រដ្ឋាភិបាលទីក្រុង Harbin បានថ្កោលទោសយ៉ាងខ្លាំងចំពោះក្រុមហ៊ុនសាងសង់មួយដែលទទួលខុសត្រូវស្ថាបនាស្ពាន Yangmingtan ដែលមានប្រវែង១៥,៤គីឡូម៉ែត្រ និងទទឹង៤១,៥ម៉ែត្រ ដែលបានសម្ពោធដាក់ឱ្យដំណើរការកាលពីថ្ងៃទី៦ វិច្ឆិកា ឆ្នាំ២០១១ ហើយមិនបានមួយឆ្នាំផង ស្រាប់តែស្ពាននោះប្រេះប្រវែង១៣០ម៉ែត្រ និងពេលនេះបានបាក់មួយកំណាត់តែម្តង ។ នេះបើយោងតាមប្រភពពីគេហទំព័រឆាយណាប៊ើស ចេញផ្សាយថ្ងៃទី២៤ សីហា កន្លងមក ។
ប្រភពព័ត៌មានបន្តថា ឧបទ្ទវហេតុបាក់ស្ពាននេះកើតឡើងកាលពីវេលាម៉ោង ៥ និង៣០នាទីល្ងាចថ្ងៃទី២៤ សីហា ឆ្នាំ ២០១២ នៅទីក្រុង Harbin ខេត្ត Heilongjiang ភាគឦសានប្រទសចិន បណ្តាលឱ្យមនុស្ស៣នាក់ដែលកំពុងបើកបរជួបអកុសលត្រូវបំណែកស្ពានបាក់សង្កត់ស្លាប់នៅនឹងកន្លែង ឯមនុស្ស៥នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ចំពោះករណីនេះ គេពុំទាន់ដឹងថា រដ្ឋាភិបាលទីក្រុង Harbin មានចំណាត់ការយ៉ាងណាទៅលើក្រុមហ៊ុននោះនៅឡើយទេ ៕





ចែករំលែកព័តមាននេះ