ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​រាំង​ស្ងួត​កំពុង​គំរាម​កំហែង​ជីវ​ភាព​ប្រជា​ពល​រដ្ឋ​នៅ​ស្រុក​ដង​ទង់

12 ឆ្នាំ មុន

ខេត្តកំពត ៖ ពលរដ្ឋនៅភូមិព្រៃសំណាង​ឃុំ​ ខ្ជាយខាងជើង ស្រុកដងទង់​កំពុង​តែ​នាំ​គ្នា​បុក​​ដីដាំសន្ទូង​នៅក្នុងស្រែ​ អ្នកភូមិខ្លះ​បាន​រ៉ែក​ទឹក​ស្រោច​​លើដី និង​អ្នកភូមិខ្លះបានដង​ទឹកដាក់​កំសៀវ​ ហើយដើរស្រោច​ទៅ​លើដីដ៏​​ស្ងួតហែង​ដើម្បីស្ទូងស្រូវ​​​ ។​ បើតាម​សំដី​ស្ត្រីជាម្ចាស់ស្រែឈ្មោះ ង៉ែត​​អាយុ​៣៥​ឆ្នាំ​ និង​ប្តីឈ្មោះ ពាន សារឿន​អាយុ​៣៧​ឆ្នាំ ​បាននិយាយ​ថាគ្រួសារគាត់​ទើប​តែ​បាន​បុក​

ខេត្តកំពត ៖ ពលរដ្ឋនៅភូមិព្រៃសំណាង​ឃុំ​ ខ្ជាយខាងជើង ស្រុកដងទង់​កំពុង​តែ​នាំ​គ្នា​បុក​​ដីដាំសន្ទូង​នៅក្នុងស្រែ​ អ្នកភូមិខ្លះ​បាន​រ៉ែក​ទឹក​ស្រោច​​លើដី និង​អ្នកភូមិខ្លះបានដង​ទឹកដាក់​កំសៀវ​ ហើយដើរស្រោច​ទៅ​លើដីដ៏​​ស្ងួតហែង​ដើម្បីស្ទូងស្រូវ​​​ ។​ បើតាម​សំដី​ស្ត្រីជាម្ចាស់ស្រែឈ្មោះ ង៉ែត​​អាយុ​៣៥​ឆ្នាំ​ និង​ប្តីឈ្មោះ ពាន សារឿន​អាយុ​៣៧​ឆ្នាំ ​បាននិយាយ​ថាគ្រួសារគាត់​ទើប​តែ​បាន​បុក​ដីស្ទូងស្រូវ​បាន៤០​កណ្តាប់​ប៉ុណ្ណោះ​ទម្រាំ​​បុកដាំ​អស់សំណាប​ប៉ុណ្ណឹងត្រូវដងទឹកស្រោច ទើប​ស្ទូងបាន​ ។

ពលរដ្ឋរូបនេះ​បាន​និយាយ​ថា​សំណាបនៅ​ក្នុងស្រែ និងសន្ទូង​អ្នកភួមិ​​មួយ​ចំនួន ទៀត​បានងាប់​អស់ទៅហើយ​​ដោយ​សារមេឃ​មិនព្រមភ្លៀង​ ។ លោក មាស​ និន​ ប្រធានឃុំ ខ្ជាយ​ខាង​ជើង​បាន​ប្រាប់​ឱ្យដឹងថាពលរដ្ឋ​នៅក្នុងឃុំ​ទាំងមូល​មិនទាន់បានដកស្ទូង​នៅឡើយ​ទេ ហើយ​ពល​រដ្ឋ​ខ្លះ​មាន​ទឹកនៅ​ក្នុងស្រះ​ត្រពាំង​ អណ្តូង​ក៏នាំ​គ្នា​បូម​​រីងអស់់​ទៅហើយ ។​ ​លោកមាស​ និន​ បាន​បញ្ជាក់​ថាសន្ទូង និង​សំណាប​របស់ពលរដ្ឋ​ត្រូវ​បាន​ងាប់​ជាបណ្តើរ​ៗ​បើសិន​ដាច់ខែ​សីហា​នេះ នៅតែមិនមានភ្លៀង​ធា្លក់ ។

លោក​ កាន់​ បូច ​ប្រធានឃុំ ដង​ទង់បាន​ប្រាប់​​កោះសន្តិភាព​ថា​ពលរដ្ឋនៅក្នុងឃុំរបស់​លោក​​មិនទាន់​បានដក​សន្ទូង​នៅឡើយ​ទេ​ ។ លោក​​បានឱ្យដឹងថា​សូម្បី​តែស្ទឹង​មួយ​ឆ្លង​កាត់​ឃុំដង​ទង់​ក៏រីង​អស់ទឹកស្ទើ​រតែរកអោយ​គោ​ក្របី​ផឹក​​មិនបានផង​ ។ លោក ចាន់​ រឹទ្ធ​​ អនុប្រធាន​​មន្ទីរកសិកម្ម​ខេត្ត​កំពត​ធា្លប់បានមាន​ប្រសាសន៍ថា​ការ​រាំងស្ងួត​ពិត​ជាបានកើត​ឡើងមែន​ប៉ុន្តែ​នៅ​តាមបណ្តាស្រុក​មួយចំនួន​ទៀត​ ពលរដ្ឋបានដក​ស្ទូង​ខ្លះដែរហើយ​ ឯ​ស្រុកខ្លះ​ទៀត​មិនទាន់​បាន​ស្ទូងនៅឡើយ​​ដោយ​ខ្វះទឹក​ ។

ប្រជាកសិករ​នៅឃុំ​ផ្សេងៗ នៅតែ​មាន​កង្វល់ពីការខ្វះទឹក​សម្រាប់​​ដកស្ទូង​ដែរ​ព្រោះ​សំណាប​​កាន់តែ​ចាស់​ខែ​បែរ​ជាមិនទាន់បាន​ស្ទូង​ ។ របរធ្វើ​ស្រែប្រវាស់មេឃ​ពិតជានិយាយ​លែង​ចេញ​​ហើយ​ ៕​