ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​​ខ្សាច់​បើក​បុក​ម៉ូតូ​​ម៉ាកឌ្រីម​​ស៊េរី​២០០៧ នៅ​ចំណុច​ផ្លូវកែង​របួស​២​នាក់​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រថយន្តដឹក​ខ្សាច់មួយ​គ្រឿង​បុកគ្នាជា​មួយ​ម៉ូតូម៉ាក​ឌ្រីម​សេ១២៥ ស៊េរី២០០៧ ពណ៌ព្រីង​ទុំ​មួយ​គ្រឿង​នៅ​ចំណុច​ផ្លូវ​កែង​ប​ណ្តាលឱ្យ​ស្រ្តីដែល​ជិះម៉ូតូ២នាក់ របួសធ្ងន់​ម្នាក់ និងស្រាលម្នាក់ កាលពីវេលា​ម៉ោង១០​និង​៥០​នាទីព្រឹក​ថ្ងៃទី១៧ សីហា ២០១២

រាជធានីភ្នំពេញ ៖ រថយន្តដឹក​ខ្សាច់មួយ​គ្រឿង​បុកគ្នាជា​មួយ​ម៉ូតូម៉ាក​ឌ្រីម​សេ១២៥ ស៊េរី២០០៧ ពណ៌ព្រីង​ទុំ​មួយ​គ្រឿង​នៅ​ចំណុច​ផ្លូវ​កែង​ប​ណ្តាលឱ្យ​ស្រ្តីដែល​ជិះម៉ូតូ២នាក់ របួសធ្ងន់​ម្នាក់ និងស្រាលម្នាក់ កាលពីវេលា​ម៉ោង១០​និង​៥០​នាទីព្រឹក​ថ្ងៃទី១៧ សីហា ២០១២ នៅតា​មផ្លូវ​លេខ​២៦១ កែងផ្លូវ​លេខ​១៩២ សង្កាត់ទឹក​ល្អក់ទី៣ ខណ្ឌទួល​គោក ។

ជន​រងគ្រោះ​ ១-ឈ្មោះ​គង់ សុភ័ក្រ ភេទស្រី អាយុ៣១ឆ្នាំ ជាអ្នកបើក​រង​របួស​ស្រាលរលាត់ដៃ​ជើង ២-ឈ្មោះ​យ៉ាង ស៊ុន ភេទ​ស្រី អាយុ​៤១ឆ្នាំ ជាអ្នក​រួមដំណើរ​រងរបួស​ធ្ងន់បោក​ត្រូវស្មា​ខាងឆ្វេង។ អ្នកទាំង​ពីរមាន​លំនៅ​ភូមិ​ដំបងកាញ់ សង្កាត់ព្រែក​ឯក ខណ្ឌមានជ័យ។

ចំណែក​រថយន្ត​​​ដឹក​ខ្សាច់​​​ម៉ាក​ហ៊ីណូ ពណ៌ខៀវ បើក​ដោយ​ឈ្មោះ​ជី ប៊ុន​ហេង ​ភេទប្រុស អាយុ​១៨​ឆ្នាំ ​មាន​ទីលំនៅ​​​ផ្ទះ​​លេខ​៦១ ផ្លូវលេខ​២៣០ ​សង្កាត់​ទឹក​ល្អក់​ទី​៣ ខណ្ឌ​ទួល​គោក ។

តាម​សាក្សី​ឱ្យ​ដឹងថា រថយន្ត​ដឹកខ្សាច់បាន​ធ្វើដំណើរ​តាម​ផ្លូវលេខ២៦១ ក្នុង​ទិស​ដៅពី​ជើង​ទៅ​ត្បូង។ លុះ​មកដល់កន្លែង​កើតហេតុជា​ផ្លូវបំបែក ស្រាប់តែវាក់​ជាមួយ​ម៉ូតូម៉ាក​ឌ្រីមសេ១២៥ ស៊េរី២០០៧ ពណ៌ព្រីង​ទុំ មួយគ្រឿង​ជិះ​គ្នា២​នាក់ ដែល​ធ្វើដំណើរ​តាមផ្លូវ​លេខ​១៩២ ក្នុងទិសដៅ​ពីលិចទៅកើត ​ជា​ហេតុ​ធ្វើ​ឱ្យ​រថយន្ត​ជាន់​ហ្រ្វាំងអូស​ប្រមាណ​ជិត១០​ម៉ែត្រ​គេច ក៏​ជ្រុល​ទៅ​បុក​ម៉ូតូផ្នែក​ខាងក្រោយ បណ្តាល​ឱ្យដួល និង​រង​របួស​តែ​ម្តង៕