យោងតាមការស្ទាបស្ទង់មតិប្រចាំថ្ងៃចុងក្រោយរបស់ REUTERS / IPSOS ថា ការនាំមុខបន្តិចបន្តួចនៃប្រជាប្រិយភាពរបស់លោកមីត រ៉ូមនីកកត់សម្គាល់ឃើញ ក្រោយសមាជគណបក្សសាធារណរដ្ឋសម្រេចជាផ្លូវការឱ្យលោកឈរឈ្មោះជាបេក្ខជនប្រធានាធិបតីគណបក្សនេះ ពុំមានរយៈពេលយូរឡើយ ។ លោកបារ៉ាក់ អូបាម៉ា ប្រធានាធិបតីចប់ អាណត្តិមានប្រជាប្រិយភាពឡើងខ្ពស់វិញ កាលពីថ្ងៃទី១ កញ្ញា ដោយតាមការស្ទាបស្ទង់មតិនោះថា លោកអូបាម៉ា មានអ្នកចង់បោះឆ្នោតឱ្យ៤៤% ក្នុងចំណោមពួកអ្នកសាកសួរទល់នឹង៤៣% សម្រាប់គូប្រជែងលោកមីតរ៉ូមនី។
មុននេះក្នុងការស្ទាបស្ទង់មតិប្រចាំថ្ងៃដែរ ផ្តល់ឱ្យលោករ៉ូមនីនាំមុខលោកអូបាម៉ា១ពិន្ទុ កាលពីថ្ងៃទី៣០ សីហាក្រោយពីសុន្ទរកថាមួយក្នុងពេលសមាជគណបក្សសាធារណរដ្ឋសម្រេចលើបេក្ខភាពលោក ។ ក្រោយសុន្ទរកថានេះ ប្រជាប្រិយភាពលោករ៉ូមនីឡើង២ផ្ទុកលើ
លោកអូបាម៉ា ។ សម្រាប់លោកស្រី JULIA CLARK នៃវិទ្យាស្ថាន IPSOS ថា ខ្ញុំពុំមានការភ្ញាក់ផ្អើលឡើយចំពោះការឡើងកូដនោះរបស់លោករ៉ូមនីពីព្រោះវាពុំខ្លាំងក្លាឡើយ ។ ក៏ប៉ុន្តែបេក្ខជនប្រធានាធិបតីអាេមរិកនៃគណបក្សសាធារណរដ្ឋបន្តប្រមូលប្រាក់ជួយសម្រាប់ការឃោសនាបោះឆ្នោតកើនឡើងដោយតាមការស្ទាបស្ទង់មតិមនុស្ស៣២%ក្នុងចំណោមអ្នកត្រូវសាកសួរ និយាយថា ស្រឡាញ់លោករ៉ូមនី (១ពិន្ទុលើកាលពីថ្ងៃទី៣១ សីហា)ចំណែកលោកអូបាម៉ាបាត់បង់១ពិន្ទុ គឺនៅត្រឹម
៤៧% ៕
ចែករំលែកព័តមាននេះ