ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ្ជួយ​ដី​ខ្លាំង​១​នៅ​ភាគ​កណ្តាល​ហ្វីលីពីន

12 ឆ្នាំ មុន

ការរញ្ជួយ​ដី​​ខ្លាំង​មួយ​មានកម្លាំង​ដល់​ទៅ​៧,៦​រីស្ទ័រ កើត​មាន​កាលពី​ថ្ងៃ​ទី៣១​​ សីហា កន្លងមកនេះ នា​​វេលាម៉ោង​២០​​ និង​៤៧​នាទី​​នៅ​ឆ្នេរ​សមុទ្រ​នៃ​ខេត្ត​​សាម៉ា ​ភាគ​កណ្តាល​​​​ហ្វីលី​ពីន ញ៉ាំង​​ឱ្យ​មាន​​ការ​ខូច​ខាត​ច្រើន ។​​យោង​តាម​​ទីភ្នាក់ងារ​​ភូមិ​សាស្ត្រ​​អាមេរិក USGS ថា ចំណុច​កណ្តាល​នៃ​ការរញ្ជួយ​ដី​នេះ ស្ថិត​នៅ​​កន្លែង​មួយចម្ងាយ​​១៤៦គ.ម ​ភាគ​ខាង​កើត​ ខេត្ត​​សាម៉ា ​ក្នុងជម្រៅ​៣៤,៩​

ការរញ្ជួយ​ដី​​ខ្លាំង​មួយ​មានកម្លាំង​ដល់​ទៅ​៧,៦​រីស្ទ័រ កើត​មាន​កាលពី​ថ្ងៃ​ទី៣១​​ សីហា កន្លងមកនេះ នា​​វេលាម៉ោង​២០​​ និង​៤៧​នាទី​​នៅ​ឆ្នេរ​សមុទ្រ​នៃ​ខេត្ត​​សាម៉ា ​ភាគ​កណ្តាល​​​​ហ្វីលី​ពីន ញ៉ាំង​​ឱ្យ​មាន​​ការ​ខូច​ខាត​ច្រើន ។​​យោង​តាម​​ទីភ្នាក់ងារ​​ភូមិ​សាស្ត្រ​​អាមេរិក USGS ថា ចំណុច​កណ្តាល​នៃ​ការរញ្ជួយ​ដី​នេះ ស្ថិត​នៅ​​កន្លែង​មួយចម្ងាយ​​១៤៦គ.ម ​ភាគ​ខាង​កើត​ ខេត្ត​​សាម៉ា ​ក្នុងជម្រៅ​៣៤,៩​គ.ម ។ មជ្ឈ​​​មណ្ឌល​​ប្រកាសអាសន្ន​​ស៊ូណាមី នៅប៉ា​ស៊ីហ្វិក បាន​ចេញ​ការ​ប្រកាស​អាសន្ន​​ស៊ូណាមី សម្រាប់​ប្រទេសហ្វី​លីពីន​ ឥណ្ឌូណេស៊ី​ ជប៉ុន ​និង​កោះ​តៃ​វ៉ាន់ ​ភ្លាមៗ​ក្រោយការ​រញ្ជួយដី​នោះ  ។

ប្រធានាធិបតី​ហ្វីលីពីនលោក​បេនីញ៉ូ​​ ​អាគីណូ ​​​កាលពីយប់​ថ្ងៃ​ទី​៣១ សីហា បាន​ចេញ​បញ្ជា​​ដល់គ្រប់​ភ្នាក់​ងារ​​ដែល​ទាក់​ទិន​​​​ឱ្យ​ធានា​​សន្តិសុខ​​របស់​ប្រជា​ជន​ក្នុង​តំបន់​ទាំងឡាយ ​ដែល​រង​ការប៉ះពាល់​​​ដោយការរញ្ជួយ​ដី​នោះ។ អ្នក​នាំពាក្យ​វិមាន​ប្រធានាធិបតី​លោក​អេដ វីន ឡាស៊ី​​ អ័រដា ថ្លែង​ថា​​ ប្រធានាធិបតី​បានស្នើ​ដល់​រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​ ប្រមុខ​​​ក្រុមប្រឹក្សា ​​គ្រប់គ្រង ​និង​កាត់​បន្ថយគ្រោះ​មហន្តរាយ​​​ធម្ម​ជាតិ​ឱ្យ​​តាមដាន​មើលស៊ូណាមី ដោយរួម​សហ​ការ​ជាមួយ​វិទ្យាស្ថានសិក្សា​​ពីភ្នំភ្លើង  និង​ការ​រញ្ជួយ​ដី​របស់ហ្វីលី​ពីន។ 

លោក​អាគីណូ បាន​ស្មើដល់​រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​ឱ្យ​ដោះស្រាយ ​ការជម្លៀស​​មនុស្ស​ចេញពី​បណ្តា​តំបន់​រង​ការ​​ប៉ះ​ពាល់​​ដោយ​រៀប​រយ ។ ​ការរញ្ជួយ​ដី​ខ្លាំង​នោះ ​​មានការប្រកាស​អាសន្ន​​ស៊ូណាមី​កម្រិត​​ទី៣​ ក្នុង​ខេត្ត​ចំនួន​១០របស់​ហ្វីលីពីន​​នៅជាប់​មហា​សមុទ្រ​​​ប៉ាស៊ីហ្វិក ៕