ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​បើក​រថយន្ត​ដឹកអេស្កាវ៉ាទ័រ​​ធ្លាក់​ភ្នែក​​បោះ​ពួយ​បុក​បង្គោលរបង​​ស្តូប​អនុស្សាវរីយ៍បាក់​ខ្ទេច

12 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង ៖ រថយន្តដឹកអេស្កាវ៉ាទ័រ​មួយ​គ្រឿង​បាន​បើក​ក្នុង​ល្បឿនលឿន​​ដល់ផ្លូវ​កោង​បត់មិន​ទាន់បានជ្រុលចូល​ទៅ​ក្នុង​សួន​ច្បារហើយ​បាន​បុក​កិនបង្គោល​ច្រវាក់​ដាក់លម្អ​ជុំវិញស្តូប​​អនុស្សាវរីយ៍​កម្ពុជា-​វៀត​ណាម​ បណ្តាលឱ្យ​បាក់​​អស់​ជា​ច្រើន​បង្គោល​ និង​ធ្វើឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ កាលពីវេលាម៉ោង​៤និង៣០​នាទី​រសៀល​ថ្ងៃទី​៣០​ សីហា​ នៅផ្លូវ​បំបែក​ជា​៤ចំណុច​ចន្លោះមុខ​មន្ទីរ​បរិស្ថាន

ខេត្ត​កំពង់​ឆ្នាំង ៖ រថយន្តដឹកអេស្កាវ៉ាទ័រ​មួយ​គ្រឿង​បាន​បើក​ក្នុង​ល្បឿនលឿន​​ដល់ផ្លូវ​កោង​បត់មិន​ទាន់បានជ្រុលចូល​ទៅ​ក្នុង​សួន​ច្បារហើយ​បាន​បុក​កិនបង្គោល​ច្រវាក់​ដាក់លម្អ​ជុំវិញស្តូប​​អនុស្សាវរីយ៍​កម្ពុជា-​វៀត​ណាម​ បណ្តាលឱ្យ​បាក់​​អស់​ជា​ច្រើន​បង្គោល​ និង​ធ្វើឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ កាលពីវេលាម៉ោង​៤និង៣០​នាទី​រសៀល​ថ្ងៃទី​៣០​ សីហា​ នៅផ្លូវ​បំបែក​ជា​៤ចំណុច​ចន្លោះមុខ​មន្ទីរ​បរិស្ថាន និង​ស្នង​ការដ្ឋាន​នគរ​បាល​ខេត្ត ។

ទោះយ៉ាង​ណាអ្នក​បើកបរ​រថយន្ត​ខាងលើនេះ ដែល​ប៉ូលិស​បាន​អះ​អាង​ថា ស្រវឹង​ហើយ​បាត់​បង់ម្ចាស់​ការ​ត្រូវ​បាន​​ឃាត់ខ្លួន​ភ្លាមៗ​ផង​ដែរ តែ​ហេតុ​ការណ៍​នេះ មិនមាននរណា​​​ម្នាក់​​រង​របួសទេ ។លោក​អៀរ​ ប៊ុនធឿន​ នាយ​ការិយា​ល័យ​ប៉ូលិស​ចរាចរ​ផ្លូវគោក​នៃស្នងការ​ដ្ឋាននគរបាល​ខេត្ត​បាន​និយាយឱ្យដឹងថា រថយន្តបង្កហេតុម៉ាក ហ៊ីយ៉ាន់ដាយ​ បើក​បរ​ដោយ​ឈ្មោះ​ វ៉ន​ សុថុន អាយុ​៣២​ឆ្នាំ មាន​ទីលំ​នៅភូមិសន្ទូច  ឃុំស្រែថ្មី​ ស្រុករលាប្អៀរ​។​

មុន​ពេល​កើត​ហេតុ​រថយន្ត​ខាងលើនេះ បាន​ធ្វើដំណើរ​ពី​ជើង​ទៅត្បូង ក្នុង​ល្បឿន​លឿន​ លុះ​មក​ដល់​ចំណុចផ្លូវបំបែកជា៤​ អ្នក​បើក​បរ​បាន​បត់​រថយន្ត​មកស្តាំ តែ​ដោយ​សារ​រថយន្តនោះ​មាន​ល្បឿនលឿន​ពេក​បត់មិន​ទាន់ក៏ជ្រុលទៅត្រង់​ឡើង​សួនច្បារ​​​បុក​ស្លាក​ចរា​ចរណ៍ បុករបងថ្ម សម្រាប់អង្គុយលេង​ និង​បាន​បន្ត​ទៅ​បុក​បង្គោល​កម្ពស់​ប្រហែល​១​ម៉ែត្រ​​បាក់​ជាច្រើនដើម​ដែល​ដាក់ច្រវាក់​ព័ទ្ធ​ជុំវិញស្តូប​​អនុស្សាវរីយ៍កម្ពុជា-វៀតណាម​ ជាប់​ទៅ​មុខ​លែងរួច​ ។​ លោក​បាន​បន្តថា ក្រោយ​​ពេល​កើត​ហេតុ​​ អ្នកបើក​បរ​រថយន្ត​ខាង​លើ​ ត្រូវ​បាន​ប៉ូលិស​​នាំ​ទៅ​កាន់​ការិយា​ល័យ​ចរា​ចរណ៍​ផ្លូវ​គោក​​​ដើម្បីត្រួត​ពិនិត្យ​និង​វាស់​ជាតិ​អាល់​កុល​ក្នុងខ្លួន​​ឃើញមានជាតិ​ស្រវឹង​ខ្លាំង​តែដោយ​សារ​មាន​ការ​ធានាពីក្រុមគ្រួសារថា ​ជួស​ជុល​ទ្រព្យ​សម្បតិ្ត​សាធារណៈឡើងវិញនោះ​​ ប៉ូលិស​បាន​អនុញាត​ឱ្យត្រឡប់ទៅលំនៅឋានវិញ ។

នេះ​ជា​ករណីគ្រោះថ្នាក់ពុំធ្លាប់​មាន​ពី​មុន​មក ប៉ុន្តែ​ចាត់​ថាសំណាង​ហើយ​ព្រោះនៅ​កន្លែង​កើត​ហេតុ​ជា​រៀង​រាល់​ថ្ងៃ គឺជា​កន្លែង​​ហាត់ប្រាណ ​​និង​​ទាត់សី​​របស់ប្រជា​ពល​រដ្ឋ​​រាល់ល្ងាច​ ប៉ុន្តែ​នៅ​ល្ងាចនោះមិន​ទាន់​ដល់​ម៉ោង​ពួក​គាត់មក​ហាត់​ប្រាណ​​ និងជួន​ជា​មាន​រលឹម​​តិចៗផង​ ទើប​មិន​មាន​មនុស្ស​ បើសិន​ជាមាន​មនុស្ស​​ដូច​សព្វ​ដង​វិញ​​ពិត​ជា​មាន​សោក​នាដកម្ម​មិន​ខាន ៕