ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តា​​​​ប្រទេស​អាស៊ី​​​​រង​​ប៉ះពាល់​​​​​ដោយ​​គ្រោះ​ថ្នាក់​​​​​ធម្ម​ជាតិ​ខ្លាំង​​ជាង​គេ

13 ឆ្នាំ មុន

​យោងតាម​​ចំណាត់​​ថ្នាក់​មួយ​​ចេញ​ផ្សាយ​​កាលពី​ថ្ងៃទី​​​១៥ ​សីហា​ថា​ ​បណ្តា​​​​ប្រទេស​​​ដែល​​​រង​​​​ការ​​​ប៉ះពាល់​​ខ្លាំង​​ជាង​គេ​ដោយ​គ្រោះ​មហន្តរាយ​​ធម្មជាតិ​គឺ​បណ្តា​ប្រទេស​​នៅអាស៊ី​ ។ ច្បាស់​​ណាស់​​​ការ​​ប៉ះពាល់​​​​​ខ្លាំង​នេះ​ពិត​ជា​ទាក់ទង​​​​​ដល់​​​​សមត្ថភាព​​​ទប់​ទល់​​​​និង​​បញ្ចេញ​​​ប្រតិកម្ម​​មាន​​កម្រិត​​​​របស់​​ប្រទេស​ទាំងនេះ។​

​ពួក​អ្នក​ស្រាវ​ជ្រាវ​របស់​​​​​ក្រុម​ហ៊ុន​​ MAPLECROFT ជា​ក្រុម​​​ហ៊ុន​​អង់គ្លេស​មួយ​​ផ្តល់​​ការ​ណែនាំ​លើ​​បណ្តា​គ្រោះ​ថ្នាក់​​​បាន​​ធ្វើ​ការ​សិក្សា​ក្នុង​ប្រទេស​ចំនួន​១៩៧​ដោយ​ពួកគេ​​​​ចាត់​​​​ចំណាត់​​ថ្នាក់​​​​យោង​ទៅ​តាម​​ការ​​ប៉ះពាល់​​​​នៃ​គ្រោះ​មហន្តរាយ​​​​​ធម្មជាតិ​​ ដូច​ជា​ការ​រញ្ជួយ​​​ដី​និង​ទឹក​ជំនន់​​ជាដើម​​​​លើ​​សេដ្ឋកិច្ច​​របស់​​ប្រទេស​ទាំង​នោះ។​​

​យោងតាម​​​​ចំណាត់​​ថ្នាក់​​នេះ​ថា ប្រទេស​​​បង់​ក្លាដែស​ហាក់​ដូច​ជា​ប្រទេស​រង​ការ​ប៉ះពាល់​​ខ្លាំង​​​​​ជាង​​គេ​ដោយ​គ្រោះ​​មហន្តរាយ​​​​​​ធម្មជាតិ​​​ បន្ទាប់​​​មក​ប្រទេស​ហ្វ៊ីលីពីន​​​​ សាធារណរដ្ឋ​ដូមី​កែន​ និងមីយ៉ាន់​ម៉ា​​ ដែល​​​​​​ជួប​គ្រោះ​​ថ្នាក់​​​ខ្លាំង​បំផុត ។ ​ក្នុង​បញ្ជី​​​​ប្រទេស​​​​១០​មាន​ឈ្មោះ​​មុខគេ​​​​​​ក៏រួម​មាន​​​​ឥណ្ឌា  វៀត​ណាម ​ហុង​ឌូរ៉ាស ​ឡាវ ហៃទី និង​នីការ៉ា​ហ្គាផងដែរ ។ ប្រទេស​បារាំង​ស្ថិត​​នៅលេខ​រៀង​​​ទី​១៥៣​ជាមួយ​នឹង​​​គ្រោះ​​ថ្នាក់​​ទាប ។​

​លោក​​​ស្រី​ HELEN  HODGE   អ្នក​វិភាគ​​ម្នាក់​របស់​​ក្រុម​​ហ៊ុន​ MAPLECROFT គូស​បញ្ជាក់​​​​ថា បណ្តា​​​​ប្រទេស​​មាន​សេដ្ឋ​កិច្ច​​​​​ហក់​ឡើង​​​​និង​​​បណ្តា​​ប្រទេស​​​កំពុង​អភិវឌ្ឍន៍​​​​ត្រូវ​ពង្រឹង​​​​សមត្ថភាព​ឆ្លើយ​​តប​ចំពោះ​ការ​ប្រឈម​​ចំពោះ​​គ្រោះ​មហន្តរាយ​​​ធម្មជាតិ​​​​ បើពុំ​​​ដូច្នោះ​ទេ ​​​គ្រោះ​មហន្តរាយ​​​​ទាំង​នេះ​នឹង​ធ្វើ​ឱ្យ​​ប៉ះពាល់​​​ដល់​​​កំណើន​សេដ្ឋកិច្ច​ ។​

​ក្រុម​ហ៊ុន​​នេះ​​​​​កត់​​សម្គាល់​​​​​​ថា ការខូច​ខាត​ខាងសេដ្ឋ​កិច្ច​​​​ពិភព​លោក​​បណ្តាល​​​មកពី​​​គ្រោះ​​មហន្តរាយ​​ធម្មជាតិ​​​ក្នុង​ឆ្នាំ​​២០១១​មាន​ដល់ទៅ​​​៣៨០​​ពាន់​លាន​ដុល្លារ​​​ពិសេស​មកពី​​​​ការរញ្ចួយ​​ដី​ និង​ស៊ូណាមី​​នៅ​ជប៉ុន​​​​ដែល​​តំណាង​ឱ្យ​៥៥%​ នៃការ​ខូចខាត​នោះ ៕​
A15/9 ទិដ្ឋភាពទឹក​​​ជន់​លិច​តាម​​ដង​​វិថី​មួយ​​​​នៃ​រដ្ឋធានី​​បង់​ក្លាដែស​៕