រាជធានីភ្នំពេញ ៖ កម្មកររោងចក្រ៦នាក់ ក្នុងនោះស្រី៤នាក់ បានរងរបួសធ្ងន់ និង២០នាក់ទៀតរងរបួសស្រាល ខណៈជិះរ៉ឺម៉កម៉ូតូទៅធ្វើការបែកកង់ខាងស្តាំ រេចង្កូតចូលស្រះទឹកតាមបណ្តោយផ្លូវជាតិលេខ៥ ខាងត្បូងវិហារអ៊ិស្លាម ស្ថិតក្នុងភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៩ សីហា ២០១២ ។
ជនរងគ្រោះរបួសធ្ងន់ពុំស្គាល់អត្តសញ្ញាណទេ ត្រូវរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យកាល់ម៉ែត ដោយឡែកអ្នករងរបួសស្រាលពុំបានទៅមន្ទីរនោះឡើយ គ្រាន់តែរលាត់ដៃជើងបន្តិចបន្តួច ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕






ចែករំលែកព័តមាននេះ