ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​សេ​125ថើប​គូទ​​​គោយន្ត​​​ចត​​ស្ងៀម​​ស្ត្រីម្នាក់​​​របួស​ធ្ងន់​

12 ឆ្នាំ មុន

ខេត្ត​ព្រះ​វិហារ​ ៖ ស្ត្រី​ម្នាក់​​បាន​ជិះម៉ូតូ​សេ​១២៥​ស៊េរី​​​២០០៨ ​ទៅបុក​គូទ​គោ​យន្ត​​ច្នៃ​​​មួយ​គ្រឿង​​​ឈប់​នៅ​លើ​ចិញ្ចើម​ផ្លូវ​​​បណ្តាលឱ្យ​​​ខ្ទេច​ម៉ូតូ​ និង​ស្ត្រី​រូប​នោះ​បាន​បែក​ចិញ្ចើម​រយះ​​ថ្ពាល់​ឆ្វេង​សន្លប់​ឈឹង​ត្រូវ​បាន​​​បញ្ជូន​ទៅ​សង្គ្រោះ​​​នៅ​មន្ទីរពេទ្យ​បង្អែក​​​​១៦​មករា​ ក្រុង​ព្រះ​វិហារ ។ ហេតុការណ៍​នេះ​កើត​ឡើង​​នៅ​វេលា​ម៉ោង​​​៤និង​១៥​នាទី​រសៀល​ថ្ងៃទី​៣០​​​ សីហា ​នៅលើ​ដង​ផ្លូវ​ក្រាលក្រួស​​ក្រហម​របស់

ខេត្ត​ព្រះ​វិហារ​ ៖ ស្ត្រី​ម្នាក់​​បាន​ជិះម៉ូតូ​សេ​១២៥​ស៊េរី​​​២០០៨ ​ទៅបុក​គូទ​គោ​យន្ត​​ច្នៃ​​​មួយ​គ្រឿង​​​ឈប់​នៅ​លើ​ចិញ្ចើម​ផ្លូវ​​​បណ្តាលឱ្យ​​​ខ្ទេច​ម៉ូតូ​ និង​ស្ត្រី​រូប​នោះ​បាន​បែក​ចិញ្ចើម​រយះ​​ថ្ពាល់​ឆ្វេង​សន្លប់​ឈឹង​ត្រូវ​បាន​​​បញ្ជូន​ទៅ​សង្គ្រោះ​​​នៅ​មន្ទីរពេទ្យ​បង្អែក​​​​១៦​មករា​ ក្រុង​ព្រះ​វិហារ ។ ហេតុការណ៍​នេះ​កើត​ឡើង​​នៅ​វេលា​ម៉ោង​​​៤និង​១៥​នាទី​រសៀល​ថ្ងៃទី​៣០​​​ សីហា ​នៅលើ​ដង​ផ្លូវ​ក្រាលក្រួស​​ក្រហម​របស់​ខេត្ត​​​ក្នុង​​​​ភូមិ​​ពោធិ៍​​ខឿន​ ​ឃុំ​ពោធិ៍​​ ស្រុក​ត្បែង​មាន​ជ័យ ។

តាម​មន្ត្រី​ប៉ូលិស​​​ចរាចរ​​ស្រុក​ត្បែង​មាន​ជ័យ​​​បាន​ឱ្យដឹង​ថា ​ស្ត្រី​​​រង​គ្រោះ​ឈ្មោះ តូច​ គុំ​បាន​ជិះ​ម៉ូតូ​​​ ​ដឹក​ប៊ី​ដុង​សាំង​៣០​លីត្រ​​នៅ​ពីមុខ​​​ និង​ផ្ទុក​​អីវ៉ាន់​​​មួយ​ចំនួន​ទៀត​ពេល​ទៅដល់​ចំណុច​កើតហេតុ​​បាន​​​បុក​​​គូទ​រថយន្ត​ច្នៃ​ បណ្តាល​​​​ឱ្យ​ដួល​គ្រោះ​ថ្នាក់​​​ធ្ងន់​ ។ ​ការ​ជួ​ប​គ្រោះ​ថ្នាក់​​​នេះ​​តាម​ការ​សន្និដ្ឋាន​​គឺ​បណ្តាលមក​ពី​បើក​បរ​​ធ្វេស​ប្រហែស​ពេល​វាក់​ជាមួយ​​​គោយន្ត​​ជាន់​ហ្វ្រាំង​​មិនទាន់​​ក៏​បុក​ពេញ​ទំហឹង​ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ​​ឧប្បត្តិ​ហេតុ​នេះ​​ពិបាក​វាយ​តម្លៃ​​​​​ឱ្យ​អ្នក​ណា​ជាអ្នក​ទទួល​ខុស​ត្រូវ​ណាស់ ព្រោះ​រថយន្ត​​​​​កំពុង​ចត​​នៅ​លើ​ចិញ្ចើម​ផ្លូវ​​ ចំណែក​ស្ត្រី​​ខាង​លើ​​​បោះ​ពួយ​​​​ម៉ូតូ​មិន​មើល​មុខ​​ លុះ​ដល់​ចំណុច​​​កើតហេតុ​​ក៏​បុក​គូទ​គោ​យន្ត​​ធ្វើឱ្យ​ម៉ូតូ​បាក់​ក​រួញ​​នៅមួយ​កន្លែង​ ចំណែក​ស្ត្រី​​រង​គ្រោះ​​ដួល​បោក​របួស​ធ្ងន់​ ។ក្រោយ​កើតហេតុ​​រថយន្ត​និង​ម៉ូតូ​​ត្រូវ​សមត្ថ​កិច្ច​​យក​ទៅ​ការិយាល័យ​​ជំនាញ​ដោះ​ស្រាយ​​តាម​ផ្លូវ​ច្បាប់ ៕