រាជធានីភ្នំពេញ ៖ «ឆ្ពោះទៅរកភាពរីកចម្រើនថ្មីមួយទៀតសម្រាប់ជំនាញសិល្បៈ» នេះគឺជាអ្វីដែលបុស្បា ប៉ាន់ កំពុងធ្វើ ។ តារាចម្រៀងវ័យក្មេងដ៏លេចធ្លោរូបនេះ បានចាកចេញពីកម្ពុជាតាមយន្តហោះកាលពីរាត្រីថ្ងៃទី២៩ សីហា ឆ្ពោះទៅសិក្សានៅសាលា WALNUT HILL SCHOOL FOR THE ARTS ជាសាលាសិល្បៈតន្ត្រីល្បីឈ្មោះបំផុតក្នុងសាកលលោក ស្ថិតនៅក្រុងបូស្តុន រដ្ឋ
រាជធានីភ្នំពេញ ៖ «ឆ្ពោះទៅរកភាពរីកចម្រើនថ្មីមួយទៀតសម្រាប់ជំនាញសិល្បៈ» នេះគឺជាអ្វីដែលបុស្បា ប៉ាន់ កំពុងធ្វើ ។ តារាចម្រៀងវ័យក្មេងដ៏លេចធ្លោរូបនេះ បានចាកចេញពីកម្ពុជាតាមយន្តហោះកាលពីរាត្រីថ្ងៃទី២៩ សីហា ឆ្ពោះទៅសិក្សានៅសាលា WALNUT HILL SCHOOL FOR THE ARTS ជាសាលាសិល្បៈតន្ត្រីល្បីឈ្មោះបំផុតក្នុងសាកលលោក ស្ថិតនៅក្រុងបូស្តុន រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក ។
បុស្បា ប៉ាន់ ជាកូនខ្មែរម្នាក់ប្រកបដោយមោទនភាព ព្រោះមានតែនាងជាអ្នកចម្រៀងអូប៉េរ៉ា ម្នាក់គត់ចេញពីបណ្តាប្រទេសក្នុងសមាគមប្រជាជាតិអាសីុអាគ្នេយ៍ដែលបានចូលរៀននៅសាលានោះដំបូងគេ ។សាលា WALNUT HILL SCHOOL FOR THE ARTS ផ្តល់អាហារូបករណ៍ឱ្យបុស្បា ប៉ាន់ ៥០% ខណៈសិស្សរៀននៅសាលានោះក្នុងមួយឆ្នាំត្រូវបង់ថ្លៃសិក្សាចំនួន៥ម៉ឺនដុល្លារ ។ ក្រៅពីនេះវិស័យឯកជន និងសប្បុរសជនក្នុងស្រុកឧបត្ថម្ភបុស្បា ប៉ាន់ ៣០% ។
ចែករំលែកព័តមាននេះ