ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ហ៊ី​យ៉ា់​ដាយ​​​​ និង​ម៉ូតូ​​​​ស្តេប​​​បុក​គ្នា​​​​ចរ​ចា​​មិន​ត្រូវ​​​​ចាក់សាំង​​​ដុត​​រថយន្ត​​​​​ត្រូវ​ពន្លត់​​ទាន់​

13 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​​​ ៖ ​រថយន្ត​ដឹក​​​ឥដ្ឋ​​​​ម៉ាក​​​​​ហ៊ី​យ៉ាន់​ដា​យ​​​​​ ចំណុះ​​២​តោន​កន្លះ​​​ ពណ៌​ខៀវ​​​មួយ​គ្រឿង​​​បាន​ជួប​​គ្រោះ​ថ្នាក់​​​​ចរាចរណ៍​​​​បុក​ជា​​មួយ​​​​ម៉ូតូ​ម៉ាក​​​ស្តេប​​​​មួយ​គ្រឿង​​​​ ដោះ​ស្រាយ​​​ជួយ​​ជួស​ជុល​​​​ម៉ូតូ​​១០០​ដុល្លារ​មិ​នទាន់​​​ទាំង​​ឱ្យ​ប្រាក់​​ផង​​ម្ចាស់​​រថយន្ត​ទៅ​​បាត់​​​​ ធ្វើ​ឱ្យ​ម្ចាស់​ម៉ូតូ​​​​មាន​ក្តី​ក្តៅ​ក្រហាយ​​​​​បាន​ទិញ​​​សាំង​មក​ចាក់​ស្រោច​ក្នុង​កាប៊ីន​​​​​​រថយន្ត​​រួច​ដុត​​ឆេះ​​​​ហុយ​​​ទ្រលោម​​​ តែ​ត្រូវ​ប្រជា​ពល​រដ្ឋ​​​​​​ និង​​ប៉ូលិស​​​​នាំ​គ្នា​​​ជួយ​​ពន្លត់​ទាន់​​​​ពេល​ រួច​​​​​​​​​ជន​​បង្ក​​គេច​ខ្លួន​បាត់​ចោល​​ម៉ូតូ​​ ។​ ​ហេតុ​ការ​​ណ៍​​​​ភ្ញាក់​ផ្អើល​​​​​​​នេះ​​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​​​​៨​និង​​​៤០​នាទី​​​​​​យប់​​ថ្ងៃ​ទី​​​១២​​​ សី​ហា​ ​​នៅ​តាម​ផ្លូវ​​​​លេខ​​៥៩៨​ ​មុខ​ផ្សា​រ​​​​ងិល​អា​ន​ ​ក្នុង​ភូមិ​​ទួល​​គោក​​ សង្កាត់​​​ទួល​សង្កែ​​ ខណ្ឌ​​ប្ញស្សី​កែវ​​ ។

​តាម​មន្ត្រី​ប៉ូលិស​​​​មូល​ដ្ឋាន​​​ឱ្យ​ដឹង​ថា ​​នៅ​វេលា​ម៉ោង​​​៥​និង​​៣០​នាទី​​​​ល្ងាច​​​ថ្ងៃទី​​​១២​ សីហា​ ​​​​​មាន​គ្រោះ​ថ្នាក់​​​ចរាចរណ៍​​​កើត​ឡើង​​រវាង​​​រថយន្ត​​​ដឹក​ឥដ្ឋ​​មា៉ក​​ហ៊ី​​យ៉ាន​់​ដាយ​​​បុក​ជា​មួយ​​​​ម៉ូតូ​ម៉ា​ក​ស្តេប​​ ពណ៌​លឿង​​​លាយ​ក្រហម​​​-ខ្មៅ​មួយ​គ្រឿង​​​​​​ ដែល​ធ្វើ​ដំណើរ​​​​បញ្ច្រាស​​​ទិស​គ្នា​នៅ​ចំណុច​មុខ​​​ផ្សារ​ងិល​​អាន​​ ។ បន្ទា​ប់​ពី​​​មានគ្រោះ​ថ្នាក់​​​ ប៉ូលិស​​​​បាន​ចុះ​​ដល់​កន្លែង​​​កើត​ហេតុ​​​ ហើយ​រាយ​ការណ៍​​ទៅ​ប៉ូលិស​​​ការិ​យាល័យ​​​​​ផ្លូវ​គោក​​​នាំ​យក​ទៅ​​​ដោះ​ស្រាយ​​​ តែ​ភាគី​​​​ទាំ​ង​​​​ពីរ​​​សុំ​​ដោះ​ស្រាយ​​​ខ្លួន​ឯ​​​ង​មិន​ឱ្យ​​​​សមត្ថ​កិច្ច​​​​​ជួយ​អន្ត​រា​គមន៍​​​ទេ ​។

