ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្មាត​ហ្វូន​​ Nokia Asha 311មាន​លក់នៅ​ hello point ហើយ​​!

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​​ ៖ កាល​ពី​ប៉ុន្មាន​​សប្តា​ហ​៍​មុន​ Nokia ​បាន​ប្រកាស​​អំពី​​ទំនាក់​ទំនង​​ផ្នែក​ពាណិ​ជ្ជ​កម្ម​​មួយ​​​ជាមួយ​នឹង​​ Hello សំដៅ​​ផ្តល់​នូវ​​បទ​ពិសោធន៍​​ល្អ​ជូន​ដល់​អតិ​ថិ​ជន​ ។ ​ចំណង​ដៃ​​នៃទំនាក់​ទំនង​​ខាង​លើ​គឺ​​​ចាប់​ផ្តើម​​​ពី​ដើម​​​ខែ​សីហា ​រហូត​​ដល់​​ដំណាច់​​ខែ​តុលា​​ខាង​មុខ​​នេះ​ អតិ​ថិ​ជន​​នឹង​ទទួល​បាន​នូវ​អត្ថ​ប្រយោជន៍​​សំខាន់​ៗ​​​៣​គឺ ៖ ១- ​ទទួល​បាន​ស៊ីម​​កាតលេខ​ពិសេស​​​មួយ​​ពី​ ​Hello

រាជ​ធានី​ភ្នំពេញ​​ ៖ កាល​ពី​ប៉ុន្មាន​​សប្តា​ហ​៍​មុន​ Nokia ​បាន​ប្រកាស​​អំពី​​ទំនាក់​ទំនង​​ផ្នែក​ពាណិ​ជ្ជ​កម្ម​​មួយ​​​ជាមួយ​នឹង​​ Hello សំដៅ​​ផ្តល់​នូវ​​បទ​ពិសោធន៍​​ល្អ​ជូន​ដល់​អតិ​ថិ​ជន​ ។ ​ចំណង​ដៃ​​នៃទំនាក់​ទំនង​​ខាង​លើ​គឺ​​​ចាប់​ផ្តើម​​​ពី​ដើម​​​ខែ​សីហា ​រហូត​​ដល់​​ដំណាច់​​ខែ​តុលា​​ខាង​មុខ​​នេះ​ អតិ​ថិ​ជន​​នឹង​ទទួល​បាន​នូវ​អត្ថ​ប្រយោជន៍​​សំខាន់​ៗ​​​៣​គឺ ៖ ១- ​ទទួល​បាន​ស៊ីម​​កាតលេខ​ពិសេស​​​មួយ​​ពី​ ​Hello ដោយ​ឥត​គិត​ថ្លៃ​​នៅ​រាល់​ពេល​​ជាវ​ស្មាត​​ហ្វូន​ Nokia Asha 311 មួយ​គ្រឿង​ ២- ​អាច​សាក​ល្បង​​ប្រើ​ប្រាស់​​ស្មាត​ហ្វូន​ Nokia Asha 311 ​នៅ​​មជ្ឈ​មណ្ឌល​​ហេឡូ​ (hello point) ​គ្រប់​ខេត្ត​​-​ក្រុង​​ទូទាំង​ប្រទេស​ ​និង​​៣- ​អាច​​ជាវ Nokia Asha 311 ​​នៅ​​ hello point ផ្ទាល់​តែ​ម្តង ។

​លោក​​ Jerry Manus អគ្គ​នាយក​​នៃ​ក្រុម​ហ៊ុន​ Nokia ​ប្រចាំ​នៅ​​កម្ពុជា​-​ឡាវ​ ​បាន​លើក​បញ្ជាក់​​ថា កិច្ច​សហ​ការ​​ជាមួ​យ​ Hello ដំណើរ​​ការ​ល្អ​ ដោយ​​ហេតុថា ​បរិ​ំមាណ​​លក់​នៃ​ Nokia Asha 311 កើន​ឡើង​​ជា​លំដាប់​​ពី​មួយ​​សប្តាហ៍​ទៅ​មួយ​សប្តាហ៍​ ។
​ស្រប​ពេល​​ជា​មួយ​គ្នា​​នេះ​ លោក ​វ៉ាន់​ ដារា ​នាយក​​​ផ្នែក​លក់​​ និង​សេវា​កម្ម​​នៃ​ក្រុម​​ហ៊ុន​ Hello ក៏​បាន​​មាន​ប្រ​សាសន៍​​លើក​ឡើង​​ថា ​អ្នក​ដែល​​មក​បើក​ស៊ីម​​កាត​ក្រោយ​​ពី​បាន​ជាវ​ ​Nokia Asha 311 មក​ទល់​នឹង​​ថ្ងៃ​នេះ​​មាន​ចំនួន​​ច្រើន​គួរ​​​ឱ្យ​កត់ស​ម្គាល់​ ។ លោក​​ជឿ​ជាក់​ថា ​អតិថ​ិ​ជន​​​ប្រាកដជា​​រីក​រាយ​​នឹង​លេខ​ទូរ​ស័ព្ទ​​ពិសេស​​​រួម​ជាមួយ​​គម្រោង​​«ហេឡូ​អស្ចារ្យ​»​ និង​ការ​ផ្តល់​​ជូន​ផ្សេង​​ទៀត​​ពី​ Hello ។

Nokia Asha 311 គឺ​ជា​ស្មាត​ហ្វូន​​ដែល​ត្រូវ​​បាន​ប្រកាស​​ចេញ​លក់​​នៅទី​ផ្សារ​​កម្ពុជា​​ដំណាល​គ្នា​​នឹង​​ Nokia Asha 305 ស៊ីម​​​២​កាល​​ពី​ចុង​​ខែ​កក្កដា ។ ​​Nokia Asha 311 មាន​ដំណើរ​​ការ​​លឿន​​ហើយ​រលូន​​ល្អ​ មាន​ Processor 1GHz ​អេ​ក្រង់​​៣​អីុញ​ ធន់​នឹង​​ភាព​​ឆ្កូត​, ​Wifi, Nokia Browser ​ដែល​អាច​​​អាន​​អក្សរ​​ខ្មែរ​បាន​​ និង​ជួយ​​សន្សំ​​ថវិកា​​ដែល​ចំណាយ​​ទៅ​លើ​​ការ​ប្រើ​​ប្រាស់​​ទិន្ន​ន័យ​ ៕