ក្រុងប៉ោយប៉ែត ៖ កាមរីឆ្លាមមួយគ្រឿងបានធ្លាក់ស្នាមភ្លោះព្រោះតែអ្នកបើកបរប្រឹងបួងចង្កូតគេចម៉ូតូមួយគ្រឿងដែលកំពុងជិះឆ្លងថ្នល់ ធ្វើឱ្យអ្នកដំណើរជាស្ត្រីម្នាក់ថ្លោះចង្កេះ កាលពីវេលាម៉ោងជិត១០ព្រឹកថ្ងៃទី១៣ សីហា លើដងផ្លូវជាតិលេខ៥ ក្នុងភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។ រថយន្តធ្លាក់ស្នាមភ្លោះខាងលើម៉ាកកាមរីស៊េរី១៩៩៥ពណ៌ខ្មៅ ។
តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តកាមរីឆ្លាមនេះ បើកបរពីកើតមកលិច លុះដល់ចំណុចកើតហេតុ ដោយសារវាក់នឹងម៉ូតូអ្នកស្រុកដែលបើកឆ្លងផ្លូវក៏ប្រឹងបួងចង្កូតគេចទើបធ្លាក់ស្នាមភ្លោះ បណ្តាលឱ្យស្ត្រីជាអ្នកដំណើរម្នាក់បានរងគ្រោះដោយថ្លោះចង្កេះ ត្រូវអ្នកបើកបរទូរស័ព្ទហៅរថយន្តពេទ្យដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ។
ក្រោយហេតុការណ៍កើតឡើងសមត្ថកិច្ចបានរថយន្តមកអូសរថយន្តកាមរីនោះទៅដោះស្រាយនៅសង្កាត់និមិត្ត ៕


ចែករំលែកព័តមាននេះ