ខេត្តកំពង់ស្ពឺ ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍២ករណីបានកើតឡើងកាលពីរសៀលថ្ងៃទី១៣ សីហា ២០១២ លើកំណាត់ផ្លូវជាតិលេខ៤ រវាងម៉ូតូបុកនឹងម៉ូតូ និងម៉ូតូបុកបង្កាន់ដៃស្ពាន បណ្តាលឱ្យស្លាប់ម្នាក់ និងរងរបួស ធ្ងន់-ស្រាល៣នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនមួយនៅផ្សារថ្នល់ទទឹង ។
មន្ត្រីកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា ករណីទី១ បានកើតឡើងនៅ ចំណុចផ្សារត្រពាំងអំពិល ស្ថិតក្នុងភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៣ សីហា ២០១២ រវាងម៉ូតូម៉ាក SL ជិះគ្នា២នាក់ បើកដោយឈ្មោះហុង ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅភូមិចំបក់ ឃុំវល្លិស ស្រុកសំរោងទង របួសធ្ងន់ និងអ្នកជិះពីក្រោយឈ្មោះពៅ សោភ័ណ្ឌ ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិ-ឃុំជាមួយគ្នារបួសស្រាល ទៅបុកនឹងម៉ូតូ HONDA Cub 90 ពណ៌ស្លែ គ្មានស្លាកលេខ កំពុងជិះឆ្លងផ្លូវបើកដោយឈ្មោះយ៉ែម រាជ្យ ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិតាចាប ឃុំសំបូរ ស្រុកសំរោងទង របួសធ្ងន់ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