ទុក្ខ​​​នាង​ជា​រៀង​រាល់​​​ថ្ងៃ​ប៉ុន្តែ​​​មិនដែល​ឮកូន​​ស្រី​​ប្រាប់​ថា​ នាង​​មាន​ទុក្ខ​លំបាក​អ្វីឡើយ​ ។ នៅថ្ងៃ​កើតហេតុ​​នោះ​ គាត់​ក៏​បាន​​​​និយាយ​ទូរស័ព្ទ​​​លេង​ជាមួយ​​​កូន​ស្រី​​​ដែរ​ លុះ​ដល់​វេលា​ល្ងាច​ស្រាប់​តែទទួល​​​ដំណឹង​ថា កូនស្រី​​ចង.ក​ស្លាប់​​​បាត់​ទៅ​ហើយ​ ៕