ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ថ្នាក់​​​ចរាចរណ៍​​ត្រី​មាស​​ទី3 ​ឆ្នាំ​2012 ​​កើន​ឡើង​​34ករណី ​ធៀប​ឆ្នាំ​2011

11 ឆ្នាំ មុន

ខេត្ត​កំពង់ធំ​ ៖ ព្រឹ​ក​ថ្ងៃទី​​១៦ សីហា ​នៅ សាល​ប្រជុំ​​នៃ​ស្នងការ​​​ដ្ឋាន​​​នគរ​បាល​​​ខេ​ត្ត​មាន​​​​​​​រៀបចំ​​​​កិច្ច​ប្រជុំ​​​ត្រួត​ពិនិត្យ​​​​លទ្ធ​ផល​​​​​​លើ​ការ​​​អនុវត្ត​​​​ច្បាប់​​ចរាចរណ៍​​​ផ្លូវគោក​​​​​ប្រចាំ​​​ត្រីមាស​​​​ទី​​៣ ​​ឆ្នាំ ​​២០១២ ​​​ក្រោម​​​​​អធ​ិ​បតីភាព​​​លោក​​ឧត្តម​​​សេនីយ៍​​​ត្រី ​ផាន់ ​សុ​ផេង ​​​​ស្នងការ​​​​នគរបាល​​​​​ខេត្ត​និង​​​​​មានការ​​ចូល​រួម​​ពី​លោក​​​​​​​វរ​​សេនីយ៍​​​ឯក ​កែវ ហួរ ​​ស្នងក​ារ​​​រង​​​​ជាប្រធាន​​ការិយាល័យ​​​​កណ្តាល​​​សណ្តាប់​ធ្នាប់​​​និង​

ខេត្ត​កំពង់ធំ​ ៖ ព្រឹ​ក​ថ្ងៃទី​​១៦ សីហា ​នៅ សាល​ប្រជុំ​​នៃ​ស្នងការ​​​ដ្ឋាន​​​នគរ​បាល​​​ខេ​ត្ត​មាន​​​​​​​រៀបចំ​​​​កិច្ច​ប្រជុំ​​​ត្រួត​ពិនិត្យ​​​​លទ្ធ​ផល​​​​​​លើ​ការ​​​អនុវត្ត​​​​ច្បាប់​​ចរាចរណ៍​​​ផ្លូវគោក​​​​​ប្រចាំ​​​ត្រីមាស​​​​ទី​​៣ ​​ឆ្នាំ ​​២០១២ ​​​ក្រោម​​​​​អធ​ិ​បតីភាព​​​លោក​​ឧត្តម​​​សេនីយ៍​​​ត្រី ​ផាន់ ​សុ​ផេង ​​​​ស្នងការ​​​​នគរបាល​​​​​ខេត្ត​និង​​​​​មានការ​​ចូល​រួម​​ពី​លោក​​​​​​​វរ​​សេនីយ៍​​​ឯក ​កែវ ហួរ  ​​ស្នងក​ារ​​​រង​​​​ជាប្រធាន​​ការិយាល័យ​​​​កណ្តាល​​​សណ្តាប់​ធ្នាប់​​​និង​ចរាចរណ៍​​​ផ្លូវ​គោក ​​​​​​លោក​​ ម៉ៅ​​​​​ ឡាំង​ ​​​ប្រធាន​​​មន្ទីរ​​​សា​ធារណ​​ការ ​​លោក​​មេ​​បញ្ជា​​​​ការ​រង​​​កង​​រាជ​អាវុ​ធហ​ត្ថ​​​​​ខេត្ត ​​លោក​​អធិការ​​​​ អធិការ​​រង​​ ​​និង​​​​​មន្ត្រី​​​​នគរ​បាល​​​ចរាចរ​​​​ផ្លូវ​គោក​​​ជា​ច្រើន​​​​​រូប ​​​​​។

