ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧបករណ៍ ស្នែង

13 ឆ្នាំ មុន

ស្នែង​ជា​ឧបករណ៍​ដែល​ធ្វើ​ដោយ​​​ស្នែងគោ ស្នែងក្របី ឬ​ស្នែង​ទន្សោង ។ ឧបករណ៍​នេះ​មាន​ពីរប្រភេទ​គឺ​ប្រភេទ​ស្នែង​វែង​ឥតអណ្តាត​ និង​ប្រភេទ​ស្នែង​ខ្លី​មាន​អណ្តាត ។
ប្រភេទ​ស្នែង​វែងៗ​ ឥតអណ្តាត​ប្រើ​ប្រាស់​គ្មាន​បទ​បែប​ទេមាន​តែសំនៀង​មួយ​បែប​សំរាប់​​ជា​សញ្ញា ​មាន​សូរ​វែង​ៗសូរ​ទូនៗ​ប្រើ​រួមនឹង​ឧបករណ៍សន្ធាប់​ដទៃទៀត ក្នុងពេលលើក​ទ័ព​ ទៅ​ធ្វើ​សង្គ្រាម​ម្តងៗ​កាល​ពី​សម័យ​បុរាណ។ ឧបករណ៍​​ប្រភេទនេះ គេ​ផ្លុំ​ត្រង់ខាង​ចុង​ស្នែង​ដែលមាន​ប្រហោងតូច​មួយ​ល្មមផ្លុំ ។ ប្រភេទ​ស្នែង​ខ្លី​មាន​អណ្តាត​ប្រើ​ប្រាស់​មាន​បទ​បែប​តិច​តួច​ហើយមិន​ដែល​ យក​ទៅ​ប្រគំ​រួម​នឹង​ឧបករណ៍​ដទៃ​ទៀត​ឡើយច្រើន​ប្រើ​ទោល​តែឯង។ កាល​ពី​សម័យ​ដើម​ឧបករណ៍ស្នែងនេះ​សម្បូរ​ហូរ​ហៀរ​ណាស់​នៅ​តាម​គ្រួសារ​នីមួយៗ ​ ស្ទើរ​តែមនុស្ស​ពេញ​វ័យ​ក្នុង​​គ្រួសារ​មានស្នែង​គ្រប់ៗគ្នា​ទាំងស្រី​ទាំង​ ប្រុស​ចេះ​ប្រើ​ប្រាស់វាក៏​គ្រប់ៗ​គ្នា​ដែរ។

