ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​បុក​គូទ​កាមរី​​ដួល​ត្រូវ​រថយន្ត​ក្រឡុក​​ស៊ីម៉ង់ត៍កិន​ស្លា.ប់​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យុវ​សិស្ស​ម្នាក់​ជិះ​ម៉ូតូ​​ម៉ាក​ឌ្រី​ម​សេ១២៥ ស៊េរី​​២០០៧ ពណ៌ខ្មៅមួយ​គ្រឿង​ក្នុង​​​ល្បឿន​លឿន​​​ទៅបុក​គូទ​​រថយន្ត​កាមរី​ស៊េរី​ទំនើប​​​មួយ​គ្រឿង​​បណ្តាលឱ្យ​ដួល​ហើយ​ត្រូវ​​រថយន្ត​ក្រឡុក​​ស៊ី​ម៉ង់​ត៍របស់ក្រុម​ហ៊ុន​​មួយ​ធ្វើ​ដំណើរ​ក្នុង​ទិស​​ដៅ​បញ្ច្រាស​គ្នា​មក​ដល់​​កិន​បែក​ក្បាល​​​ស្លា.ប់​​យ៉ាង​អា​ណោច​អាធ័ម​​​​នៅលើ​ដង​ផ្លូវ​ កាល​ពីវេលាម៉ោង​​​៧និង​៣០​នាទី​យប់​ថ្ងៃទី​៣០ ​សីហា ​នៅ​តាម​ផ្លូវ​​​

រាជធានីភ្នំពេញ ៖ យុវ​សិស្ស​ម្នាក់​ជិះ​ម៉ូតូ​​ម៉ាក​ឌ្រី​ម​សេ១២៥ ស៊េរី​​២០០៧ ពណ៌ខ្មៅមួយ​គ្រឿង​ក្នុង​​​ល្បឿន​លឿន​​​ទៅបុក​គូទ​​រថយន្ត​កាមរី​ស៊េរី​ទំនើប​​​មួយ​គ្រឿង​​បណ្តាលឱ្យ​ដួល​ហើយ​ត្រូវ​​រថយន្ត​ក្រឡុក​​ស៊ី​ម៉ង់​ត៍របស់ក្រុម​ហ៊ុន​​មួយ​ធ្វើ​ដំណើរ​ក្នុង​ទិស​​ដៅ​បញ្ច្រាស​គ្នា​មក​ដល់​​កិន​បែក​ក្បាល​​​ស្លាប់​​យ៉ាង​អា​ណោច​អាធ័ម​​​​នៅលើ​ដង​ផ្លូវ​ កាល​ពីវេលាម៉ោង​​​៧និង​៣០​នាទី​យប់​ថ្ងៃទី​៣០ ​សីហា ​នៅ​តាម​ផ្លូវ​​​លេខ​៥៩៨ កែង​ផ្លូវ​​​​លេខ​៦០៨​  សង្កាត់​បឹង​កក់​ទី​២ ​ខណ្ឌ​ទួល​គោក​ ។ បន្ទាប់​ពី​កិន​មនុស្ស​​​ស្លាប់​រថយន្ត​​​បាន​បើក​​គេ​ច​​ទៅ​បាត់ ។

យុវ​សិស្ស​​ដែល​រថយន្ត​​កិន​ស្លាប់​ឈ្មោះ ហេង​ ពិសិដ្ឋ ភេទ​ប្រុស​ អាយុ១៨​ឆ្នាំ ​​ជា​សិស្សថ្នាក់​ទី​១១ វិទ្យាល័យ​​ឥន្រ​្ទទេវី​ មាន​លំនៅ​ម្តុំ​ផ្សារ​​​៧​មករា សង្កាត់​បឹង​កក់​ទី​២ ខណ្ឌ​ទួលគោក​ត្រូវ​រថ​យន្ត​​​ក្រឡុក​ស៊ី​ម៉ង់​ត៍​កិន​បែកក្បាល​​​ស្លាប់​នៅលើ​ដង​​ផ្លូវ​​​ ។ តាម​សាក្សី​​​ឱ្យដឹង​ថា នៅមុនពេល​កើត​ហេតុ​​យុវ​សិស្ស​រូប​នោះ បាន​ជិះម៉ូតូ​​ម៉ាក​ឌ្រី​ម​សេ​១២៥ សេ៊រី​​២០០៧មួយគ្រឿង​​​ធ្វើ​ដំណើរ​​តាម​ផ្លូវ​​លេខ​៥៩៨​ ក្នុង​ទិសដៅ​​ពីជើង​ទៅ​ត្បូង​​ក្នុង​ល្បឿន​លឿន​​​ ។

នៅ​​ពេល​ធ្វើដំណើរ​​មកដល់​ចំណុច​​​កែង​​​​ផ្លូវ​លេខ​​៦០៨ ​កន្លែង​កើតហេតុ​​​ក៏​បាន​បុក​​​រថយន្ត​ម៉ាក​កាមរី​​ស៊េរី​​ទំនើប​​មួយ​គ្រឿង​​ពីក្រោយ​​បណ្តាល​ឱ្យ​បែក​​ស្តុប​រថយន្តហើយ​អ្នក​បើក​ម៉ូតូ​​​ដួល​ទៅ​ខាង​ឆ្វេង​​​ដៃ​ចូល​ចំណែក​​​ផ្លូវ​​​ម្ខាង​​ទៀត ​គាប់​ជួន​ពេល​នោះ​មាន​រថយន្ត​​​ក្រឡុក​​ស៊ីម៉ង់​ត៍​មួយ​គ្រឿង​​​ដែល​ធ្វើ​ដំណើរ​​​ពីត្បូង​​​ទៅជើង​​បញ្ច្រាស​គ្នា​កិនចំក្បាល​​​បែក​បណ្តាល​ឱ្យ​ស្លាប់​​នៅ​កន្លែង​កើតហេតុ​ ។ យុវជ​ន​​នេះ​បើក​បរ​មិន​​មាន​ពាក់​មួក​​​សុវត្ថិភាព​ទេ ។

បន្ទាប់​ពី​កិន​មនុស្ស​​ស្លាប់​រថយន្ត​​ក្រឡុក​​ស៊ី​ម៉ង់ត៍​បើក​រត់​គេច​​​តាមផ្លូវ​​​លេខ​​៦០៨​ទៅ​​​ទិស​ខាង​​កើត​​បាត់​ស្រមោល។ ទោះ​បី​ជា​យ៉ាង​​​ណា​រថ​យន្ត​នោះ​ត្រូវ​​​បាន​សាក្សី​​​ស្គាល់​​​ស្លាក​លេខ​ហើយ​។  ប៉ូលិស​បាន​​ប្រកាស​តាម​វិទ្យុ​​ទាក់​ទង​ដើម្បី​ឱ្យ​គ្រប់​គោល​ដៅ​​ជួយ​​ស្ទាក់​​​តែ​ពុំ​ទាន់​​​ឃាត់​បាន​នៅ​ឡើយ​​ទេ ។ សព​ត្រូវ​​បាន​បញ្ជូន​​ទៅ​ធ្វើ​បុណ្យ​​តាម​ប្រពៃណី ៕