ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​​ម្នាក់​ស្រវឹង​​​បើក​រថយន្ត​​​កូរ៉ូឡា​​​​បុក​ជា​មួយ​​​​ប៉ាហ្សេរ៉ូ​​​កៀប​ជាប់​​​​ក្នុង​រថយន្ត​​ស្លាប់​

13 ឆ្នាំ មុន

ខេត្ត​កណ្តាល​​​​ ៖ បុរស​ម្នាក់​ជិះ​រថ​យន្ត​​​​​​​ចេញ​​ពី​ពិធីខួប​កំណើត​​​​​កូន​​​​​មិត្ត​ភក្តិ​​​​​ក្នុង​ស្ថា​ន​ភាព​ស្រវឹង​​​​ជោក​​​​ បាន​បើក​​​​រថយន្ត​​រេច​ង្កូត​​​​ទៅ​បុក​​​​ជា​មួយ​​​រថយន្ត​មួយ​គ្រឿង​​​​ទៀត​ម៉ាក​​​​ប៉ា​ហ្សេ​រ៉ូ​ ដែល​កំពុងបើកបរ​​​បញ្ច្រាស​​​ទិស​គ្នា​​​ពេញ​ទំហឹង​​​​ បណ្តាល​ឱ្យ​​​​បុរ​សម្នាក់​​​​បើក​រថយន្ត​​កូរ៉ូឡា​​​​កៀប​ជាប់​​​​រថយន្ត​​ស្លាប់​​​ភ្លាម​​ កាល​ពី​​វេលា​ម៉ោង​​​​៨និង​​៣០នាទី​​យប់​​ថ្ងៃ​ទី​​​១២ សីហា​ ​​នៅ​ត្រង់​​ចំណុច​គីឡូម៉ែត្រ​​​លេខ​​​២៤ ​​ផ្លូវ​​ជាតិ​​លេខ​​១ ភូមិ​​កោះ​​​ផុល​ ឃុំ​​ដី​​ឥដ្ឋ​ ស្រុក​កៀន​ស្វាយ​​​ ។

​ប្រភព​​​​​ពី​សាក្សី​​​​ឃើញ​ហេតុ​ការណ៍​​​​បាន​ឱ្យ​ដឹង​​ថា ​​មុន​ពេល​កើតហេតុ​​​​គេ​ឃើញ​​បុរស​​​ឈ្មោះ​​​​​​​​​​​​​​​​​​​​​​​​​​​តូ មករា ​អាយុុ​​​៣៣​ឆ្នាំ​​ ​ស្នាក់​នៅ​​​​សង្កាត់​​​កាកាប​​ ខណ្ឌ​​​ពោធិ៍​សែន​ជ័យ​​ ​​​ជិះ​​រថយន្ត​មួយ​គ្រឿង​​​ម៉ាក​កូរ៉ូ​ឡា​​ យ៉ាង​លឿន​​​​រេចង្កូត​​ពេញ​ផ្លូវ​​​​ក្នុង​ទិស​ដៅ​​​​ពី​កើត​ទៅ​លិច​​​​ លុះ​មក​ដល់​​​កន្លែង​​កើត​​ហេតុ​​​​ខាង​លើ​​​​​មា​ន​​រថយន្ត​មួយ​​គ្រឿង​​ទៀត​​​ម៉ាក​ប៉ាហ្សេ​រ៉ូ​​​ បើក​បរ​​​ដោយ​​បុរ​ស​ម្នាក់​​​ឈ្មោះ​​​​ផែន​​​ សំណាង ​អាយុ​​៥៣​ឆ្នាំ ​​​ស្នាក់​​នៅ​​ភូមិ​ពពាល​​​​ ឃុំ​​ដី​​ឥដ្ឋ​​ ស្រុក​កៀន​ស្វាយ​​ ​​បើក​បរ​ក្នុង​ទិស​ដៅ​​​​បញ្ច្រាស​​​​គ្នា​ជា​មួយ​​រថយន្ត​កូរ៉ូឡា​​ ខណៈ​នោះ​​​ ​ស្រាប់​តែ​​​​រថយន្ត​កូរ៉ូឡា​​​រេចង្កូត​​​​ទៅ​បុក​​​រថយន្ត​​​ប៉ាហ្សេរ៉ូ​​ពេញ​ទំហឹង​​​ បណ្តាល​ឱ្យ​​​​​​ឈ្មោះ​​​តូ​ មករា ​ជា​ម្ចាស់​រថយន្ត​​​កូរ៉ូឡា​​​​បោក​ក្បាល​​​​ទៅ​នឹង​​​​កញ្ចក់​រថយន្ត​​​កៀប​ស្លាប់​​​ភ្លាម​​តែ​ម្តង​​ ​ឯ​ម្ចាស់​រថយន្ត​​​​​ប៉ាហ្សេរ៉ូ​​​រង​របួស​ស្រាល​ ។ ចំណែក​រថយន្ត​​​​​ទាំង​ពីរ​​គ្រឿង​ត្រូវ​​រង​ការ​ខូច​ខាត​​​យ៉ាង​ដំណំ​​​ដូច​គ្នា ។​

​​នគរ​បាល​​មូល​ដ្ឋាន​​​បាន​ចុះ​​​ទៅ​ដល់​កន្លែង​​​កើត​​ហេតុ​​​​​វាស់​វែង​​​​ រួច​អូស​​យ​ក​រថយន្ត​ទាំង​​​​​​​ពីរ​គ្រឿង​ទៅ​​​​រក្សា​​ទុក​នៅ​​​អធិការ​ដ្ឋាន​​​នគរ​បាល​​​ស្រុក​កៀន​ស្វាយ​​​​ ដើម្បី​​​​ដោះ​ស្រាយ​​​​ ។ ចំណែក​​​សព​បុរស​រង​គ្រោះ​​​​ត្រូវ​សមត្ថ​កិច្ច​​​​ទាក់​ទង​​​​ទៅ​ក្រុម​គ្រួសារ​​​​ឱ្យ​មក​ទទួល​​​​យ​ក​ទៅ​ធ្វើ​បុណ្យ​​​តាម​ប្រពៃ​ណី​​ និង​អ្នក​​​រង​របួស​​​​ត្រូវ​​បញ្ជូន​​​ទៅ​ព្យា​បាល​​​​​នៅ​​មន្ទី​រ​ពេទ្យ ៕