យោងតាមតុល្យការផ្តល់ឱ្យដោយសហជីពកម្មកររ៉ែ NUMថា មនុស្សដល់ទៅ៣៦នាក់បានត្រូវស្លាប់កាលពីថ្ងៃទី១៦សីហាពេលកងកម្លាំងប៉ូលិសបាញ់ប្រហារប្រឆាំងពួកកម្មកររ៉ែប្រដាប់អាវុធដែលធ្វើកូដកម្មនៅឯអណ្តូងរ៉ែប្លាទីន ឡុនមីន ដឺម៉ារីកាណា ភាគពាយ័ព្យអាហ្វ្រិកខាងត្បូង។
លោក FRANS BALENI អគ្គលេខាធិការរបស់ NUM គូសបញ្ជាក់តាមវិទ្យុមួយថា តួលេខដែលយើងមានកាលពីថ្ងៃទី១៦សីហា គឺមនុស្សដល់ទៅ៣៦នាក់ស្លាប់ ។ ក៏ប៉ុន្តែក្នុងបទសម្ភាសន៍មួយកាលពីព្រឹកថ្ងៃទី១៧ សីហា រដ្ឋមន្ត្រីក្រសួងប៉ូលិសនិយាយថាអ្នកស្លាប់មានជាង៣០នាក់ ៕


ចែករំលែកព័តមាននេះ