រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន SENNH EISER ASIAបានចាប់ផ្តើមធ្វើយុទ្ធនាការទីផ្សារក្នុងតំបន់ ដើម្បីផ្សារភ្ជាប់ជាមួយនឹងការ
ប្រារព្ធខួបលើកទី២០ឆ្នាំ របស់ក្រុមហ៊ុនដែលមានឈ្មោះថា « The Pursuit of Perfect Sound » ដែលមានន័យជាខេមរភាសាថា «ដំណើរឆ្ពោះទៅកាន់ពិភពសំឡេងដ៏ល្អឥតខ្ចោះ » ។
ជាក្រុមហ៊ុននៅអាស៊ានទី១ដែលជាសាខារបស់ Global Audio Specialist Sennheiser ។ ជាការគូសចំណាំខួបលើកទី២០
ឆ្នាំរបស់ Sennheiser Asia ដែលបានចាប់បដិសន្ធិមកដល់បច្ចុប្បន្ននេះជាមួយនឹងយុទ្ធសាស្ត្រទីផ្សារដ៏ទូលំទូលាយក្នុងតំបន់។ យុទ្ធនាការ«The Pursuit of Perfect Sound» បានគ្របដណ្តប់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសកូរ៉េ និង
តំបន់ខ្លះនៅក្នុងប្រទេសឥណ្ឌាដោយប្រើប្រាស់ភាសាចម្រុះ ។
យុទ្ធនាការទីផ្សារ « The Pursuit of Perfect Sound » បានបង្កើតគំនិតក្នុងចិត្តអ្នកប្រើប្រាស់ឱ្យប្រមូលផ្តុំអារម្មណ៍ជាមួយសេចក្តីរំភើបនឹងការស្តាប់តន្ត្រី និងជួយនាំមនុស្សឱ្យស្គាល់ពីចំណូលចិត្តរបស់ខ្លួនជាលក្ខណៈផ្ទាល់ខ្លួន ឬ អាជីព ហើយយុទ្ធនាការនេះបានចាប់ផ្តើមជាមួយការរៀបចំឈុតវីដេអូនៃមនុស្សល្បីៗក្នុងសង្គមដែលបានទទួលពានរង្វាន់ដូចជា ឌីជេឆ្នើម ក្រុមចម្រៀងរ៉ុកដ៏ជោគជ័យ អ្នកចម្រៀងល្បីនៅលើប្រព័ន្ធ Youtube អ្នកចូលចិត្តកីឡា ឬ ហាត់ប្រាណ អ្នកឈ្នះរង្វាន់ GameOnline អ្នកស្រឡាញ់ចូលចិត្តតន្ត្រីយុវវ័យ និងសាមញ្ញជនដែលរំភើបជាមួយ Sennheiser ទាំងអស់នេះត្រូវបានបញ្ជាក់បង្ហាញអំពីការកើតឡើងគ្រប់កាលៈទេសៈនៃដំណើរឆ្ពោះទៅកាន់ពិភពសំឡេងដ៏ល្អឥតខ្ចោះ ។ លោកអ្នកអាចស្វែងរកវីដេអូ« Sound Heroes » ទាំងនេះរបស់ Sennhei ser នៅលើគេហទំព័ររបស់ Sennheiser Asia Youtube និងទំព័រសង្គម Facebook ផងដែរ ។
យុទ្ធនាការទីផ្សារតំបន់នេះ បានចូលរួមគាំទ្រការផ្សព្វផ្សាយពាណិជ្ជកម្មដែលមានដូចជាប្រព័ន្ធ Online និងសារព័ត៌មានសង្គម ប្រព័ន្ធទំនាក់ទំនងសាធារណៈ ការផ្ញើសារអេឡិចត្រូនិកទៅកាន់គោលដៅអ្នកប្រើប្រាស់ តាមរយៈការផ្សព្វផ្សាយលក់ និងការស្វែងរកសកម្មភាពផ្សេងៗរបស់ Sound Heroes ក្នុងតំបន់ ។ លោកអ្នកអាចស្វែងរកព័ត៌មានបន្ថែមដែលទាក់ទងនឹង«The Pursuit of Perfect Sound» នៅក្នុងបណ្តាញព័ត៌មានដូចខាងក្រោម ៖
– SennheiserAsia.com
– YouTube.com /SennheiserAsia
– Facebook.com /SennheiserAsia
– Twitter.com /SennheiserAsia
ចែករំលែកព័តមាននេះ