ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​​ស្ទាវ​ជិះ​​ម៉ូតូ​ទៅ​បុក​រ៉ឺម៉ក​ម៉ូតូ​ក្រឡាប់​​បះ​ជើង​ហើយ​ដោះ​ខ្សែ​ក្រវាត់​​រក​វាយ​ម្ចាស់​

11 ឆ្នាំ មុន

​រាជធានីភ្នំពេញ ៖ ​ក្រុ​ម​ស្ទាវ​​មួយ​ក្រុម​ជិះ​​ម៉ូតូ​​ក្នុង​ល្បឿន​លឿន​ទៅ​បុក​រ៉ឺម៉ក​​ម៉ូតូ​ដួល​​ក្រឡាប់​បះ​​​ជើង​ឡើង​លើ​​ ហើយ​នាំ​គ្នា​ដោះ​ខ្សែ​ក្រវាត់​រក​វាយ​ម្ចាស់​រ៉ឺម៉ក​​ម៉ូតូធ្វើ​ឱ្យ​អ្នក​​បើក​​រ៉ឺម៉ក​​រត់​បាត​ជើង​​សព្រាត​​ដោយ​សារ​ខ្លាច​ក្មេង​ស្ទាវ​វាយ ។ ហេតុ​ការណ៍​​នេះ​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​​៨​និង​៥០​នាទី​​យប់​ថ្ងៃទី​៨ ​

​រាជធានីភ្នំពេញ ៖ ​ក្រុ​ម​ស្ទាវ​​មួយ​ក្រុម​ជិះ​​ម៉ូតូ​​ក្នុង​ល្បឿន​លឿន​ទៅ​បុក​រ៉ឺម៉ក​​ម៉ូតូ​ដួល​​ក្រឡាប់​បះ​​​ជើង​ឡើង​លើ​​ ហើយ​នាំ​គ្នា​ដោះ​ខ្សែ​ក្រវាត់​រក​វាយ​ម្ចាស់​រ៉ឺម៉ក​​ម៉ូតូធ្វើ​ឱ្យ​អ្នក​​បើក​​រ៉ឺម៉ក​​រត់​បាត​ជើង​​សព្រាត​​ដោយ​សារ​ខ្លាច​ក្មេង​ស្ទាវ​វាយ ។ ហេតុ​ការណ៍​​នេះ​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​​៨​និង​៥០​នាទី​​យប់​ថ្ងៃទី​៨ ​សីហា ២០១២ តាម​មហា​វិថី​ព្រះ​នរោត្តម​​កែង​​ផ្លូវ​លេខ​១៧៨ ​ក្នុង​សង្កាត់​​ជ័យ​ជំនះ ​ខណ្ឌ​ដូនពេញ ។

​បន្ទាប់​ពី​បុក​រ៉ឺម៉ក​ម៉ូតូ​ដួល​ក្រឡាប់​ផ្ងារ​ជើង​​ហើយ​ស្រាប់តែ​ក្រុម​​ក្មេង​ស្ទាវ​​នោះ បាន​ដោះ​ខ្សែ​ក្រវាត់​​រក​វាយ​ទៅលើ​​ម្ចាស់​រ៉ឺម៉ក​​ម៉ូតូ​ទៀត​ ឃើញ​ក្រុម​ស្ទាវ​​មាន​គ្នា​ច្រើន​នាក់​មិន​អាច​​តប​ត​ឈ្នះ​អ្នក​បើក​រ៉ឺម៉ក​​ម៉ូតូ​​បាន​រត់​បាត​ជើង​សព្រាត​ ចំណែក​​ក្រុម​ស្ទាវ​រង​របួស​ទាំង​២​នាក់​ត្រូវ​មិត្ត​ភក្តិ​ដឹក​តាម​ម៉ូតូ​​យក​ទៅ​សង្គ្រោះ និង​ព្យា​បាល​​នៅ​មន្ទីរ​ពេទ្យ។ ​ប្រភព​ដដែល​​បន្ត​ទៀត​ថា ​មូល​ហេតុ​ដែល​ក្រុម​ស្ទាវ​​នោះ​ជិះ​ម៉ូតូ​លឿន​ដោយ​សារ​តែ​ពួក​គេបើក​​​រត់​គេច​ពី​ក្រុម​ស្ទាវ​​មួយ​​ក្រុម​​ទៀត​​ដែល​ជិះ​ម៉ូតូ​ដេញ​តាម​វាយក្រុម​របស់​ពួក​គេ លុះ​ពេល​​ជិះ​លឿន​ក៏ជ្រុល​​ទៅ​បុក​រ៉ឺម៉ក​​ម៉ូតូ​ក្រឡាប់​ផ្ងារ​​ជើង​ធ្វើ​ឱ្យ​​ពួក​គេ​ខឹងក៏​រក​រឿង​ម្ចាស់​រ៉ឺម៉ក​​ម៉ូតូ​ទៀត ។

ក្រោយ​ពេល​​កើតហេតុ​រ៉ឺម៉ក​​ម៉ូតូ​​រងការ​​ខូច​ខាត​ និង​ម៉ូតូ​ខ្ទេច​​ក្បាល​ខាង​មុខ​នោះ​ត្រូវ​បាន​សមត្ថ​​កិច្ច​យក​ទៅ​រក្សា​​ទុក​នៅ​ខណ្ឌ​ដូន​ពេញ ដើម្បី​ធ្វើ​ការ​ដោះ ស្រាយ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