សម្តេចសង្ឃកាតូលិកទើបបញ្ចប់វិស្សមកាលផ្ទាល់ខ្លួន រូតរះចូលជិះរថយន្តLimousin ដើម្បីទៅព្រលានយន្តហោះ ។ ដោយខានបើករថយន្តយូរហើយ សម្តេចសង្ឃនឹកចង់សាកមើលក៏ប្រាប់សូហ្វ័រឱ្យទៅអង្គុយកៅអីក្រោយ ហើយព្រះអង្គក៏ចាប់ផ្តើមបើក ។
ពេលរថយន្តបង្កើនល្បឿនដល់៩០គីឡូម៉ែត្រក្នុងមួយម៉ោង សម្តេចសង្ឃកាតូលិកត្រូវប៉ូលិសចរាចរហៅឱ្យឈប់និងបញ្ជាឱ្យអែបចូលចិញ្ចើមថ្នល់ ។ ភ្នាក់ងារប៉ូលិសមួយរូបដើរមកពិនិត្យរថយន្តឃើញលើកៅអីក្រោយមានបុរសម្នាក់កំពុងតែដេក ក៏និយាយជាមួយសម្តេចសង្ឃ ៖
-សូមរង់ចាំបន្តិច ,ខ្ញុំមានការត្រូវនិយាយទូរស័ព្ទសិន ។ ថាហើយ ភ្នាក់ងារប៉ូលិសនោះថយទៅម្ខាងហៅទូរស័ព្ទទៅប្រធានរបស់ខ្លួន
-ខ្ញុំកំពុងដោះស្រាយបញ្ហាមនុស្សសំខាន់បំផុតម្នាក់, តើគួរឱ្យខ្ញុំធ្វើយ៉ាងម៉េច?
លោកប្រធានសួរវិញ
-មនុស្សសំខាន់ណា? សមាជិកព្រឹទ្ធសភាមែនទេ ?
-បាទ! មិនមែនទេ ,សំខាន់ជាងហ្នឹងទៀត ។ បើត្រឹមសមាជិកព្រឹទ្ធសភា ខ្ញុំមិនហៅមនុស្សសំខាន់បំផុតទេ ។
-ប្រធានរដ្ឋណាមួយមែនទេ ?
-មិនមែនដែរ ។
-ប្រធានាធិបតី ?
-ក៏មិនមែនទៀត ,គាត់សំខាន់ជាងប្រធានាធិបតីទៅទៀត ។
-សរុបមក,គេជាអ្នកណាទៅ ?
-ខ្ញុំក៏មិនស្គាល់ដែរ។ ខ្ញុំគ្រាន់តែដឹងថាសម្តេចសង្ឃកាតូលិកជាសូហ្វ័រឡានរបស់គាត់ ។ សម្តេចសង្ឃបើកឡាន, ចំណែកគាត់ដេកខាងក្រោយស្រមុកខុរៗ ៕
ចែករំលែកព័តមាននេះ