​​​​នា​ឱកាស​នោះ​​ លោក​​​ស្នង​ការ​​រង​​ កែវ ហួរ ​បាន​​​ប​ងា្ហញ​​​របាយការណ៍​ថា  នៅ​ត្រី​មាស​ទី​៣ ​គិត​​ពី​ថ្ងៃ​​ទី​​១០ ​មិថុនា​ ​​​២០១២ ​ដល់​​ថ្ងៃទី​​៥ ​សីហា ​២០១២ គ្រោះ​ថ្នាក់​​ចរាចរណ៍​​​កើ​នឡើង​​​ចំនួន​​​៣៤លើក​ ​​បើ​ប្រៀប​ធៀប​​​​រយៈ​ពេល​​ដូច​គ្នា​ក្នុង​ ឆ្នាំ​ ​​២០១១ ​​​បណ្តាល​​​ឱ្យ​មាន​មនុស្ស​ស្លាប់​​​​​ចំនួន​​​៤៤​នាក់ ​លើ​​១៧នាក់ ​កើន​ឡើង​ចំនួន​​​​២៧នាក់ ​ស្រី​​​១៨​​​​នាក់ ជន​បរ​ទេស​​​ចំនួន​​​៣នាក់ ​របួស​ធ្ងន់​​ចំនួន​​​៦០នាក់ ​​លើ​​២៦នាក់ ​កើន​ឡើង​​​​​៣៤នាក់ ​​ស្រី​​​៣១នាក់ ​ជន​បរទេស​​​​ចំនួន​​​១០នាក់ និង​​របួស​ស្រាល​​​ចំនួន ​៣៥នាក់ ​លើ​​​១៧នាក់ ​​កើន​ឡើង​ ​​១៨នាក់ ​ស្រី​ចំនួន​១៩​នាក់ ​។ ខូច​ខាត​​ម៉ូតូ​​ចំនួន១៨​គ្រឿ់ង ​រថយន្ត​​តូចចំនួន​​១៣​គ្រឿង ​រថយន្ត​ធំ​​​ចំនួន​១៥គ្រឿង ​និង​យានយន្ត​​ផ្សេងៗ​​​ចំនួន១០​គ្រឿង ​។ ករណីគ្រោះ​ថ្នាក់​​ចរាចរណ៍​​​ទាំ​ង​អស់​នេះ​ ​បណ្តាល​មក​ពី​​​ ​ការ​បើកបរ​​​មិន​​ប្រកាន់​​ស្តាំ ​មិនគោរព​​​​​​អាទិភាព ​បើក​ប​រ​​​លឿន​ហួស​កំណត់​​ បើក​បរ​​​​​ក្រោម​​​ជាតិស្រវឹង ​​បើក​​ប​​​ទាំង​ងងុយ​ដេក​​ និងបើក​បរ​​​ល្មើស​​ច្បាប់​​​​ ។

លោក ​ម៉ៅ ឡាំង  ​​ប្រធាន​​មន្ទី​រ​សាធារណ​ការ​​​​​​ខេត្ត​បាន​​​​​ថ្លែង​ថា ​​​ជា​ការ​ប្រសើរ​​​ណាស់​​​ែដល​មាន​​​​​​កិច្ច​​​សហការ​គ្នា​​​រវាង​​​​​សមត្ថ​កិច្ច​​​​​​​នគរ​បាល​​​​​ជាមួយ​នឹង​​​មន្ទីរ​​​​សាធារណការ​​​​​ខេត្ត​​​​រួមគ្នា​​​ដោះ​ស្រាយ​​​បញ្ហា​ផ្សេងៗដើម្បី​​​​កាត់​បន្ថយ​​​​​​អត្រា​គ្រោះ​ថ្នាក់​​​​ចរាចរណ៍​កើត​​ឡើង​ជា​​យ​ថា​ហេតុ ។​ ​​មន្ទីរ​​​​​បាន​រៀបចំ​​​​ឱ្យមាន​​​ការ​ប្រឡង​​​​យក​ប័ណ្ណ​​​​​​បើក​បរ​​​យ៉ាង​តឹងរឹុង​​​​បំផុត​​ ​និង​​​ដាក់​​​ស្លាក​សញ្ញា​​​​​ចរាចរណ៍​​​​បាន​ជា​ច្រើន​​​កន្លែង។​​
នាឱកាស​នោះ លោក​​​ស្ន​ងការ​​​​​​ ផាន់ ​សុផេង ​​ប្រធាន​​លេខា​ធិការ​ដ្ឋាន​​គណៈបញ្ជាការ​​ដឹក​នាំ​ត្រូត​ពិនិត្យការ​អនុវត្ត​ច្បាប់​​ចរាចរណ៍​ផ្លូវ​គោក​មាន​ប្រសាសន៍​​​ផ្តាំ​ផ្ញើ​​​ដល់​​​លោក​អធិការ​​​ អធិ​ការ​រង​ និង​​មន្ត្រី​​នគរ​បាល​​ចរាចរ​ទាំង​អស់​ត្រូវ​តែ​​​យក​ចិត្ត​ទុកដាក់​លើការ​ត្រួត​ពិនិត្យ​​យាន​យន្ត​​​​តាម​ចំណត​​​ ដូ​ចជាភ្លើង​​ហ្វា ភ្លើង​ស៊ីញ៉ូ​ឆ្វេង​​ស្តាំង ​​កង់​​ ហ្វ្រាំង និង​អ្នក​​បើក​បរ​ត្រូវ​មាន​ឯកសារ​គ្រប់​គ្រាន់​។​​ ​​​ចំណែក​​មន្ត្រី​​នគរ​បាល​​ដែល​ប្រចាំ​ការ​​​២៤​ម៉ោង​​​​នៅ​តាម​ប៉ុស្តិ៍​​​​នីមួយៗ​​បើ​មាន​​​ករណីធំ​​​​​​​ៗ​​កើត​​ឡើង​​​​ក្នុង​​​ដែន​​ដី​របស់​ខ្លួន​​ត្រូវ​​តែ​​​គ្រប់​គ្រង​បញ្ហា​នោះ​ឱ្យ​បាន​​ល្អ​ ដើម្បី​​ជា​ទំនុក​​​ចិត្ត​​​​ដល់​ប្រជាពល​រដ្ឋ​ ៕