ស្នែង​ជា​ឧបករណ៍​ដែល​ធ្វើ​ដោយ​​​ស្នែងគោ ស្នែងក្របី ឬ​ស្នែង​ទន្សោង ។ ឧបករណ៍​នេះ​មាន​ពីរប្រភេទ​គឺ​ប្រភេទ​ស្នែង​វែង​ឥតអណ្តាត​ និង​ប្រភេទ​ស្នែង​ខ្លី​មាន​អណ្តាត ។
ប្រភេទ​ស្នែង​វែងៗ​ ឥតអណ្តាត​ប្រើ​ប្រាស់​គ្មាន​បទ​បែប​ទេមាន​តែសំនៀង​មួយ​បែប​សំរាប់​​ជា​សញ្ញា​មាន​សូរ​វែង​ៗសូរ​ទូនៗ​ប្រើ​រួមនឹង​ឧបករណ៍សន្ធាប់​ដទៃទៀត ក្នុងពេលលើក​ទ័ព​ទៅ​ធ្វើ​សង្គ្រាម​ម្តងៗ​កាល​ពី​សម័យ​បុរាណ។ ឧបករណ៍​​ប្រភេទនេះ គេ​ផ្លុំ​ត្រង់ខាង​ចុង​ស្នែង​ដែលមាន​ប្រហោងតូច​មួយ​ល្មមផ្លុំ ។ ប្រភេទ​ស្នែង​ខ្លី​មាន​អណ្តាត​ប្រើ​ប្រាស់​មាន​បទ​បែប​តិច​តួច​ហើយមិន​ដែល​យក​ទៅ​ប្រគំ​រួម​នឹង​ឧបករណ៍​ដទៃ​ទៀត​ឡើយច្រើន​ប្រើ​ទោល​តែឯង។ កាល​ពី​សម័យ​ដើម​ឧបករណ៍ស្នែងនេះ​សម្បូរ​ហូរ​ហៀរ​ណាស់​នៅ​តាម​គ្រួសារ​នីមួយៗ​ ស្ទើរ​តែមនុស្ស​ពេញ​វ័យ​ក្នុង​​គ្រួសារ​មានស្នែង​គ្រប់ៗគ្នា​ទាំងស្រី​ទាំង​ប្រុស​ចេះ​ប្រើ​ប្រាស់វាក៏​គ្រប់ៗ​គ្នា​ដែរ។
នៅពេលចេញ​ទៅ​ប្រកប​មុខ​របររកស៊ីតាម​​ដងព្រៃ​​ម្នាក់ៗ​ចង​ព្យួរ​ឧបករណ៍ស្នែងនៅ​នឹង​ក​របស់​ខ្លួន​គេ​ប្រើ​ប្រាស់​វា​សំរាប់​ជា​សញ្ញា​គ្រប់​បែប​យ៉ាង​តាម​បទបែបមានសញ្ញាហៅប្រមូល​គ្នា​សញ្ញា​មានគ្រោះអាសន្ន​សញ្ញា​វង្វេងផ្លូវ​ឬ​សញ្ញាសួរ​រក​គ្នា​តាមព្រៃ​ក្បែរៗខ្លួននិងសញ្ញា​ផ្សេង​ៗទៀត។
នៅ​តំបន់ព្រៃ​គេ​ច្រើនប្រើ​​ប្រាស់​សត្វ​ដំរី​ជំនួស​កំលាំង​មនុស្ស។ គេផ្លុំ​​ស្នែងហៅ​ដំរី​ដែល​គេ​បាន​ចិញ្ចឹម​យូរ​មក​ហើយ​ៗគេ​លែង​​វា​ឱ្យ​រក​ស៊ី​នៅ​ព្រៃ​ក្បែរៗ​គេ​នោះ​។ នៅ​ពេល​ឮ​ម្ចាស់​ផ្លុំ​ស្នែង​ហៅសត្វ​ដំរី ត្រូវ​តែ​រត់​ទៅ​រក​កន្លែង​ផ្លុំ តាម​ការ​ចំណាំ​បទ​រៀងៗ​ខ្លួន​របស់​ម្ចាស់វា។ ជួន​កាលពួក​ហ្មដំរីត្រូវផ្លុំស្នែង​នៅ​ពេល​ដែល​ដំរី​ផង​ខ្លួន​ចុះ​ប្រេង​គេ​ផ្លុំ​ដើម្បី​លួង​លោមបន្ទន់​ចិត្តដំរី​ឱ្យវា​នឹកស្រណោះស្រណោកឈរ​ស្រក់​ទឹក​ភ្នែក​បណ្តោយខ្លួន​ឱ្យ​ម្ចាស់​ចាប់​ដាក់​ទន្លីង​បានយ៉ាង​ស្រួល។ជួន​កាល​គេ​ផ្លុំ​ស្នែង​៣បទ​ក្នុងពិធីបរ​ដំរី​បញ្ជាន់ភូមិ​​៣ជុំ​ដោយ​ឱ្យ​ដំរី​ស្រូប​ទឹកពី​ក្នុង​ពាង​ទៅ​ព្រួស​ពេញ​ភូមិ​ដើម្បី​សុំ​សេចក្តី​សុខ​សប្បាយ​ត្រជាក់​ត្រជុំ​។ ក្រៅ​ពីនេះ​គេ​ប្រើ​ផ្លុំ​នៅ​ពេល​ប្រគំ​បញ្ចូល​ខ្មោច​អារក្ស​​ក្នុងពិធីលៀងអារក្ស​ម្តងៗ​ដែរ ។
រូប​រាង​ស្នែង​មានធំ​មាន​តូចមាន​វែងមាន​ខ្លីមិន​ប៉ុន​គ្នាទេ។
អណ្តាតធ្វើអំពី​បន្ទះខ្នងឫស្សី​តូច​ស្តើង មាន​រាង​បួន​ជ្រុង​ទ្រវែង​ដាក់​នៅចំ​កណ្តាល​តួ​ស្នែងបិទភ្ជាប់​ទៅ​នឹងស្នែង​ដោយក្រមួន​ឃ្មុំឬជ័រ​សត្វ​ម្រោម។ អណ្តាត​បែប​នេះ​គេ​អាច​ផ្លុំឬ​បឺត​មានសំនៀង​​ល្អ​ដូច​គ្នា​។ក្នុង​ពេល​ផ្លុំ​ម្តងៗ​គេ​ប្រើ​ប្រាស់​ប្រអប់​ដៃ​ស្តាំ​បិទបើកខាង​ប្រហោង​ធំ​ទៅ​តាម​កំរិត​សំនៀងដែល​គេចង់​បាន។គេ​ប្រើចង្អុលដៃ​ខាងឆ្វេងបិទបើករន្ធតូចខាងចុង​ដើម្បី​កំរិត​សំនៀង​ដែល​គេ​ចង់បាន​ដែរ។
បច្ចុប្បន្ន​ឧបករណ៍​ស្នែង​នេះ​គ្មាន​ទេ​តាមគ្រួសារ​នីមួយៗប៉ុន្តែ​​មានតិច​តួច​បំផុត​ចំពោះ​អ្នកចិញ្ចឹម​ដំរី​ឬ​គ្រួសារ​ដែល​រស់​នៅ​តាម​តំបន់​ព្រៃ​ភ្នំ។
តាម​ប្រសាសន៍​របស់​លោក​តា​ស៊ុំ សុខ ក្នុង​ឆ្នាំ​១៩៦៥គាត់​មាន​អាយុ៦២​ឆ្នាំ​ជា​ហ្ម​ដំរី​ជើង​ចាស់​ម្នាក់​នៅ​តំបន់​អង្គរ​វត្តមាន​ស្នែង​ផ្ទាល់​ខ្លួនមួយជា​កេរ​មរតក​៣​តំណ​រួច​មក​ហើយគាត់​មាន​​ប្រសាសន៍​ថា“ជីតា​ទួត​របស់​គាត់​បាន​ប្រាប់​គាត់​ថាស្នែង​ខ្លីៗ​មាន​អណ្តាតបែប​​នេះ​មាន​អាយុ​ច្រើន​សតវត្ស​ណាស់​មក​ហើយ​មិន​មែន​មាន​ត្រឹម​សតវត្ស​ដែល​គេ​ឆ្លាក់​វា​នៅ​លើ​ជញ្ជាំង​ប្រាសាទ​អង្គរ​នោះ​ទេពី​ដើមគេ​ប្រើ​ស្នែង​វែងៗ​គ្មាន​អណ្តាត​សំរាប់​កិច្ចការ​កង​ទ័ព​ប៉ុន្តែ​ស្នែង​ខ្លីៗ​មានអណ្តាត​ដូចនេះ​គេ​ប្រើសំរាប់​កិច្ច​ការ​ផ្សេងៗ​ទៅ​វិញ” ៕​ (ស្រាវជ្រាវចងក្រងដោយ លោកហ៊ុន សារិន សាស្រ្តាចារ្យសិល្បៈតន្រ្តី)