ខណៈ​ពេល​​​​ដោះ​ស្រាយ​មិន​ត្រូវ​គ្នា​ ស្រាប់​តែ​​​ម្ចាស់​ម៉ូតូ​​​បាន​ទៅ​ទិញ​សាំង​​​​​​ចាក់​ស្រោច​​រ​ថយន្ត​​​​រួច​ដុត​​ តែ​ត្រូវ​​​​ប៉ូលិស​​​​​​ និង​ប្រជា​ពល​រដ្ឋ​​​​ជួយ​ពន្លត់​​ទាន់ ។​ អ្នក​​​បើក​បរ​​​រថយន្ត​​ដឹក​​ឥដ្ឋ​​​ឈ្មោះ​​ ទូច​ ​តេម​ ​ភេទ​ប្រុស​​ អាយុ​២៩​ឆ្នាំ​​ ​​មាន​​​ទី​លំនៅ​​​ស្រុក​​​​បារាយណ៍​ ខេត្ត​កំពង់​ធំ​​ បាន​​ឱ្យ​ដឹង​ថា ​​មុន​ពេល​​កើត​ហេតុ​ខ្លួន​​​បាន​ដឹក​​ឥដ្ឋ​​​​​ពី​ឃុំ​ព្រែក​​​​អញ្ចាញ​ ស្រុក​មុខ​កំពូល​​ ក្នុង​គោល​​បំណង​​​​​យក​ទៅ​ដាក់​នៅ​អូរ​បែក​ក្អម​ ​សង្កាត់​​ទឹក​ថ្លា​ ។​ ​ពេល​ធ្វើ​​​ដំណើរ​​មក​ដល់​​​រង្វង់​មូល​​​​​កាំ​កូ​សីុធី ស្រាប់​​តែ​​​​​ជួប​គ្រោះ​​ថ្នាក់​​​​​បុក​ម៉ូតូ​​​​ម៉ាក​ស្តេប​​​​មួយ​គ្រឿង​ដែល​​​ធ្វើ​ដំណើរ​​​ក្នុង​ទិស​ដៅ​​​បញ្ច្រាស​​គ្នា​ ។​ បន្ទាប់ពី​​​​គ្រោះ​ថ្នាក់​​​​​​​​​ ថៅ​កែ​​​របស់​ខ្លួន​​​បាន​មក​ដោះស្រាយ​​​​​ដោយ​​សង​ថ្លៃ​ជួស​ជុល​​​ម៉ូតូ​​​​ចំនួន​១០០​ដុល្លារ​​​​​​ ​តែ​ខាង​ម៉ូត​ូ​ទា​រ​​៦​០០​ដុល្លារ​​​​​ មិន​ត្រូ​វ​គ្នា​​​​​ហើយ​ថៅ​កែ​​​​បាន​ចេញទៅ​បាត់​​​​ ឯ​​​ខាង​ម៉ូតូ​​​ក៏​​ទៅ​បាត់​ដែរ​ ។ លុះ​​​ប្រមា​ណ​​​ជា​​៣ម៉ោង​ក្រោយ​​​​មក​ម្ចាស់​ម៉ូតូ​​​បាន​ជិះ​ម៉ូតូ​​​មួយ​គ្រឿង​​​​ទៀត​មាន​គ្នា​​២​នាក់​​​​​​មកឈប់​ក្បែរ​​​​រថយន្ត​ ហើយ​​​ចាក់​សាំង​​​​ស្រោច​ទៅ​ក្នុង​កា​ប៊ីន​​រថយន្ត​​​​​​​រួច​ដុត​​តែ​ម្តង​ ។

​តាម​ព័ត៌​​មាន​​​​បាន​បញ្ជាក់​ថា ​​នៅ​ពេល​​ដោះ​ស្រាយ​​​​នោះ​ភាគី​​ខាង​រថយន្ត​​​​ឱ្យ​១០០​ដុល្លារ​​​ ​ឯ​ខាង​​ម៉ូតូបាន​​ឯក​​ភាព​​​​ហើយ​​ តែ​​​ខាង​​រថយន្ត​​​​​ឱ្យ​​តែ​​​មួយ​ម៉ាត់​​​​​​​​ក៏​ដើ​រ​​ចេញ​​​ទៅ​​បាត់​​ ជា​ហេតុ​​​ធ្វើ​ឱ្យ​​​​ម្ចាស់​ម៉ូតូ​​​​ខឹង​ទៅ​​​ទិញ​សាំង​​​​មក​ចាក់​​ស្រោច​​​រថយន្ត​​​​ដុត​​ រួច​គេច​ខ្លួន​​​បាត់​ចោល​ម៉ូតូ​​​របស់​ខ្លួន​​​​ ។ ​​​បន្ទាប់​​​មក​​រថយន្ត​​​ ​និង​ម៉ូតូ​​​​ត្រូវ​​សមត្ថ​កិច្ច​​​​យក​ទៅ​​​រក្សា​​ទុក​​​ទៅ​​​​ការិយា​ល័យ​​​​ជំនាញ​​​ចាត់​​​​​ការ​​​តាម​​​​នី​តិ​វិធី​ ។ ការ​​​ដោះ​ស្រាយ​​​​តាម​រូប​ភាព​​​បែប​​​នេះ មិន​​​ត្រឹម​​ត្រូវ​​​តាម​ច្បាប់​ទេ ធ្វើ​ឱ្យ​ខ្លួន​​​​ជា​អ្នក​រង​គ្រោះ​​​ក្លាយ​ជា​អ្នក​​​បង្ក​វិញ ៕