ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​​មក​ពីមើល​ឪពុក​​​នៅមន្ទីរពេទ្យ​​ចោរ​ឆក់​ខ្សែ​​ក​ផ្តាច់​​យក​បន្តោង​ពេជ្រ​​ទៅ​បាត់

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ​ស្ត្រី​ម្នាក់​​​ខណៈ​កំពុង​ជិះ​ម៉ូតូ​គុប ពណ៌​ទឹក​ប្រាក់​ ធ្វើដំណើរ​​ត្រឡប់​មក​ពី​មន្ទីរពេទ្យ​​មើល​ឪពុក​​ឈឺ​ បាន​ត្រូវក្រុម​ចោរ​​​ឆក់​មាន​គ្នា​​​២នាក់​ជិះ​ម៉ូតូ​​ម៉ាក​​​ស្គូពី ពណ៌​ស​មួយ​គ្រឿង​​ធ្វើសកម្មភាព​​​ឆក់​ខ្សែ​​​កប្លាទីន​ផ្តាច់​យក​​បាន​បន្តោង​​ពេជ្រ​​ទៅ​បាត់​ ឯនារី​រងគ្រោះ​​​បាន​ខំ​ដើរ​រក​អស់​រយៈ​​ពេល​ជា​ង​កន្លះម៉ោង​​ដោយ​គិត​ថា​​អាច​ដាច់​ធ្លាក់​ជ្រុះ​លើ​ដង​ផ្លូវ ។ ហេតុការណ៍​​នេះ​បាន​កើតឡើង​​​ កាល​ពី​វេលា​ម៉ោង​​៩និង​២០​នាទី​យប់​ថ្ងៃទី​១២ ​សីហា នៅតាម​វិថី​ឧកញ៉ា​ទេព​ផន ខាងកើត​​ទី​បញ្ជាការ​កង​រាជ​អាវុធ​​​​ហត្ថ​ខណ្ឌ​ទួលគោល​ប្រមាណ​​ជាង​​១០០​ម៉ែត្រ​ ស្ថិត​ក្នុង​សង្កាត់​ទឹក​ល្អក់​ទី​២ ខណ្ឌទួល​គោល ។

តាមស្ត្រី​​ជាម្ចាស់​ខ្សែ​​ក​​ឱ្យ​ដឹងថា បន្តោង​​​​ពេជ្រ​​ដែល​ចោរ​ឆក់​​​យក​ទៅ​បាត់​នោះ​មាន​តម្លៃ​ប្រមាណ​​​១ពាន់​ដុល្លារ​ ។ នៅមុនពេល​កើត​ហេតុ​ គាត់​បាន​​ជិះ​ម៉ូតូ​​គុប ពណ៌​ទឹក​ប្រាក់​​មួយ​គ្រឿង​​​២នាក់​​​កូន​ប្រុស​ធ្វើ​​ដំណើរ​មក​​ពីមើល​​ឪពុក​​ឈឺ​​នៅ​មន្ទីរ​ពេទ្យ​​​ឯកជន​មួយ​ ក្នុង​បំណង​ត្រឡប់​មក​ផ្ទះ​វិញ នៅក្នុង​សង្កាត់​​ទឹក​ល្អក់​​​ទី​១ ខណ្ឌ​ទួល​គោក ។ នៅពេល​ធ្វើ​​​ដំណើរ​តាម​ផ្លូវ​​ឧកញ៉ាទេព​ផន​ ក្នុង​ទិសដៅ​​​ពីកើត​ទៅ​លិច​​ជិត​ដល់​​​ទី​បញ្ជា​ការ​​​​កង​រាជ​​អាវុធ​ហត្ថ​​​​ខណ្ឌ​ទួល​គោក​ ស្រាប់​តែ​​មាន​​ជន​២នាក់​​​ជិះ​ម៉ូតូ​​​មួយ​គ្រឿង​​ក្នុង​ទិស​ដៅ​​ស្រប​​គ្នា​​ បាន​​ធ្វើ​សកម្ម​ភាព​ឆក់​យក​ខ្សែ​​កប្លាទីន​​បន្តោង​​​ពេជ្រ​របស់​គាត់​ តែ​ឆក់​បាន​​តែ​បន្តោង​​​​ ឯខ្សែ​.កត្រូវ​គាត់​ចាប់​ជាប់​​​រួច​ជន​នោះ​គេ​ច​ខ្លួន​បាត់​។

​​​តាម​ព័ត៌មាន​​ឱ្យ​ដឹងថា បន្ទាប់ពី​ត្រូវ​ចោរ​​​ឆក់​ខ្សែ.ក​ស្ត្រី​រូប​នេះ​បាន​ទូរស័ព្ទ​​ហៅ​ប្តី​រួម​ទាំង​​បង​ប្អូន​​​នាំ​គ្នា​ដើរ​រក​បន្តោង​​​ដែល​សង្ស័យ​ដាច់​​ធ្លាក់​លើដង​ផ្លូវ​​អស់​រយៈ​ពេល​ប្រមាណ​​ជាង​កន្លះ​ម៉ោង​តែ​រក​​ពុំ​ឃើញ ទើប​សន្និដ្ឋាន​ថា បន្តោង​នោះ​ចោរ​ឆក់​បានយក​ទៅ​បាត់ហើយ​ ៕